-
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយវីរៈកងទ័ពកម្ពុជាទាំង១៨រូបដែលបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញដោយសុខសុវត្ថិភាព។

-
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ដឹកនាំវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។ 📷 FN #ams1minute
-
សារលិខិតជូនពរ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីគោរព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ 🙏💐🇰🇭

-
សារលិខិតជូនពរ ឯកឧត្តម សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ជាទីគោរព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ 🙏💐🇰🇭

-
រីករាយទិវាចូលឆ្នាំសកល ២០២៦ 🎉

-
ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ ដល់ ៩ វិច្ឆិកា ២០២៥) នៅវិមានឯករាជ្យ និងបានគោរពថ្វាយកម្រងផ្កាដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។ សូមរំលឹកផងដែរថា ទិវាបុណ្យឯករាជ្យជាតិនៅឆ្នាំនេះ គឺខួប៧២ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបូជាអស់កម្លាំងកាយចិត្តទាមទារយកឯករាជ្យដល់ព្រះរាជាណាចក្រកម្ពុជានៃយើងពីបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ស្វែងយល់អំពីជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើងដែលបណ្តាលមកពីគ្រឿងស្រវឹង

(ភ្នំពេញ)៖ ស្វែងយល់អំពីជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើងដែលបណ្តាលមកពីគ្រឿងស្រវឹង និងអត្ថប្រយោជន៍នៃម៉ាស៊ីនវាស់សរសៃប្រសាទដៃជើង និងសាច់ដុំ ក) កត្តាប្រឈម៖ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឲ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំជាដើម។ ខ) រោគសញ្ញា៖ គ) ការធ្វើរោគវិនិច្ឆ័យ៖ «ប្រសិនបើលោក លោកស្រី មានភាពស្ពឹកស្រពន់ដៃជើង ភាពចុះខ្សោយនៃសាច់ដុំ សូមរួសរាន់អញ្ជើញមកជួបពិគ្រោះ ប្រឹក្សាជាមួយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ ដើម្បីការសំរេចធ្វើរោគវិនិច្ឆ័យ និងឈានទៅរកការព្យាបាលមួយដ៏មានប្រសិទ្ធភាពខ្ពស់ តាមរយៈការវាស់មុខងារសរសៃប្រសាទដៃជើង និងសាច់ដុំ ជំនួយបច្ចេកវិទ្យាENMG ដែលមាននៅមន្ទីរពេទ្យកាល់ម៉ែត៕» ដោយ៖ង៉ាន់ ទិត្យប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត
-
ក្រសួងអប់រំហាមឃាត់មិនឱ្យថតចម្លង ផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនចេញលទ្ធផលប្រឡងបាក់ឌុប

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានចេញបម្រាម មួយដោយបានធ្វើការហាមឃាត់ការថតចម្លង ផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនចេញលទ្ធផលប្រឡងបាក់ឌុបខាងមុខ។ បើតាមក្រសួងអប់រំបានឱ្យដឹងនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា៖ចំពោះ អ្នកប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ គួរបញ្ជាក់ថា ក្រសួងអប់រំ មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការប្រឡងសំណេររបស់បេក្ខជនផងដែរ។ក្នុងនេះក្រសួងបានធ្វើការណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានាថា មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងបាក់ឌុប តាមគ្រប់រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា ហើយការបង្ហោះប្រធានវិញ្ញាសាលើបណ្តាញសង្គមនានា ជាអំពើហាមឃាត់។ ក្រសួងបញ្ជាក់ថា ការហាមឃាត់នេះ គឺធ្វើឡើងដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុងអំឡុងពេលដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ កន្លងមក ។ គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ…
-
រុស្ស៊ីប្រគល់សាកសពទាហាន ១.០០០នាក់ទៀត ឲ្យអ៊ុយក្រែន

មូស្គូ ៖ រុស្សី និងអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានផ្លាស់ប្តូរសាកសពទាហានចំនួន ១.០០០នាក់ ដែលបានស្លាប់ក្នុងសមរភូមិប្រយុទ្ធ ក្រោមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល។ លោក វ្ល៉ាឌីមៀ មេឌីនស្គី ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា រុស្ស៊ីបានប្រគល់សាកសពទាហានចំនួន ១.០០០នាក់ទៅឱ្យអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានផ្ទេរសាកសពទាហានចំនួន១៩នាក់ទៅឱ្យរុស្ស៊ីវិញ។ ការដោះដូរសាកសពទាហានស្លាប់ក្នុងសមរភូមិនេះ កើតឡើងបន្ទាប់ពីកិច្ចចរចាជុំទីពីរ នៅថ្ងៃទី២ ខែមិថុនា នៅទីក្រុងអ៊ីស្តង់ប៊ុល ភាគីរុស្ស៊ី-អ៊ុយក្រែនបានព្រមព្រៀងគ្នាលើការដោះដូរឈ្លើយសឹកដែលឈឺធ្ងន់ និងរងរបួស រួមទាំងទាហានដែលមានអាយុក្រោម ២៥ឆ្នាំ ក៏ដូចជាការផ្ទេរសាកសពទាហានដែលបានស្លាប់។ ដោយឡែកកាលពីថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីជុំចុងក្រោយនៃកិច្ចចរចាផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន លោក មេឌីនស្គី បាននិយាយថា រុស្ស៊ីបានប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន ៧.០០០នាក់ ហើយបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រគល់សាកសពចំនួន ៣.០០០នាក់ទៀត៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
ចំនួនសត្វរមាសខ្មៅ នៅលើពិភពលោកមានការកើនចំនួនឡើង

(ភ្នំពេញ)៖ ការរាប់រមាសពិភពលោកចុងក្រោយបង្អស់ពីមូលនិធិរមាសអន្តរជាតិបង្ហាញពីរូបភាពចម្រុះសម្រាប់សត្វរមាសទាំងប្រាំរបស់ពិភពលោក។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ថា ការប៉ាន់ស្មានចុងក្រោយបង្ហាញថាចំនួនសត្វរមាសខ្មៅបានកើនឡើងពី ៦ ១៩៥ ដល់ ៦ ៧៨៨។ ទោះជាយ៉ាងណាក៏ដោយ សត្វរមាសពណ៌សបានធ្លាក់ចុះពី១៥៩៤២ មកត្រឹម១៥៧៥២ចាប់តាំងពីការរាប់ចុងក្រោយក្នុងឆ្នាំ២០២១។ សត្វរមាសខ្មៅ និងសត្រូវបានរកឃើញតែនៅក្នុងព្រៃក្នុងទ្វីបអាហ្រ្វិកប៉ុណ្ណោះ៕ ដោយ ៖ ម៉ាដេប៉ូ