-
សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២១
-
៣០ កញ្ញា ២០២១
១. កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រ ដែលសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ និងជាមេដែកស្រូបទាញទេសចរ – រស្មីកម្ពុជា ២. នៅថ្ងៃទី ៣០ កញ្ញា CDC អនុម័តគម្រោងបង្កើតរោងចក្រផលិត និងផ្គុំតម្លើងបន្ទះសូឡា និងគ្រឿងបង្គុំនៅភ្នំពេញ តម្លៃ ៣០លានដុល្លារ និងរោងចក្រផលិតកាបូបនៅខេត្តកំពង់ស្ពឺ តម្លៃ ៣លានដុល្លារ – ថ្មីៗ ៣. ចាប់តាំងពីឆ្នាំ២០០៣មក សហគមន៍កសិកម្មដែលបានបង្កើត និងកំពុងធ្វើសកម្មភាព មានចំនួន ១ ២០០ មានសមាជិកសរុប ១៣១ ៦០៦គ្រួសារ និងមានដើមទុនសរុបជាង ២៤,៨លានដុល្លារ – AMS Economy ៤. មេដឹកនាំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាលោក Mohib Ullah ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់នៅថ្ងៃទី២៩ កញ្ញា នៅជំរំជនភៀសខ្លួន Kutupalong របស់បង់ក្លាដែស – The Guardian ៥. ប្អូនស្រីបង្កើតរបស់លោក Kim Jong Un…
-
ហេតុអ្វីបានជាកម្ពុជា និងអាមេរិកចេះតែមើលមុខគ្នាមិនត្រង់?
បទវិភាគលោក ហ្សង់ ហ្វ្រង់ស័រតាន់ ផ្សាយលើ AMS One-minute រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ១៩៖៣០
-
ក្រុមហ៊ុនឱសថ Merck បានបង្ហាញថា ការសាកល្បងថ្នាំព្យាបាលជំងឺកូវីដ១៩ Molnupiravir លើកទី២របស់ខ្លួន
ក្រុមហ៊ុនឱសថ Merck បានបង្ហាញថា ការសាកល្បងថ្នាំព្យាបាលជំងឺកូវីដ១៩ Molnupiravir លើកទី២របស់ខ្លួន មានប្រសិទ្ធភាពព្យាបាលគ្រប់បម្លែងវីរុសកូរ៉ូណាដែលត្រូវបានរកឃើញ រួមទាំងវីរុសបម្លែងដែលតា។ Molnupiravir ខុសពីវ៉ាក់សាំង និងមធ្យោបាយព្យាបាលដោយអង់ទីគ័រសិប្បនិម្មិត ពោលគឺវាមិនវាយប្រហារទៅលើប្រូតេអុីនបន្លានៃវីរុសកូរ៉ូណាទេ តែវាទៅរំខានសារធាតុអង់ស៊ីមដ៏សំខាន់សម្រាប់ការថតចម្លងវីរុស ហើយរារាំងការបន្តពូជរបស់វីរុស។ ក្រោយការសាកល្បងលើកទី១ កាលពីដើមឆ្នាំ២០២១ ក្រុមហ៊ុន Merck រកឃើញថា ៥ថ្ងៃបន្ទាប់ពីចាប់ផ្ដើមព្យាបាល អ្នកជំងឺដែលបានទទួលឱសថនេះក្នុងទំហំដូសខុសៗគ្នាបានធ្វើតេស្តអវិជ្ជមានទាំងអស់ ប៉ុន្តែកាលនោះវីរុសបម្លែងថ្មីដែលតានៅមិនទាន់រីករាលដាលនៅឡើយ។ ក្រុមហ៊ុន Merck និងដៃគូអភិវឌ្ឍន៍ ចាប់ផ្ដើមការសាកល្បងដំណាក់កាលទី៣ ចំនួនពីរផ្សេងគ្នា ក្នុងនោះគឺសម្រាប់សិក្សាប្រសិទ្ធភាពនៃការព្យាបាលផង និងប្រសិទ្ធភាពបង្ការការវិវត្តនៃជំងឺកូវីដ១៩ផង។ លទ្ធផលនៃការសាកល្បងនេះ ត្រូវបានគេរំពឹងថានឹងប្រកាសនៅដើមខែវិច្ឆិកាឆ្នាំនេះ។ ប្រភព៖ The Straits Times
-
ព្រះមហាក្សត្រកម្ពជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ និងជ្រាលជ្រៅបំផុត ជូនលោក Xi Jinping ប្រធានាធិបតីចិន ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុស្សាវរីយ៍លើកទី ៧២ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
📸 Royal du Cambodge
-
ថៃរំពឹងថាភ្ញៀវទេសចរពីឥណ្ឌានឹងបន្ដមកកម្សាន្ដនៅប្រទេសថៃ ក្នុងរដូវបុណ្យប្រពៃណីឥណ្ឌា Diwali ដើម្បីជម្រុញសេដ្ឋកិច្ចប្រទេសខ្លួនដែលពឹងផ្អែកលើវិស័យទេសចរណ៍
ភ្ញៀវទេសចរឥណ្ឌាជាក្រុមទេសចរធំលំដាប់ទី២ ក្នុងប្រទេសថៃ បន្ទាប់ពីម៉ាឡេស៊ី និងចិន។ ប្រសិនបើថៃមានគម្រោងបើកប្រទេស និងតំបន់ទេសចរណ៍ឡើងវិញនៅក្នុងខែវិច្ឆិកា ថ្ងៃបុណ្យនេះអាចជាឱកាសដ៏ល្អមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរឥណ្ឌាជាច្រើនមកប្រទេសថៃ។ ភ្ញៀវទេសចរឥណ្ឌាចំណាយប្រាក់ចន្លោះពី ៦០០ ទៅជាង២ ០០០ដុល្លារ ក្នុងកំឡុងពេលកំសាន្ដនៅថៃ ហើយតំបន់ទេសចរណ៍នីមួយៗអាចបង្កើតប្រាក់ចំណូលពី ៣០ម៉ឺន ទៅ ៣,៥លានដុល្លារ។ ប្រភព៖ Bangkok Post
-
អតីតរដ្ឋមន្ត្រីការបរទេស Fumio Kishida បានជាប់ឆ្នោតក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាគណបក្សកាន់អំណាចក្នុងប្រទេសជប៉ុន
លោក Kishida នឹងឡើងជានាយករដ្ឋមន្ត្រីទី ១០០ របស់ជប៉ុន ដោយសារគណបក្សប្រជាធិបតេយ្យសេរី និយម (LDP) ជាគណបក្សកាន់អំណាចដ៏យូរមកហើយ។ សភាពេញអង្គនឹងប្រជុំនៅថ្ងៃចន្ទ ទី៤ តុលា ខាងមុខ ដើម្បីបោះឆ្នោតជាផ្លូវការជ្រើសរើសអ្នកស្នងតំណែងបន្តពីលោកនាយករដ្ឋមន្រ្តី Yoshihide Suga។ លោក Suga បានប្រកាសលាលែងពីតំណែងកាលពីដើមខែនេះ ដោយសារសាធារណៈជនមិនពេញចិត្តចំពោះវិធានការបស់ លោកនៅក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសមិនពេញចិត្តនឹងការទទូចរបស់លោកនៅក្នុងការរៀបចំព្រឹត្តការណ៍កីឡាអូឡាំពិក និងកីឡាប៉ារ៉ាឡាំពិកនៅទីក្រុង តូក្យូ កាលពីរដូវក្តៅកន្លងទៅនេះ នៅពេលដែលជប៉ុនកំពុងប្រឈមនឹងកំណើនឆ្លងថ្មីនៃជំងឺកូវីដ១៩។ ប្រភព៖ CNA
-
ជយោ! កម្ពុជា 🇰🇭
📸 Royal du Cambodge
-
សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការកម្មវិធីបណ្ណាល័យឌីជីថល D-Library App (ជំនាន់ទី១) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតែង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៧
៣០ កញ្ញា ២០២១