Category: One-Minute

  • សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រែក្លាយមន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេស “ជំងឺមហារីក” ដើម្បីសម្រួលដល់ការព្យាបាលប្រជាពលរដ្ឋ ដោយកាត់បន្ថយការចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស

    សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រែក្លាយមន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេស “ជំងឺមហារីក” ដើម្បីសម្រួលដល់ការព្យាបាលប្រជាពលរដ្ឋ ដោយកាត់បន្ថយការចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស

    ១៧ ឧសភា ២០២២

  • គុណធម៌ និងព្រហ្មវិហាររបស់មេដឹកនាំកម្ពុជា

    គុណធម៌ និងព្រហ្មវិហាររបស់មេដឹកនាំកម្ពុជា

    មានកម្លាំង៣ក្រុម ស្នើសុំសម្តេចធ្វើបាតុកម្មសុំអាមេរិកចាត់វិធានការលើជនគប់សម្តេច។ ប៉ុន្តែសម្តេចហាមឃាត់មិនឱ្យធ្វើនោះឡើយ។ បើសម្តេចមិនហាមឃាត់ទេ ជនដែលគប់សម្តេចអាចនឹងមានគ្រោះថ្នាក់។ សម្តេចតេជោមិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណាគឺអនុវត្តន៍យ៉ាងនោះទៅ។ សម្តេចណែនាំដល់ប្រជាពលរដ្ឋខ្មែរគោរពស្រឡាញ់គាំទ្រសម្តេច រក្សាភាពនឹងនរ ដោយមិនត្រូវធ្វើការតបតណាមួយនោះឡើយ គឺទុកឱ្យអាមេរិកជាអ្នកចាត់ចែង។ សូមទូតខ្មែរនៅអាមេរិកកុំធ្វើកំណត់ទូតណាមួយទៅកាន់រដ្ឋាភិបាលអាមេរិក។ តើជនដែលគប់សម្តេចជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? បើគិតថាការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកលែងមានសណ្តាប់ធ្នាប់ហើយ រួមទាំងនៅកម្ពុជាដែរ។ ១៧ ឧសភា ២០២២

  • របាយការណ៍នៅថ្ងៃទី១៦ ឧសភា

    របាយការណ៍នៅថ្ងៃទី១៦ ឧសភា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ១៩៧នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី១៧ ឧសភា ២០២២

  • សម្តេចដាក់ចេញដំណាក់កាល ៤ សម្រាប់ប្រយុទ្ធនឹងកូវីដ១៩

    សម្តេចដាក់ចេញដំណាក់កាល ៤ សម្រាប់ប្រយុទ្ធនឹងកូវីដ១៩

    ទី១. ពីខែមីនា-តុលា ជាការទប់ស្កាត់ជំងឺពីខាងក្រៅ ទី២. ពី វិច្ឆិកា ២០២០ ដល់២០ កុម្ភៈ ២០២១ គឺការគ្រប់គ្រងការឆ្លងក្នុងសហគមន៍ ទី៣. ពី២១ កុម្ភៈ ដល់តុលា ២០២១ គឺបង្កើតភាពស៊ាំក្នុងសហគមន៍ តាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំង និង ទី៤. ការបើកដំណើរការប្រទេសពេញលេញ និងរស់នៅតាមគន្លងថ្មី

  • ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី១៧ ឧសភា ២០២២

    ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី១៧ ឧសភា ២០២២

    ការប្រមូលមនុស្សមកវៃសត្រូវឥតស្រមោលមិនស្រួលទេ។ ដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជន បានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនលះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធជំងឺកូវីដ១៩ ការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ គឺជាការគិតគូរ និងត្រៀមបម្រុងមួយដ៏ត្រឹមត្រូវ កូវីដ១៩ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាកែប្រែទស្សនៈលើក្រុមគ្រូពេទ្យដោយចាត់ទុកពួកគេជាកងទ័ពអាវស ការបណ្តុះបណ្តាលវិស័យសុខាភិបាល និងមិនអាចធ្វើដូចវិស័យអប់រំ យកអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកអត់ចេះ អ្នកហោះចូលកម្ពុជា ដែលមិនបានចាក់វ៉ាក់សាំង ត្រូវធ្វើចត្តាឡីស័ក អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនគួរផ្តល់ទិដ្ឋាការឱ្យចេញក្រៅប្រទេសនោះទេ មានភ្ញៀវជាមិត្តបដិសេធជួបសម្តេច ព្រោះតែសម្តេចជួបអ្នកទេសចរលើនាវាវេស្ទើដាម បើគ្មានវ៉ាក់សាំងទេ មហន្តរាយនៅកម្ពុជា ដែលបង្កដោយជំងឺកូវីដ១៩ នឹងធ្ងន់ធ្ងរ។ សម្តេចមានមោទនភាពចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ ជាប្រទេសក្រីក្រ ការចាក់វ៉ាក់សាំងសម្រេចបានក្នុងចំនួនដ៏ច្រើនដូចពេលបច្ចុប្បន្ននេះមិនមែនជារឿងងាយស្រួលនោះទេ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស ប្រើប្រាស់អស់ជិត ៤៣លានដូស នៅសល់ជិត១០លានដូស។ ក្នុងនោះ ជាង២៨លានកន្លះ ជាវ៉ាក់សាំងទិញ។ វ៉ាក់សាំង ដែលមិនទាន់ដឹកមកកកម្ពុជាមានជាង២០លានដូស ត្រូវពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំង ខណៈភាគីចិនរង់ចាំឆ្លើយតបពីកម្ពុជា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទោះដូសទី១០ ក៏មិនយកលុយពីប្រជាពលរដ្ឋដែរ ណែនាំឱ្យយកមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញល្អប្រសើរ តែវិបត្តិសង្គ្រាមរុស្ស៉ីអ៊ុយក្រែន ធ្វើឱ្យមានភាពមិនច្បាស់លាស់ កម្លាំងពេទ្យចំនួន៤ ដែលបានធ្វើសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៖ ពេទ្យរដ្ឋ…

  • ផ្សាយផ្ទាល់(Live): សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩

    ផ្សាយផ្ទាល់(Live): សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩

    ១៧ ឧសភា ២០២២ https://www.facebook.com/109417220955491/posts/472649704632239/?d=n

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នៅសាលពិព័រណ៍ជ្រោយចង្វារ

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នៅសាលពិព័រណ៍ជ្រោយចង្វារ
  • កោះកុងក្រៅស្អាតណាស់ ម្នាយអើយ 🥰

    កោះកុងក្រៅស្អាតណាស់ ម្នាយអើយ 🥰

    📷-គឹម បញ្ញារ័តន៍

  • ១៦ ឧសភា ២០២២

    ១៦ ឧសភា ២០២២

    ១. លោក នេត្រ ភក្ត្រា ៖ ឆ្នាំ២០២១ អន្ទាក់ ជាង ៦ម៉ឺន ត្រូវ បាន រក ឃើញ ក្នុង ដែន អភិរក្ស ធម្មជាតិ – កម្ពុជាថ្មី ២. ពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរ នៅខេត្តព្រះសីហនុ ជួយផ្សព្វផ្សាយពី សក្តានុពលទេសចរណ៍តំបន់ឆ្នេរ – រស្មីកម្ពុជា ៣. ៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ជាង ៧,៦ពាន់លានដុល្លារ កើនជាង ៣២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍ ៤. ឥណ្ឌា បិទការនាំចេញស្រូវសាលី ខណៈតម្លៃស្បៀងអាហារសកលកំពុងកើនឡើង – Forbes India ៥. សភាអាមេរិកអាចនឹងផ្ដល់សច្ចាប័នលើពាក្យសុំចូលជាសមាជិក NATO របស់ប្រទេសហ្វាំងឡង់ នៅមុនខែសីហាខាងមុខនេះ – Reuters

  • ហ៊ុន ម៉ាណែត៖ ភាពជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា មិនមែនជាការចៃដន្យនោះទេ គឺសម្ដេចតេជោ ហ៊ុន សែន មានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស

    ហ៊ុន ម៉ាណែត៖ ភាពជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា មិនមែនជាការចៃដន្យនោះទេ គឺសម្ដេចតេជោ ហ៊ុន សែន មានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស

    ហ៊ុន ម៉ាណែត៖ ភាពជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា មិនមែនជាការចៃដន្យនោះទេ គឺសម្ដេចតេជោ ហ៊ុន សែន មានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសហើយទទួលបានប្រសិទ្ធភាពក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី១៩ ខណៈដែលប្រទេសជឿនលឿនមួយចំនួនមិនបានចាក់វ៉ាក់សាំងគ្រប់នៅឡើយ។ https://www.facebook.com/ams1minute/posts/472371671326709