-
“ខំរៀន” “ខំធ្វើ” “ខំផលិត” ទេីបជួយជាតិយេីងឱ្យខ្លាំងក្លា បេីត្រឹមធ្វេីពហិការ មិនគ្រប់គ្រាន់ទេ

-
A 10-year-old Cambodian child has been rescued following an attack by Thai forces into Cambodian territory.

The child sustained a serious fractured rib injury after being struck by shrapnel of an artillery shell fired by the Thai military near the Ta Moan Thom temple frontline on July 24, 2025. The child is now in stable condition and continues to receive treatment at Jayavarman VII Hospital. កុមារាកំសត់អាយុ ១០ឆ្នាំម្នាក់ ត្រូវបានជួយសង្គ្រោះពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។ កុមារារូបនេះ រងរបួសបែកឆ្អឹងត្រគៀកយ៉ាងធ្ងន់ធ្ងរ ដោយអំបែងគ្រាប់ផ្លោងរបស់យោធាថៃ…
-
គិតមកដល់ថ្ងៃទី២ សីហា ២០២៥នេះ ប្រជាពលរដ្ឋខេត្តព្រះវិហារ បានជម្លៀសចេញមកកាន់មណ្ឌលសុវត្ថិភាពចំនួន ១៥កន្លែង

-
អង្គភាពស៊ីម៉ាក់ រកឃើញភស្តុតាងជាច្រើននៅវត្តតាមាន់សែនជ័យដែលត្រូវបំផ្លាញដោយគ្រាប់បែក MK-82 របស់យោធាថៃ

លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់ បញ្ជាក់ថា គ្រាប់បែក MK-82នេះ មានទម្ងន់ប្រមាណ ២៥០គីឡូក្រាម ដោយបានបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មី (The GBU-12 Paveway II) ផលិតមកពីប្រទេសអុីស្រាអែល។ តាមរយៈភស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន ២គ្រាប់ដែលមានលេខស៊េរី Serial No. 22002788 និង Serial No. 22002794 ផលិតនៅខែមករា ២០២៣។ CMAC found critical evidence at Wat Ta Moan Sen Chey which was struck by MK-82 ariel bombs reportedly used by the Thai Army. Heng Ratana, CMAC Director, said…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ក្នុងនាមប្រជាជាតិស្រឡាញ់សន្តិភាព

គោរពច្បាប់អន្តរជាតិ ផ្ដល់តម្លៃទៅលើពហុភាគីនិយម ខ្មែរត្រូវបង្ហាញអន្តរជាតិឃើញច្បាស់នៅពេលនេះថា អ្វីដែលយើងបាននិងកំពុងធ្វើ គឺគ្រាន់តែដើម្បីការពារខ្លួន ពីការបំពារបំពាន ការពារបូរណភាពទឹកដីកុំឱ្យបាត់បង់ និងការពារកិត្តិយស សេចក្តីថ្លៃថ្នូរ ចេញពីការប្រមាថមាក់ងាយប៉ុណ្ណោះ។ ដូច្នេះប្រជាពលរដ្ឋខ្មែរត្រូវប្រាកដថា យើងជាអ្នកជាតិនិយម តែមិនមែនជាអ្នកជ្រុលនិយមឡើយ។ #ams1minute
-
ជាតិនិយមប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានសតិសម្បជញ្ញៈ តម្កល់ផលប្រយោជន៍ជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សូមអំពាវនាវប្រជាពលរដ្ឋខ្មែរ ត្រូវបន្តរក្សាភាពថ្លៃថ្នូរ មិនត្រូវប្រែក្លាយជាតិនិយម ទៅជាជ្រុលនិយមឡើយ។ ហើយអំឡុងពេលនេះ មានអ្នកក្លែងបន្លំគណនីហ្វេសប៊ុកជាច្រើនដោយប្រើឈ្មោះខ្មែរ ប៉ុន្តែអ្នកបង្កើត និងអ្នកប្រើប្រាស់មិនមែនជាខ្មែរទេ។ នេះជាល្បិចថ្មីមួយទៀត ដែលពួកគេប្រើប្រាស់ ដើម្បីក្លែងបន្លំធ្វើជាខ្មែរ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ តែនិយាយ ឬសរសេរដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីរបស់ខ្មែរ។ #ams1minute
-
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កងកម្លាំងយើងចំនួន ១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ យោធាថៃបញ្ជាក់ថា ពួកគាត់មានសុខសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ កម្ពុជា ក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សូមជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង ១៨រូប។ ២ សីហា ២០២៥ #ams1minute
-
កម្ពុជាចង់បានសន្តិភាព ដែលជាជម្រេីសតាំងពីរឆ្នាំ១៩៩៨មកម្ល៉េះ

-
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ទទួលយកសំណើក្រសួងការពារជាតិកម្ពុជា

-
ប្រមុខការទូតកម្ពុជា៖ យន្តហោះចម្បាំង F-16 ចាប់ផ្ដើមប្រតិបត្តិការត្រឹមតែ ១០នាទី ក្រោយពីភាគីថៃបើកការបាញ់ប្រហារមកលើកម្ពុជា

តើវាមានន័យយ៉ាងណា? នេះសរបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចទៅហើយ។ គេមិនអាចប្រើ F-16 បានលឿនយ៉ាងនេះទេ។ Cambodian Foreign Minister: “The F-16 attacked only 10 minutes after the opening of fire. What does it mean? It was prepared. You cannot launch the F-16 after the opening of fire that fast”. #ams1minute