-
ក្នុងសង្រ្គាម ឈ្នះចាញ់ជារឿងមួយ! តែរឿងដែលសំខាន់គឺសេចក្តីវិនាសលើគ្រប់វិស័យ បាត់បង់ទាំងជីវិតមនុស្ស ខូចខាតទាំងហេដ្ឋារចនាសម្ព័ន្ធ អន្តរាយដល់ការទំនាក់ទំនងរវាងប្រទេស និងប្រទេស និងការធ្លាក់ចុះនៃតម្លៃវប្បធម៌-អរិយធម៌ និងមនុស្សជាតិ

-
ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម 🇰🇭

-
រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ ការងើបឡើងនៃវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យ វែងឆ្ងាយរបស់សម្តេចតេជោក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩

រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ ការងើបឡើងនៃវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យ វែងឆ្ងាយរបស់សម្តេចតេជោក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង ការដាក់ចេញនូវវិធានការសុខាភិបាល និងរដ្ឋបាលព្រមទាំងវិធានការអន្តរាគមន៍ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យមានការបើកដំណើរការទាំងស្រុងឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច កាលពីថ្ងៃទី១ វិច្ឆិកា ២០២១ រហូតមកដល់បច្ចុប្បន្ន។ 📷 NatGeo
-
របាយការណ៍នៅថ្ងៃទី១៧ ឧសភា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៤២នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ១៩៨នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី១៨ ឧសភា ២០២២
-
សម្តេចតេជោ៖ ទោះបីជាចាក់វ៉ាក់សាំងដល់ដូសទី១០ ឬដូសទី២០ ក៏នៅតែមិនយកលុយដែរ!

-
ស្រឡៅជូ ជើងភ្នំត្បែង ខេត្តព្រះវិហារ 🌸🍂🇰🇭

-
ស្ថានភាពធាតុអាកាស ១៨-២៤ ឧសភា

-
១៧ ឧសភា ២០២២

១. មុខរបរផលិតសំបកណែមដែលជាអត្តសញ្ញាណអ្នកភូមិមួយក្នុងខេត្តបាត់ដំបង បានរារាំងអ្នកស្រុកមិនឱ្យធ្វើចំណាកស្រុក – AMS Economy ២. ១០ឆ្នាំ នៃដំណើរការផ្សារមូលបត្រកម្ពុជា មានត្រឹម១៦ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានបញ្ជី – ថ្មីៗ ៣. សមាគមស្វាយចន្ទីកម្ពុជាថា កម្ពុជាអាចទទួលបានទិន្នផលស្វាយចន្ទីត្រឹមតែជាង៦០ម៉ឺនប៉ុណ្ណោះក្នុងឆ្នាំនេះ – RFI ៤. ប្រធានាធិបតីតួកគី ជំទាស់នឹងសំណើសមាជិកភាពអង្គការណាតូរបស់ស៊ុយអែត និងហ្វាំងឡង់ – Reuters ៥. កសិករឥណ្ឌូណេស៊ី ធ្វើបាតុកម្មប្រឆាំងការបិទនាំចេញប្រេងដូងដែលនាំឱ្យចំណូលធ្លាក់ចុះ – SCMP
-
សម្តេចតេជោ៖ បងប្អូនខ្លះគាត់ឱ្យយោបល់ខ្ញុំថា ចាក់ដូសទី១ ទី២ មិនយកថ្លៃ អីឡូវចាក់ដូសទី៣ គួរតែយក ខ្ញុំបានប្រាប់ទៅវិញថាអត់ទេ ទោះយកមកក៏មិនក្លាយទៅជាអ្នកមានបានដែរ…!

-
មេដាយមាសទី២ របស់កម្ពុជា🇰🇭 🥇🥇🇰🇭
