-
អាសយដ្ឋានអេឡិចត្រូនិករបស់អ្នកបកប្រែជនជាតិអាហ្វហ្កានីស្ថានរាប់រយនាក់ ដែលធ្វើការជាមួយកងកម្លាំងយោធាអង់គ្លេស រួមទាំងអ្នកបកប្រែមួយចំនួនដែលកំពុងលាក់ខ្លួនពីក្រុមតាលីបង់
អាសយដ្ឋានអេឡិចត្រូនិករបស់អ្នកបកប្រែជនជាតិអាហ្វហ្កានីស្ថានរាប់រយនាក់ ដែលធ្វើការជាមួយកងកម្លាំងយោធាអង់គ្លេស រួមទាំងអ្នកបកប្រែមួយចំនួនដែលកំពុងលាក់ខ្លួនពីក្រុមតាលីបង់ ត្រូវបានចែកចាយបន្ទាប់ពីមានការបែកធ្លាយទិន្នន័យដោយក្រសួងការពារជាតិអង់គ្លេស។ អ្នកបកប្រែជាង ២៥០នាក់ទទួលបានសារអ៉ីមែលរបស់ក្រសួងការពារជាតិអង់គ្លេស ដែលមានខ្លឹមសារថា អង់គ្លេសនឹងប្ដេជ្ញាជួយជម្លៀសពួកគេមកអង់គ្លេស។ អ្នកបកប្រែខ្លះបានឆ្លើយតបទៅនឹងសារអ៉ីមែល ព្រមទាំងពន្យល់ពីស្ថានភាពគ្រោះថ្នាក់ រួមទាំងឈ្មោះពិត និងរូបភាពរបស់ពួកគេ។ អ្នកបកប្រែមួយរូបដែលបានទទួលសារនេះ បាននិយាយថា៖ “កំហុសនេះអាចបង្កហានិភ័យដល់អាយុជីវិតរបស់អ្នកបកប្រែដែលធ្វើការឱ្យអង់គ្លេសទាំងអស់ ជាពិសេសអ្នកដែលមិនទាន់ចាកចេញពីអាហ្វហ្កានីស្ថាន និងកំពុងលាក់ខ្លួនពីក្រុមតាលីបង់។” រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace សូមអភ័យទោសចំពោះជនជាតិអាហ្វហ្កានីស្ថានដែលរងផលប៉ះពាល់ដោយការបែកធ្លាយទិន្នន័យនេះ និងអ្នកដែលរដ្ឋាភិបាលអង់គ្លេសកំពុងធ្វើការជាមួយ ដើម្បីធ្វើការណែនាំអំពីសន្តិសុខសុវត្ថិភាពសំរាប់ពួកគេ។ ប្រភព៖ Al Jazeera
-
រាជធានីភ្នំពេញបន្តវិធានការរដ្ឋបាល ១៤ថ្ងៃទៀត គិតចាប់ពីថ្ងៃទី២៤ កញ្ញា ដល់ ០៧ តុលា ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
-
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជប្រទានជូនក្រុមគ្រូពេទ្យចិនថា្វយវ៉ាក់សាំងដូសទីពីររួចរាល់ហើយនៅរដ្ឋធានីប៉េកាំងនាថ្ងៃទី២២ កញ្ញា ២០២១
អត្ថបទ និងព្រះឆាយាលក្ខណ៍ ដោយ លោកជំទាវ សុខ គីមលាង
-
នៅទីក្រុង Melbourne ប្រជាជនអូស្ត្រាលីរាប់រយនាក់បានប៉ះទង្គិចជាមួយកម្លាំងប៉ូលិស ក្នុងអំឡុងពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងការបិទខ្ទប់
ការសាងសង់នៅតាមកន្លែងផ្សេងៗក្នុងប្រទេសអូស្ដ្រាលី ក៏ត្រូវបានផ្អាក ដោយសារកម្មករធ្វើកូដកម្មប្រឆាំងនឹងសំណើដែលតម្រូវឱ្យពួកគេចាក់វ៉ាក់សាំងនៅតាមសហគ្រាសរបស់ខ្លួន។ 📸 CGTN
-
“បើខូចចិត្តនឹងស្នេហា កុំផឹកស្រា ដើរព្រៃល្អជាង”
ថតនៅទឹកជ្រោះចាក់អង្រែក្រោម នៅភ្នំត្បែង ខេត្តព្រះវិហារ ⛳️ 📸-កម្ពុជាអស្ចារ្យ
-
កិច្ចសន្ទនាសម្ងាត់របស់ក្រុម ឬអង្គការចលនាចាត់តាំងខុសច្បាប់ក្នុងចេតនាទុច្ចរិតបំផ្លាញផលប្រយោជន៍ជាតិ មិនមែនជាការអនុវត្តសិទ្ធិសេរីភាព និងមិនត្រូវបានការពារដោយច្បាប់នោះទេ
“កិច្ចសន្ទនាសម្ងាត់របស់ក្រុម ឬអង្គការចលនាចាត់តាំងខុសច្បាប់ក្នុងចេតនាទុច្ចរិតបំផ្លាញផលប្រយោជន៍ជាតិ បង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ និងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលជាដើម មិនមែនជាការអនុវត្តសិទ្ធិសេរីភាព និងមិនត្រូវបានការពារដោយច្បាប់នោះទេ។” សមត្ថកិច្ច និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានសិទ្ធិក្នុងការចូលស្តាប់ធ្វើកិច្ចអន្តរាគមន៍បន្ទាន់ដើម្បីទប់ស្កាត់នូវរាល់ផែនការទុច្ចរិតទាំងអស់នោះ! សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ២២ កញ្ញា ២០២១
-
ការបណ្តេញជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំក្រោមច្បាប់បណ្ដេញជនអន្តោប្រវេសន៍ ដោយគ្មានការត្រួតពិនិត្យតម្រូវការការពារ គឺមិនត្រូវនឹងច្បាប់អន្តរជាតិឡើយ
ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Filippo Grandi នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការបណ្ដេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ នៅទីក្រុង Del Rio នៃរដ្ឋតិចសាស់ ប្រទេសអាមេរិក ដែលមានព្រំប្រទល់ជាប់ប្រទេសម៉ិកស៊ិកដោយនិយាយថា “លោកមានការតក់ស្លុតយ៉ាងខ្លាំងចំពោះរូបភាពនៃស្ថានភាពដ៏អាក្រក់នៅទីនោះ។” “ការបណ្តេញជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំក្រោមច្បាប់បណ្ដេញជនអន្តោប្រវេសន៍ (Title 42) ដោយគ្មានការត្រួតពិនិត្យតម្រូវការការពារ គឺមិនត្រូវនឹងច្បាប់អន្តរជាតិឡើយ។”
-
របាយការណ៍នៅថ្ងៃទី២១ កញ្ញា
១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៦នាក់ និងរបួស ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៤. កូវីដ ៦៣៧ករណី និងជាសះស្បើយ ៤៦៩នាក់។ អ្នកឆ្លងសរុប ១០៥ ៩៨១នាក់ អ្នកជាសះស្បើយ ៩៨ ៦៥៥នាក់ អ្នកស្លាប់ ២ ១៥៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៦៤ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៥៦នាក់ ឃាត់រថយន្ដ ១០គ្រឿង ឃាត់ម៉ូតូ ៤៨គ្រឿង ពិន័យជាប្រាក់ ២ ០០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២២ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
រកឃើញករណីឆ្លងថ្មី ៦៣៧នាក់ ជាសះស្បើយ ៤៦៩នាក់ ស្លាប់ ១៤នាក់ គិតត្រឹមថ្ងៃទី២២ កញ្ញា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១០៥.៩៨១នាក់ ចំនួនអ្នកជាសះស្បើយ៖ ៩៨.៦៥៥នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.១៥៤នាក់
-
ស្តាប់សៀងបក្សីសុំក្តីមេត្តា បានលឺកាលណាជាប់ចិត្តអាល័យ 🐦🇰🇭
📸-ឧទ្យានឫស្សីត្រឹប