-
សេចក្តីថ្លែងការណ៍របស់គណបក្សខ្មែរតែមួយ
“គណបក្សខ្មែរតែមួយសង្កេតឃើញថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធ ការឃោសនារកសម្លេងឆ្នោត និងការបោះឆ្នោត គឺមានភាពល្អប្រសើរដោយសារគ្រប់ ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឱ្យមានភាពរលូន គ្មានការរំខាន និងគ្មានអំពើហិង្សា ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ”
-
សេចក្តីថ្លែងការណ៍របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI)
“បរិយាកាសនៃការបោះឆ្នោតទាំងមូលត្រូវបានកំណត់ថា មានភាពស្ងប់ស្ងាត់ សន្តិភាព និងអហិង្សា។CAPDI សម្តែងអបអរសាទរចំពោះប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោត។”
-
សេចក្តីថ្លែងការណ៍របស់គណបក្សយុវជនកម្ពុជា
“ដំណើរការនៃការបោះឆ្នោត គឺបានប្រព្រឹត្តិទៅដោយរលូនក្នុងស្ថានភាព សន្តិសុខល្អ សណ្តាប់ធ្នាប់ល្អ និងក្នុងបរិយាកាស សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតឡើង ជាពិសេសប្រជាពលរដ្ឋបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះយ៉ាងច្រើនកុះករ”
-
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌
ការបោះឆ្នោតនេះមានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេសចំនួន ៥ស្ថាប័ន ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម។
-
របាយការណ៍នៅថ្ងៃទី៥ មិថុនា
១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០៥នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី៦ មិថុនា ២០២២
-
គ.ជ.ប៖ លទ្ធផលបណ្តោះអាសន្នប្រជាពលរដ្ឋប្រមាណ ៨០% បានចេញទៅបោះឆ្នោត
-
ជាង៧លាននាក់ទៅបោះឆ្នោត ស្មើ៧៧,៩១%
-
លទ្ធផលឆ្នោតបណ្ដោះអាសន្នពីអភិបាលរាជធានី-ខេត្តទូទាំងប្រទេសគឺ “គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់”
-
នៅសង្កាត់អូរចារ ក្រុងបាត់ដំបង គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥
-
កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ទើបយើងអាចដំណើរការបានយ៉ាងរលូននូវលទ្ធិប្រជាធិបតេយ្យ