Category: One-Minute

  • នវានុវត្តន៍កសិកម្ម

    នវានុវត្តន៍កសិកម្ម

    អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងនៃប្រទេសសិង្ហបុរី បានកែច្នៃសំបកធុរេនដែលគេបោះចោល ទៅជាជែលរុំប្រឆាំងនឹងបាក់តេរី។ គេទាញយកម្សៅសែលុយឡូសចេញពីចំណិតសំបកផ្លែឈើដែលស្ងួត បន្ទាប់មកលាយវាជាមួយសារធាតុគ្លីសេរីន។ ល្បាយនេះនឹងក្លាយជាជែលទន់ រួចកាត់វាជាបន្ទះបង់រុំ។ ប្រភព៖ INQUIRER.net

  • កម្មវិធីស្វ័យសិក្សា MoEYS E-Learning៖ ៥ខែបន្ទាប់ពីការដាក់ឲឱ្យប្រើប្រាស់ជាសាធារណៈ

    កម្មវិធីស្វ័យសិក្សា MoEYS E-Learning៖ ៥ខែបន្ទាប់ពីការដាក់ឲឱ្យប្រើប្រាស់ជាសាធារណៈ

    ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៣ កញ្ញា ២០២១ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី “កម្មវិធីស្វ័យសិក្សា MoEYS E-Learning៖ ៥ខែបន្ទាប់ពីការដាក់ឲឱ្យប្រើប្រាស់ជាសាធារណៈ”។ សន្និសីទសារព័ត៌មាននេះ នឹងប្រារព្ធធ្វើនៅក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងអប់រំ ហង់ជួន ណារ៉ុន និង លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

  • ក្រសួងយុត្តិធម៌ប្រកាសដាក់ឱ្យដំណើរជាផ្លូវការ សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នៅថ្ងៃទី២៤ កញ្ញា

    ក្រសួងយុត្តិធម៌ប្រកាសដាក់ឱ្យដំណើរជាផ្លូវការ សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នៅថ្ងៃទី២៤ កញ្ញា
  • រាជបណ្ឌិត្យសភាកម្ពុជា នឹងអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ជា

    រាជបណ្ឌិត្យសភាកម្ពុជា នឹងអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ជា

    ១. ឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត២. ទីកន្លែងអភិរក្សព្រៃឈើបរិស្ថានធម្មជាតិ៣. កន្លែងជំរកសត្វគ្រប់ប្រភេទ៤. កន្លែងផលិតផលិតផលមួយនៅកម្ពុជា និង៥. កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជនដែលរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បាននិងកំពុងអនុវត្តគម្រោងមួយចំនួនក្នុងនោះ រួមមាន៖ គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះ និងដាំកូនឈើ, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីស្តារគម្របព្រៃឈើរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ប្រភព៖ RAC Media

  • ២១ កញ្ញា ២០២១

    ២១ កញ្ញា ២០២១

    ១. អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃជាង ២០០លានដុល្លារ ក្នុតខេត្តកោះកុង នឹងសាងសង់រួចរាល់នៅក្នុងខែតុលា ហើយនឹងត្រៀមដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០២១ – ថ្មីៗ ២. កម្ពុជាគ្រោងប្រើរយៈពេលប្រមាណ ២-៣ខែ ដើម្បីដំណើរការរៀបចំពិធីរត់ភ្លើងគប់ឆ្លងកាត់បណ្ដាប្រទេសអាស៊ាន និងជុំវិញបឹងទន្លេសាប រហូតដល់ពិធីបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ – FN ៣. សត្វគោក្របីចំនួនជិត ១ពាន់ក្បាលរបស់ពលរដ្ឋនៅស្រុកស្នួល ដែលកំពុងតែគំរាមកំហែងដោយជំងឺដុំពក ត្រូវបានអាជ្ញាធរបើកយុទ្ធនាការចាក់ថ្នាំព្យាបាល ខណៈពពួកជំងឺប្រភេទថ្មីឆ្លងតាមរយៈឈាមចម្លងដោយសត្វមូស ឬតុកកែខាំ – កោះសន្តិភាព ៤. ថ្នាំញៀនហេរ៉ូអុីនជិត ៣តោន តម្លៃ ២,៧ពាន់លានដុល្លារដែលដឹកពីអាហ្វហ្គានីស្ថាន ត្រូវបានឥណ្ឌារឹបអូសនៅកំពង់ផែឥណ្ឌាភាគខាងលិច ខណៈជនជាតិឥណ្ឌាពីរនាក់ត្រូវបានចាប់ខ្លួន – The Guardian ៥. អាមេរិកនឹងបើកទ្វារស្វាគមន៍ឡើងវិញ ចំពោះអ្នកដំណើរតាមផ្លូវអាកាសមកពីប្រទេសចំនួន ៣៣ រួមមានចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសអឺរ៉ុបភាគច្រើន ដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ – Reuters

  • ក្នុងកិច្ចប្រជុំមួយនៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបបានសម្តែងការគាំទ្រ និងសាមគ្គីភាពជាមួយបារាំង ក្នុងការពិភាក្សាពីការលុបចោលនូវការបញ្ជាទិញនាវាមុជទឹករបស់អូស្រ្តាលីជាមួយបារាំង

    ក្នុងកិច្ចប្រជុំមួយនៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបបានសម្តែងការគាំទ្រ និងសាមគ្គីភាពជាមួយបារាំង ក្នុងការពិភាក្សាពីការលុបចោលនូវការបញ្ជាទិញនាវាមុជទឹករបស់អូស្រ្តាលីជាមួយបារាំង

    ក្នុងកិច្ចប្រជុំមួយនៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបបានសម្តែងការគាំទ្រ និងសាមគ្គីភាពជាមួយបារាំង ក្នុងការពិភាក្សាពីការលុបចោលនូវការបញ្ជាទិញនាវាមុជទឹករបស់អូស្រ្តាលីជាមួយបារាំង ហើយបែរទៅគាំទ្រកិច្ចព្រមព្រៀងជាមួយអាមេរិក និងអង់គ្លេសវិញ។ ប្រធានផ្នែកគោលនយោបាយការបរទេសរបស់សហភាពអ៉ឺរ៉ុបលោក Josep Borrel បានថ្លែងថា៖ “កិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា ព្រមទាំងការសម្របសម្រួលកាន់តែច្រើន គឺត្រូវការជាចាំបាច់ ដើម្បីសម្រេចបាននូវស្ថិរភាព និងសន្ដិភាពសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”។ អ្នកវិភាគមួយចំនួនមើលឃើញថា ការបរាជ័យ និងទំនាស់លើកិច្ចព្រមព្រៀងនេះ បង្ហាញពីការចុះទន់ខ្សោយនៃសម្ព័ន្ធភាពរវាងសម្ព័ន្ធមិត្តអង្គការណាតូ ដោយសារខ្វះទំនុកចិត្តលើគ្នា។ យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki រំពឹងថាប្រធានាធិបតីអាមេរិកលោក Biden នឹងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយដៃគូចាស់ និងជិតស្និទ្ធបំផុតម្នាក់របស់ខ្លួន លើបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងជួបប្រទះ នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំងលោក Macron នាពេលខាងមុខ។ ប្រភព៖ Reuters

  • អូស្ត្រាលីបានប្រកាសលុបចោលការបញ្ជាទិញនាវាមុជទឹកពីបារាំង ដើម្បីចាប់ផ្តើមសាងសង់នាវាមុជទឹកខ្លួនឯង

    អូស្ត្រាលីបានប្រកាសលុបចោលការបញ្ជាទិញនាវាមុជទឹកពីបារាំង ដើម្បីចាប់ផ្តើមសាងសង់នាវាមុជទឹកខ្លួនឯង

    អូស្ត្រាលីបានប្រកាសលុបចោលការបញ្ជាទិញនាវាមុជទឹកពីបារាំង ដើម្បីចាប់ផ្តើមសាងសង់នាវាមុជទឹកខ្លួនឯងដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរចែករំលែកដោយ អាមេរិក និងអង់គ្លេស បន្ទាប់ពីបានធ្វើភាពជាដៃគូសន្តិសុខជាមួយគ្នាក្រោមឈ្មោះ AUKUS។ ការសម្រេចចិត្តនេះបានធ្វើឱ្យបារាំងខឹងសម្បារ ហើយរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian ចោទប្រកាន់រដ្ឋបាលBiden ថាបន្តនិន្នាការនយោបាយរបស់Trump ដូចជា ឯកតោភាគីនិយម មិនអាចទាយទុកជាមុនបាន ឃោរឃៅ និងមិនគោរពដៃគូ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel និយាយថា លោកពិបាកយល់ពីការសម្រេចចិត្តរបស់អូស្ត្រាលី អង់គ្លេស និងអាមេរិក។ មន្ត្រីជាន់ខ្ពស់ មកពីអាមេរិក និងសហភាពអឺរ៉ុបនឹងត្រូវជួបប្រជុំគ្នា នៅរដ្ឋ Pennsylvania ចុងខែនេះ សម្រាប់កិច្ចប្រជុំបើកសម្ភោធក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យា អាមេរិក-សហភាពអឺរ៉ុប ដែលទើបបង្កើតថ្មី។ ប្រភព៖ Reuters

  • ប៉ូឡូញថ្កោលទោសបេឡារុស បន្ទាប់ពីមនុស្ស ៤នាក់ដែលគេជឿថាជាជនភៀសខ្លួនបានស្លាប់នៅតំបន់ព្រំដែនរវាងបេឡារុស និងប៉ូឡូញ

    ប៉ូឡូញថ្កោលទោសបេឡារុស បន្ទាប់ពីមនុស្ស ៤នាក់ដែលគេជឿថាជាជនភៀសខ្លួនបានស្លាប់នៅតំបន់ព្រំដែនរវាងបេឡារុស និងប៉ូឡូញ

    រដ្ឋាភិបាលប៉ូឡូញនឹងបញ្ជូនកងទ័ពបន្ថែម ៥០០នាក់ និងយានយន្ដឯកទេសចំនួន ៨ គ្រឿងទៅតំបន់ព្រំដែននៅក្នុងសប្ដាហ៍នេះ ដើម្បីពង្រឹងការប្រឆាំងនឹងកំណើននៃសម្ពាធជនអន្តោប្រវេសន៍ដែលខ្លួនបាននិយាយថា បេឡារុស និងរុស្ស៊ីជាអ្នកបង្កើតឡើង ដើម្បីបង្កអស្ថិរភាពក្នុងសហភាពអឺរ៉ុប និងរដ្ឋជាសមាជិកទាំង ២៧។ មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបយ៉ាងណាពីរដ្ឋាភិបាលបេឡារុស និងរុស្ស៊ីចំពោះការចោទប្រកាន់ថ្មីៗរបស់នាយករដ្ឋមន្រ្តីប៉ូឡូញនោះឡើយ។ ប្រភព៖ DW

  • រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១នាក់ ជាអាជីវករលក់សាច់ជ្រូកក្នុង 📍 ផ្សារក្រមួន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ

    រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១នាក់ ជាអាជីវករលក់សាច់ជ្រូកក្នុង 📍 ផ្សារក្រមួន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ

    ២១ កញ្ញា ២០២១ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

  • អាមេរិកកំពុងធ្វើប្រតិបត្តិការបញ្ជូនជនចំណាកស្រុកហៃទី 🇭🇹 ជាង ១២ ០០០នាក់ដែលបានបោះជំរុំនៅក្រោមស្ពានមួយនៅទីក្រុង Del Rio នៃរដ្ឋ Texas ឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ

    អាមេរិកកំពុងធ្វើប្រតិបត្តិការបញ្ជូនជនចំណាកស្រុកហៃទី 🇭🇹 ជាង ១២ ០០០នាក់ដែលបានបោះជំរុំនៅក្រោមស្ពានមួយនៅទីក្រុង Del Rio នៃរដ្ឋ Texas ឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ

    អាមេរិកកំពុងធ្វើប្រតិបត្តិការបញ្ជូនជនចំណាកស្រុកហៃទី 🇭🇹 ជាង ១២ ០០០នាក់ដែលបានបោះជំរុំនៅក្រោមស្ពានមួយនៅទីក្រុង Del Rio នៃរដ្ឋ Texas ឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ តាមរយៈជើងហោះហើររបស់ខ្លួន។ នេះគឺជាការបណ្តេញចេញជនស្វែងរកសិទ្ធិជ្រកកោនដ៏ធំបំផុត បើគិតចាប់តាំងពីឆ្នាំ ១៩៩២ មក។ ជនចំណាកស្រុកហៃទីជាង ៣២០នាក់ បានត្រឡប់មកទីក្រុង Port-au-Prince នៃប្រទេសហៃទីវិញកាលពីថ្ងៃទី១៩ កញ្ញា ហើយជើងហោះហើរចំនួន ៦ទៀត រំពឹងនឹងមកដល់ជាបន្តបន្ទាប់នៅថ្ងៃទី២១ កញ្ញានេះ។ ទន្ទឹមនឹងនេះ អាមេរិកបានបិទផ្នែកខ្លះនៃព្រំដែនអាមេរិក-ម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ។ រីឯម៉ិកស៊ិកក៏នឹងចាប់ផ្តើមនិរទេសប្រជាជនហៃទីឱ្យត្រឡប់ទៅប្រទេសកោះរបស់ពួកគេវិញដូចគ្នា។ ប្រភព៖ CGTN