-
ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថា បងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅទីនោះ

នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះ ខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត ៣យប់ ក្នុងចំណោម ៤យប់។ យប់ថ្ងៃ១១និងយប់ថ្ងៃ១២នៅម៉ោង២ភ្លឺដូចគ្នាខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំដោយស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា “សែនឯងហត់ណាស់ខិតខំសម្រាកឱយបានច្រើន”។ ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញ ខ្ញុំស្រក់ទឹកភ្នែក និងខំសម្រាកទៅវិញក្រែងបានឃើញគាត់មកវិញតែសម្រាកមិនលក់សោះរហូតម៉ោងប្រហែល៥ភ្លឺទើបសម្រាកលក់ទៅវិញ។ ព្រឹកម៉ោង៥ ថ្ងៃទី១៤ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀតហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេងនិង ដៃឆ្វេងនេះហើយដែលគាត់មកទាញភួុយដាស់ខ្ញុំឱយភ្ញាក់ពីដេកដោយនិយាយថា “សែនក្រោកឡើងទៅស្រុកយើងវិញម៉ោង៨ចេញពីអូតែល”។ ពេលខ្ញុំដឹងខ្លួនខ្ញុំគិតថាបងខ្ញុំពិតជានៅអាលោះអាល័យមកលើរូបខ្ញុំឬមកពីខ្ញុំគិតដល់គាត់ច្រើនពេកទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នាតែយើងនៅជាមួយគ្នាជានិច្ច៕ ប្រភព៖ SPM
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្រឡប់មកដល់មាតុភូមិ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក

-
សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជា ដែលមានពិសោធន៍ជោគជ័យលេីសមរភូមិអន្តរជាតិ និងភាពឆ្លាតវៃនៃនយោបាយការទូតជាច្រេីន ដែលបាននាំមកនូវកិត្តិនាម ការគោរពសរសេីរពីបណ្តាមិត្តបរទេស និងសន្តិភាពជូនកម្ពុជា

-
លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាព

-
ស្តាប់មិត្តបរទេសនិយាយពីភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ

-
សម្តេចតេជោមកដល់កូរ៉េខាងត្បូងសុវត្ថិភាព សម្តេចនឹងមកដល់ភ្នំពេញម៉ោង៧ល្ងាចនេះ

-
របាយការណ៍នៅថ្ងៃទី១៤ ឧសភា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ១៩៤នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី១៥ ឧសភា ២០២២
-
សារលិខិត សម្តេចតេជោក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ២០២២ ក្រោមប្រធានបទ “គ្រួសារជាមូលដ្ឋានគ្រឹះនៃការថែរក្សា និងការពារសន្តិភាព”

-
ប្រាសាទភ្នំបូក

-
អនុមោទនាពិធីបុណ្យវិសាខបូជា
