Category: One-Minute

  • បន្ថែមលើវិបត្តិនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវត្តដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោក

    បន្ថែមលើវិបត្តិនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវត្តដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោក

    បន្ថែមលើវិបត្តិនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវត្តដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោក ដែលបង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពលទាំងនយោបាយ យោធា និងសេដ្ឋកិច្ចរបស់ខ្លួន បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចអស់ទាំងនោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដារពីរអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

  • អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមប្រមាណ ៧% ជារៀងរាល់ឆ្នាំ

    អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមប្រមាណ ៧% ជារៀងរាល់ឆ្នាំ

    អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមប្រមាណ ៧% ជារៀងរាល់ឆ្នាំ ហើយសន្ទុះនៃការរីកចម្រើននេះ បានត្រួសត្រាយផ្លូវសម្រាប់កម្ពុជាទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយអាចនឹងឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ តាមការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាជាតិដែលធ្វើឡើងនៅរៀងរាល់ ៣ឆ្នាំម្ដង ទិន្នន័យក្នុងឆ្នាំ២០២១ បង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌដែលអាចចាត់ទុកថារួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច។ ជាការគួរឱ្យកត់សម្គាល់ បើទោះជាកម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ រំពឹងថានឹងអាចងើបឡើងមកវិញស្ថិតនៅក្នុងរង្វង់ ២,៥% បន្ទាប់ពីការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០។

  • បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងដំណាក់កាលឆ្លងកាត់អស់រយៈជាងពីរទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍

    បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងដំណាក់កាលឆ្លងកាត់អស់រយៈជាងពីរទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍

    បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងដំណាក់កាលឆ្លងកាត់អស់រយៈជាងពីរទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។ អស់រយៈពេលជិត២៣ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី២៩ ធ្នូ ១៩៩៨ ការបញ្ចប់សង្គ្រាមនៅលើទឹកដីមាតុភូមិកម្ពុជា ដោយ “នយោបាយឈ្នះ-ឈ្នះ” បាននាំមកនូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុងពិតប្រាកដជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ រយៈពេលដ៏វិសេសវិសាលថ្លៃថ្លានេះបានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ សមស្របតាមពាក្យស្លោក “មានសន្តិភាព មានការអភិវឌ្ឍ”។

  • សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ២០២១

    សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ២០២១
  • វត្តបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង 🇰🇭

    វត្តបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង 🇰🇭

    📸-គឹម បញ្ញារ័តន៍

  • ២០ កញ្ញា ២០២១

    ២០ កញ្ញា ២០២១

    ១. ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សំរេចបាន ៤៥% ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន ហើយគ្រោងដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅខែមីនា ឆ្នាំ២០២៣ – RNK ២. រយៈពេលជាង ១៧ឆ្នាំ អាជ្ញាធរជាតិអប្សរា បានដាំដើមឈើក្នុងបរិវេណតំបន់រមណីយដ្ឋានអង្គរ ជាង ២លានដើម ដើម្បីលើកកម្ពស់បរិស្ថាន សោភណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ – ភ្នំពេញបុស្តិ៍ ៣. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាផ្លូវការនៅខែក្រោយនេះ ហើយទំនិញកម្ពុជាជាង១ម៉ឺនមុខ អាចនាំចេញដោយរួចពន្ធពេលកិច្ចព្រមព្រៀងចូលជាធរមាន – FN ៤. ព្រមានអំពីលទ្ធភាពសង្គ្រាមត្រជាក់ថ្មីមួយទៀត ប្រមុខអង្គការសហប្រជាជាតិ បានអង្វរចិន និងអាមេរិកឱ្យផ្សះផ្សាទំនាក់ទំនងដែល “លែងដំណើរការ” របស់ពួកគេ មុនពេលបញ្ហារវាងប្រទេសធំទាំងពីរប៉ះពាល់ដល់ពិភពលោកទាំងមូល – AP ៥. កូរ៉េខាងជើងបានរិះគន់សម្ព័ន្ធភាពថ្មីរបស់អាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលមានគោលដៅពង្រឹងសន្តិសុខនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយក៏បានព្រមានថា វានឹងអាចបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ – AFP

  • ទ្រលោកប្រធានាធិបតី Vladimir Putin បានរក្សាសំឡេងភាគច្រើនក្នុងសភារុស្សី បន្ទាប់ពីការបោះឆ្នោតរយៈពេល ៣ថ្ងៃ និងការបង្ក្រាបទៅលើបក្សប្រឆាំង

    ទ្រលោកប្រធានាធិបតី Vladimir Putin បានរក្សាសំឡេងភាគច្រើនក្នុងសភារុស្សី បន្ទាប់ពីការបោះឆ្នោតរយៈពេល ៣ថ្ងៃ និងការបង្ក្រាបទៅលើបក្សប្រឆាំង

    គណបក្សរួបរួមរុស្សី ដែលគាំទ្រលោកប្រធានាធិបតី Vladimir Putin បានរក្សាសំឡេងភាគច្រើនក្នុងសភារុស្សី បន្ទាប់ពីការបោះឆ្នោតរយៈពេល ៣ថ្ងៃ និងការបង្ក្រាបទៅលើបក្សប្រឆាំង ទោះបីជាការគាំទ្របានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណត្តិមុនក៏ដោយ។ យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតរុស្សី គណបក្សរួបរួមរុស្សីទទួលបានសន្លឹកឆ្នោត ៤៦% តាមពីក្រោយដោយគណបក្សកុម្មុយនិស្តរុស្សី ដែលទទួលបានសន្លឹកឆ្នោត ២១% ក្នុងការប្រកាសលទ្ធផលបឋម។ កាលពីការបោះឆ្នោតសភាឆ្នាំ២០១៦ គណបក្សរួបរួមរុស្សីបានទទួលសន្លឹកឆ្នោតជាង ៥៤% ខណៈពេលដែលបក្សកុម្មុយនិស្តទទួលបានត្រឹមតែ ១៣%ប៉ុណ្ណោះ។ អ្នកវិភាគមួយចំនួន យល់ឃើញថាការធ្លាក់ចុះនេះ គឺបង្កដោយសារភាពអាក់អន់ចិត្តរបស់អ្នកគាំទ្រវ័យក្មេងជុំវិញការធ្លាក់ចុះនៃស្តង់ដាររស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រួមជាមួយនឹងការចោទប្រកាន់ពីបក្សប្រឆាំងអំពីអំពើពុករលួយ។ បើទោះបីជាមានការធ្លាក់ចុះការគាំទ្រក្នុងចំណោមប្រជាជនវ័យក្មេងក៏ដោយ ក៏គោលនយោបាយការបរទេសដ៏រឹងមាំប្រឆាំងលោកខាងលិចរបស់លោក Putin នៅតែទាក់ទាញការគាំទ្រពីប្រជាជនរុស្សីរាប់លាននាក់។ ប្រភព៖ The Guardian

  • មនុស្ស ១០នាក់ស្លាប់ និង ៥នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរបានក្រឡាប់ដោយសារតែផ្ទុកលើសទម្ងន់

    មនុស្ស ១០នាក់ស្លាប់ និង ៥នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរបានក្រឡាប់ដោយសារតែផ្ទុកលើសទម្ងន់

    មនុស្ស ១០នាក់ស្លាប់ និង ៥នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរបានក្រឡាប់ដោយសារតែផ្ទុកលើសទម្ងន់ នៅពេលឆ្លងកាត់ទន្លេ Zangke ក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃទី១៨ កញ្ញា។ សាឡាងដែលដំណើរការដោយក្រុមហ៊ុន Xiling Shipping បានដឹកអ្នកដំណើរយ៉ាងតិច ៤៦នាក់ខណៈដែលចំណុះរបស់សាឡាងអាចដាក់មនុស្សបានត្រឹមតែ ៤០នាក់ប៉ុណ្ណោះ។ ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះអ្នកដំណើរ ៣១ នាក់ ដែលក្នុងនោះមនុស្សចំនួន ៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លេខាធិការខេត្ត Guizhou លោកស្រី Shen Yiqin អំពាវនាវឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់អំពីសុវត្ថិភាពដឹកជញ្ជូនសាធារណៈនៅក្នុងខេត្ត និងស្វែងរកមូលហេតុដែលបណ្ដាលឱ្យឧបទ្ទវហេតុនេះកើតឡើង។ ប្រភព៖ SCMP

  • កងកម្លាំងសន្តិសុខបានធ្វើដំណើរឆ្លងកាត់តំបន់ខាយ៉ាន ជាយក្រុងនៃទីក្រុងរ៉ង់ហ្គូន ហើយត្រូវបានវាយប្រហារដោយគ្រាប់បែកច្នៃ

    កងកម្លាំងសន្តិសុខបានធ្វើដំណើរឆ្លងកាត់តំបន់ខាយ៉ាន ជាយក្រុងនៃទីក្រុងរ៉ង់ហ្គូន ហើយត្រូវបានវាយប្រហារដោយគ្រាប់បែកច្នៃ

    យោធាភូមាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសោរ៍ ថា៖ “កងកម្លាំងសន្តិសុខបានធ្វើដំណើរឆ្លងកាត់តំបន់ខាយ៉ាន ជាយក្រុងនៃទីក្រុងរ៉ង់ហ្គូន ហើយត្រូវបានវាយប្រហារដោយគ្រាប់បែកច្នៃ”។ កាលពីដើមខែកញ្ញ្ញានេះ រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមានសមាជិកសភាភាគច្រើនដែលមានទំនាក់ទំនងជាមួយគណបក្សលោកស្រី Suu Kyi បានអំពាវនាវឱ្យមាន “សង្គ្រាមការពារប្រជាជន”។ ប្រភព៖ CNA

  • អូស្ត្រាលីបានការពារការសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកក្នុងតម្លៃរាប់ពាន់លានដុល្លារពីបារាំង

    អូស្ត្រាលីបានការពារការសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកក្នុងតម្លៃរាប់ពាន់លានដុល្លារពីបារាំង

    អូស្ត្រាលីបានការពារការសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកក្នុងតម្លៃរាប់ពាន់លានដុល្លារពីបារាំង ហើយជ្រើសរើសជម្រើសពីអាមេរិក និងអង់គ្លេសវិញ ដោយនិយាយថាខ្លួនបានផ្ដល់ដំណឹងជូនក្រុងប៉ារីសជាមុនរួចទៅហើយ។ ការសម្រេចចិត្តរបស់អូស្ត្រាលីបានធ្វើឱ្យបារាំងខឹងសម្បារ ដែលអ្នកវិភាគមួយចំនួនគិតថាបញ្ហានេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងនេះ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បាននិយាយថា៖ “ខ្ញុំមិនសោកស្ដាយចំពោះការសម្រេចចិត្ត ដើម្បីផលប្រយោជន៍ជាតិអូស្ត្រាលីជាចម្បងទេ”។ យ៉ាងណាមិញ លោកប្រធានាធិបតីបារាំង Emmanuel Macron នឹងធ្វើការទំនាក់ទំនងតាមទូរសព្ទទៅកាន់ប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីទាមទារការបំភ្លឺអំពីការសម្រេចចិត្តរបស់អូស្ត្រាលី ជាពិសេសសំណងសម្រាប់ភាគីបារាំង។ ប្រភព៖ Reuters