-
១ តុលា ២០២១
១. ៩ខែ ឆ្នាំ២០២១ រមណីយដ្ឋានអង្គរស្វាគមន៍ភ្ញៀវទេសចរបរទេស ៦ ១៦៧នាក់ និងរកបានចំណូល ២៥៣ ៨០៩ដុល្លារ និងបានឧបត្ថម្ភ ១២ ៣៣៤ដុល្លារ ដល់មូលនិធិគន្ធបុប្ផា – FN ២. តំណាងគណបក្សកែទម្រង់កម្ពុជា បានជួបដាច់ ដោយឡែកជាមួយតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សឆន្ទៈខ្មែរ ដើម្បីជជែកពីលទ្ធភាពច្របាច់បញ្ចួលគ្នា ត្រៀមប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតខាងមុខ – RFI ៣. ៨ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានតម្លៃ ៥ ២៣៨លានដុល្លារ កើនជាង ៣% និងកំពុងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបានរហូតដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៣ – AMS Economy ៤. កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះ ដែលទើបអភិវឌ្ឍថ្មី មានសមត្ថភាពប្រយុទ្ធខ្លាំក្លា និងមានការត្រួតពិនិត្យចង្កូតភ្លោះ ព្រមទាំងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត – CGTN ៥. មេដឹកនាំជាន់ខ្ពស់ក្រុមអាល់កៃដា លោក Salim Abu-Ahmad ស្លាប់ក្នងការវាយប្រហារដោយដ្រូនអាមេរិក នៅក្បែរទីក្រុងអុីតលីប…
-
ទីកន្លែងអ្នកវិជ្ជមានកូវីដបានចេញចូល
១. រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ជាបុគ្គលិក នៃធនាគារ សិនហាន់ Shinhan Bank 📍ស្ថិតនៅផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ២. រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ជាបុគ្គលិក នៃក្រុមហ៊ុន Hungry App 📍ស្ថិតនៅផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ១ តុលា ២០២១ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
រឿងរាមកេរ្ដិ៍ នៅវិហារវត្តដំណាក់
📸 AMS Khmer Civilization
-
រោងចក្រចំរាញ់ទឹកអប់ក្នុងទីក្រុង Kannauj នៃប្រទេសឥណ្ឌា មានភាពល្បីល្បាញខាងទឹកអប់សុទ្ធល្អ ដោយប្រើប្រាស់វិធីសាស្ដ្របុរាណ ដែលមានអាយុកាលជាង ១ ០០០ឆ្នាំ
រោងចក្រនេះពុំមានបំពាក់គ្រឿងចក្រ ឬអគ្គិសនីអ្វីឡើយ។ គ្រប់ដំណាក់កាលនៃការចំរាញ់ត្រូវធ្វើដោយដៃផ្ទាល់ជាមួយឧបករណ៍បែបប្រពៃណី និងយកចិត្តទុកដាក់ជាទីបំផុត ហើយត្រូវចំណាយពេលច្រើនសប្ដាហ៍។ កម្មករត្រូវរាយផ្កាកូលាបដែលរកបានឱ្យស្មើសាច់ មុននឹងចាក់ចូលទៅក្នុងកូនពាង ដែលមានកម្រិតទឹកច្បាស់លាស់។ កូនពាងនេះ ត្រូវដុតកម្ដៅក្រោមសីតុណ្ហភាពសមស្របមួយ ដើម្បីធានាឱ្យបានថា ចំហាយទឹកដែលភាយចេញអាចក្លាយជាទឹកវិញ និងគ្រប់តំណក់នៃចំហាយទឹកមិនត្រូវបានភាយទៅបរិយាកាសខាងក្រៅ។ ទឹកអប់ត្រូវច្រកដោយដៃផ្ទាល់ ហើយមានចំណុះប្រហែល ២ស្លាបព្រា។ គេលក់ក្នុងតម្លៃ ១៣៥ដុល្លារក្នុង ១ដប។ 🎥 Business Insider Today
-
របាយការណ៍នៅថ្ងៃទី៣០ កញ្ញា
១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៥៣នាក់។ ៤. កូវីដ ២៣២ករណី និងជាសះស្បើយ ៥៥៦នាក់។ អ្នកឆ្លងសរុប ១១២ ៨៨៣នាក់ អ្នកជាសះស្បើយ ១០៣ ៣៨៣នាក់ អ្នកស្លាប់ ២ ៣៣៦នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៦៤នាក់ ឃាត់រថយន្ដ គ្មាន ឃាត់ម៉ូតូ ១៥គ្រឿង ពិន័យជាប្រាក់ ១ ២០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី០១ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
រកឃើញករណីឆ្លងថ្មី ២៣២នាក់ ជាសះស្បើយ ៥៥៦នាក់ ស្លាប់ ១៧នាក់ គិតត្រឹមថ្ងៃទី១ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១២.៨៨៣នាក់ ចំនួនអ្នកជាសះស្បើយ៖ ១០៣.៣៨៣នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៣៣៦នាក់
-
សេចក្ដីជូនដំណឹង ស្តីពីការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០ ០០០ ០០០ដុល្លារអាមេរិក នៅថ្ងៃទី៤ តុលា ២០២១
-
ល្អាងស្ថានីយ៍ ឬល្អាងធំនៃភ្នំសំពៅ ខេត្តបាត់ដំបង 🇰🇭
📸-គឹម បញ្ញារ័តន៍
-
សទ្ទានុក្រម ឈ្មោះប្រទេស រាជធានី/រដ្ឋធានី និងបច្ចេកសព្ទភូមិវិទ្យាមួយចំនួន
-
ក្នុងរយៈពេល២៨ឆ្នាំ រាជរដ្ឋាភិបាលបានអនុវត្តបានយ៉ាងខ្ជប់ខ្ជួននូវស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជាជាពិសេសគោលការណ៍គ្រឹះទាំងបួន ពាក់ព័ន្ធការដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ
ក្នុងរយៈពេល២៨ឆ្នាំ រាជរដ្ឋាភិបាលបានអនុវត្តបានយ៉ាងខ្ជប់ខ្ជួននូវស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជាជាពិសេសគោលការណ៍គ្រឹះទាំងបួន ពាក់ព័ន្ធការដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ ដែលរួមមាន៖ ទី១. គោលការណ៍ពាក់ព័ន្ធរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ទី២. គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ទី៣. គោលការណ៍នីតិរដ្ឋ ទី៤. គោលការណ៍សិទ្ធិនិងសេរីភាព។ សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ១ តុលា ២០២១