-
នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព រាជធានីភ្នំពេញ
ររៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម ៖ ១-សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ២-សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២២-២០២៤។ ៤-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹតឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕ ប្រភព៖ SPM
-
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយកម្ពុជា ៣០លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ខណៈពេលមានការកើនឡើងនៃការឆ្លងថ្មី និងករណីក្នុងសហគមន៍នៃជំងឺកូវីដ១៩
-
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយឥតសំណង ជិត៧០លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា សំរាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់កាលទី២) និងគម្រោងជាច្រើនទៀត
-
ប្រាសាទមេបុណ្យ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ 🇰🇭🇰🇭🇰🇭
-
រយ:ពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមបណ្តាខេត្ត-រាជធានី សរុប ៦៦៤,៦៩៧ នាក់
ប្រភព៖ មន្ទីរទេសចរណ៍រាជធានី ខេត្ត
-
របៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ តុលា ២០២១
-
៧ តុលា ២០២១
១. ថ្ងៃឈប់សម្រាកទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាង ២៧ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិជាង ២៦ម៉ឺននាក់ និងភ្ញៀវបរទេសជិត ២ពាន់នាក់ កើនឡើងប្រមាណ ៨២% ធៀបនឹងថ្ងៃទី១ – ភ្នំពេញបុស្តិ៍ ២. ៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលកសិកម្មជាង ៦លានតោន ទៅកាន់ប្រទេសចំនួន ៦៨ កើនឡើង ៨៨,៥% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ – ថ្មីៗ ៣. អាជ្ញាធរខេត្តត្បូងឃ្មុំ សម្រេចបិទមិនបន្ដឱ្យប្រជាពលរដ្ឋចូលទៅលេងក្នុងបរិវេណទឹកទំនប់អន្លង់ជ្រៃនៅស្រុកពញាក្រែកទៀតនោះទេ ក្រោយមានអ្នកចូលទៅលេងច្រើនពេក និងមិនអនុវត្តនូវវិធានសុខាភិបាល – កោះសន្តិភាព ៤. យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់និងជាង ៤០នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រវាយប្រហារខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន – Xinhua ៥. WHO បាននិយាយថាខ្លួនបានចាប់ផ្ដើមបញ្ជូនជំនួយជាបរិក្ខាពេទ្យសំខាន់មួយចំនួនដើម្បីប្រឆាំងកូវីដ១៩ កាត់តាមទីក្រុងកំពង់ផែ Dalian របស់ចិន ដើម្បីស្ដុកទុក និងត្រៀមបញ្ជូនទៅកាន់កូរ៉េខាងជើង – Reuters
-
ព័ត៌មានបឋម
មានមនុស្សចំនួន៥នាក់បានលង់ទឹកសមុទ្រនៅចំណុចខាងក្រោមដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ វេលាម៉ោង៣ រសៀលថ្ងៃ ៧ តុលា ២០២១នេះ ក្នុងនោះភ្លាមៗមានក្មេង២ នាក់ត្រូវបានគេជួយស្រង់បាន នៅបាត់ខ្លួន៣នាក់ទៀត។ ក្រោយទទួលដំណឹងនេះ លោក ទៀ វិចិត្រ បានបញ្ជូនក្រុមការងារ GTVC និងអូប័រចំនួន ២គ្រឿង ដើម្បីចេញស្វែងរកក្មេងរងគ្រោះដែលលង់ទឹកនៅបាត់ខ្លួន៣នាក់ទៀត និងមិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ។ សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមក្មេង ២នាក់ដែលស្រង់បាន បច្ចុប្បន្នមានក្មេងស្រីម្នាក់បានស្លាប់ហើយ។ ប្រភព៖ TVK ខេត្តព្រះសីហនុ
-
របាយការណ៍នៅថ្ងៃទី៦ តុលា
១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ២២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ២២៤ករណី និងជាសះស្បើយ ៤៩៩នាក់។ អ្នកឆ្លងសរុប ១១៤ ១៤៨នាក់ អ្នកជាសះស្បើយ ១០៦ ២៩២នាក់ អ្នកស្លាប់ ២ ៤៤១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣៦នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៨០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៧ តុលា ២០២១
-
បញ្ញវន្តសង្ឃខ្មែរ
📸 Thy Ratha