-
ដាំដុះដើម្បីកាត់បន្ថយការនាំចូល ជំរុញភោគផលក្នុងស្រុក ធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងរកប្រាក់ចំណូលបន្ថែមដើម្បីកំណើនជីវភាពគ្រួសារ 🥗💰

-
ក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ បាននិងកំពុងជំរុញការដាំដុះបន្លែបង្ការនៅអនុវិទ្យាល័យសម្ដេចឪ

ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ តាមរយៈការប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល និងកែប្រែដីទំនេរនៅជុំវិញផ្ទះ សាលារៀន ភូមិឋាន សហគមន៍ និងទីអារាម ក្រោមស្មារតី «យើងរួមគ្នាដើម្បីជាតិ» ដើម្បីលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងគាំទ្រដល់បងប្អូនជនភៀសសឹក ជាពិសេសវីរយុទ្ធជននៅសមរភូមិមុខ។ ការដាំដុះនេះជាការចូលរួមចលនា “យើងរួមគ្នាដើម្បីជាតិ” ដែលជាគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ២ មករា ២០២៦ 📸 ពពក #ams1minute
-
ការខូចខាតប្រាសាទព្រះវិហារ៖ ការបាត់បង់មរតកមនុស្សជាតិ

ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីដោយអង្គការ UNESCO ក្នុងឆ្នាំ ២០០៨ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យោងតាមការវាយតម្លៃ គ្រឹះនិងរចនាសម្ព័ន្ធស្នូលនៃប្រាសាទបានរង្គោះរង្គើ និងប្រឈមនឹងហានិភ័យនៃការដួលរលំ ដោយសារការបាញ់ប្លោងដោយចេតនា និងជាប្រព័ន្ធពីសំណាក់ទាហានថៃ។ សកម្មភាពយោធានេះ មិនមែនជាការចៃដន្យឡើយ ប៉ុន្តែជាការកំណត់គោលដៅច្បាស់លាស់លើទីតាំងសំខាន់ៗដែលមានប្រវែងដល់ទៅ ៨៥០ ម៉ែត្រ។ ការធ្វើបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ អនុសញ្ញា UNESCO ឆ្នាំ ១៩៧២ និង អនុសញ្ញាទីក្រុងឡាអេ (Hague) ឆ្នាំ ១៩៥៤ ដែលហាមឃាត់ដាច់ខាតនូវការប្រើប្រាស់សម្បត្តិវប្បធម៌ជាគោលដៅសឹក។ ការបំផ្លិចបំផ្លាញនេះ មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាពកម្ពុជានោះទេ ប៉ុន្តែគឺជាការបាត់បង់មរតកវប្បធម៌រួមរបស់ពិភពលោក ដែលមិនអាចស្តារឡើងវិញបាន។ ប្រភព៖ RUFA #ams1minute
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបកប្រែភាសាមួយឈ្មោះថា translateKH

ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ www.translate.kh (http://www.translate.kh/) រឺអាចទាញយកកម្មវិធីដាក់ក្នុងទូរស័ព្ទដៃដោយដោយគ្រាន់តែស្វែងរកពាក្យ translateKH នៅក្នុង AppStore រឺ PlayStore។ កម្មវិធីបកប្រែ TranslatKH មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរួមបញ្ចូលដោយបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។ #ams1minute
-
«ជនដែលបំផ្លាញទីសក្ការៈបូជានេះនឹងត្រូវចុះទៅស្ថាននរក ឯអ្នកដែលខំថែរក្សាធ្វើឱ្យរីកចម្រើន នឹងឡើងទៅស្ថានសួគ៌»

-
នេះជាភស្តុតាងសោកនាដកម្មដែលបន្សល់ទុកពីជម្លោះប្រដាប់រវាងថៃ និងកម្ពុជាមកលើប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដោយមិនអាចប្រកែកបានឡើយ

-
គ្រឹះស្ថានសិក្សាទាំងអស់នៅខេត្តកោះកុង និងខេត្តបន្ទាយមានជ័យ នឹងបើកដំណើរការឡើងវិញ

-
ក្រសួងការបរទេសកម្ពុជា៖ “រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់

ជាពិសេសគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចំពោះការសម្របសម្រួល ដែលធានាបាននូវការដោះលែងទាហានកម្ពុជាទាំង ១៨រូប មកកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលត្រូវបានចាប់ខ្លួន អស់រយៈពេល ១៥៥ថ្ងៃ កន្លងមក។ ប្រជាជនកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីគ្រប់ទិសទីសម្រាប់ការដោះលែងនេះ។ កម្ពុជាជឿជាក់ថា ការដោះលែងទាហានកម្ពុជាទាំង ១៨រូប នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក ដោយបង្កើតបរិយាកាសឆ្ពោះទៅរកការស្តារទំនាក់ទំនងជាប្រក្រតី និងសន្តិភាពរវាង កម្ពុជានិងថៃឡើងវិញ”។ Ministry of Foreign Affairs៖ “The government and the people of Cambodia would like to express deepest gratitude and heartfelt thanks to all parties involved, particularly the ICRC, for the coordination that ensured the…
-
ក្រសួងការបរទេសកម្ពុជា៖ “កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ កម្ពុជាចាត់ទុក បញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់ គ្រប់ទម្រង់”។ Ministry of Foreign Affairs: “Cambodia resolutely adheres to the One-China Policy and recognizes that the Government of the People’s Republic of China is the sole lawful government representing the whole of China, and that Taiwan is an inalienable part of China’s territory. Cambodia considers the issue related…
-
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ “ស្តីពីការវិវត្តនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់”
