-
ស្ថានភាពធាតុអាកាស ១១-១៧ ឧសភា ២០២២
-
សម្ផស្សកំពតនៅឥតកែប្រែ គន់យូររឹតតែឱ្យស្នេហ៍ជាប់ចិត្ត
📷 Panharoth Kim
-
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញដល់រដ្ឋអាឡាស់ស្កាហើយ 🇺🇸
១០ ឧសភា ២០២២
-
អនុស្សាវរីយ៍ព្រះបរមរតនកោដ្ឋក្នុងសួនកេសរកូល 💐
កុំភ្លេចចូលរួមកម្មវិធីតាំងពិពណ៌ផ្កាកេសរកូលនៅថ្ងៃស្អែកទី១១ ឧសភា ២០២២ ព័ត៌មានលម្អិត៖ https://www.facebook.com/ams1minute/posts/467544535142756 📷 Sok Vichea
-
១០ ឧសភា ២០២២
១. កសិករជាច្រើននៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាបបាននាំគ្នាបង្កើនសកម្មភាពកែប្រែដីតូចៗរបស់ខ្លួនដែលនៅទំនេរឱ្យទៅជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ – AMS Economy ២. កំពង់ផែស្វយ័តភ្នំពេញសម្រេចបានលទ្ធផលអាជីវកម្មលើសផែនការឆ្នាំ២០២១ ចំនួន ១៣% និងកើនឡើង ២០% ធៀបនឹងឆ្នាំ២០២០ និងទទួលបានប្រាក់ចំណេញជិត ១៣លានដុល្លារ – AMS Economy ៣. ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងកៀរគរក្រុមហ៊ុនថាមពលអាមេរិកបន្ថែមទៀតមកបណ្តាក់ទុននៅកម្ពុជា ខណៈដែលកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងរហ័សក្នុងវិស័យថាមពល រួមទាំងប្រេង និងឧស្ម័ន – ខ្មែរថាមស៍ ៤. លោក Macron ស្នើបង្កើតប្លុកនយោបាយថ្មី ដើម្បីឱ្យប្រទេសមិនមែនសមាជិក EU ចូលរួម – ABC ៥. ចិន ហៅការព្រួយបារម្ភរបស់ G7 លើការជ្រើសរើសមេដឹកនាំហុងកុង គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង – Reuters
-
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានការពារការសម្រេចចិត្តរបស់លោកក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន ដោយនិយាយថា នេះជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់ប្រទេសលោកខាងលិច
លោក Putin បានស្ដីបន្ទោសលោកខាងលិចចំពោះការបរាជ័យក្នុងកាត់បន្ថយនូវការពង្រីករបស់អង្គការណាតូ និងការបំពេញទៅតាមការទាមទារនូវ “ការធានាសន្តិសុខ” របស់រុស្ស៊ី ។ Putin ថាលោកត្រូវបានបង្ខំឱ្យធ្វើសកម្មភាពយោធា ដោយសារតែប្រទេសលោកខាងលិចកំពុងគ្រោងប្រតិបត្តិការក្នុងតំបន់ដុនបាស របស់អ៊ុយក្រែន និងដោយសារក្រុងកៀវ បង្ហាញមហិច្ឆតាចង់មានអាវុធនុយក្លេអ៊ែរ។ យ៉ាងណាមិញ លោក Putin មិនបានប្រកាសជ័យជម្នះណាមួយទៅលើប្រទេសអ៊ុយក្រែន ហើយក៏មិនបានបង្ហាញតម្រុយថា រុស្ស៊ីនឹងបង្កើនការវាយប្រហារណាមួយឡើយ។ ប្រភព៖ CBS News
-
គណបក្សនយោបាយចំនួន១៧ បានដាក់ភ្នាក់ងារជាង ៨ម៉ឺននាក់ សម្រាប់សង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
-
នៅក្នុងវិស័យអប់រំ ក្រៅពីរាជរដ្ឋាភិបាល មានតួអង្គបីសំខាន់គឺ
ទី១៖ មាតាបិតា អាណាព្យាបាល ជាអ្នកមានគុណូបការៈក្នុងការផ្គត់ផ្គង់ទំនុកបម្រុងគ្រប់បែបយ៉ាងឱ្យកូនចៅរបស់ខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់ និងការអប់រំណែនាំឱ្យមានសីលធម៌ និងចរិយាសម្បត្តិល្អ ទី២៖ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធភាពក្នុងការអប់រំបង្ហាត់បង្រៀនកុលបុត្រ កុលធីតា ឱ្យទទួលបានពុទ្ធិជ្រៅជ្រះ ក្លាយខ្លួនជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល និង ទី៣៖ សិស្សានុសិស្សគ្រប់រូប ដែលជាទំពាំងស្នងឫស្សីពោរពេញដោយចំណេះដឹង ជំនាញ និងគុណធម៌ ជាមួយនឹងភាពអំណត់អត់ធន់ក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការចូលរួមក្នុងកិច្ចការសង្គមនានា ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។ ✍🏻 HMN https://www.facebook.com/482663735152092/posts/5101532393265180/?d=n
-
កំពុងចាក់សាំងនៅសេអ៊ូលកូរ៉េខាងត្បូងមុននឹងបន្តហោះ៧ម៉ោង៣០នាទីទៅអាឡាស្កាអាមេរិក ✈️🇺🇸
-
សម្តេចតេជោ៖ កាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនជាង ១៦លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១០ ឧសភា ២០២២