-
សូមឧទ្ទិសនូវទឹកចិត្តកតញ្ញកតវេទីជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសនៃកងកម្លាំង នគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញកាតព្វកិច្ចបម្រើសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ 🙏

-
កាលពីថ្ងៃទី១៣ ឧសភា ប៉ូលិសអ៉ីស្រាអែលបានវាយប្រហារអ្នកចូលរួមបុណ្យសពអ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីន-អាមេរិកាំងលោកស្រី Shireen Abu Akleh ដែលត្រូវបានគេបាញ់សម្លាប់នៅតំបន់ West Bank កាលពីដើមសប្ដាហ៍

វីដេអូសារព័ត៌មាន និងនៅលើបណ្ដាញសង្គម បានបង្ហាញសកម្មភាពប៉ូលិសអ៉ីស្រាអែលនៅក្រុងជេរូហ្សាឡឹមវាយដំ និងទាត់ធាក់អ្នកសែងក្ដារមឈូសរបស់លោកស្រី ដែលធ្វើឱ្យពួកគេស្ទើរតែទម្លាក់មឈូសចោល។ ឧប្បត្តិហេតុបានកើតឡើងនៅមន្ទីរពេទ្យជេរូហ្សាឡឹមខាងកើត ដែលជាកន្លែងអ្នកកាន់ទុក្ខជាច្រើននាក់ប្រមូលផ្ដុំការក្បួនដង្ហែសាកសពលោកស្រីដែលជាគ្រិស្តសាសនិកមួយរូប ទៅកាន់ពិធីបុណ្យសពនៅវិហារគ្រិស្តមួយជិតនោះ។ អំពើហិង្សានេះបានផ្ទុះឡើងភ្លាមៗនៅពេលដែលមានការគប់ដបទឹកទទេមួយទៅកាន់ប៉ូលិស បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងភាគីទាំងពីរ។ ដោយឡែក ភាគីប៉ូលិសអ៉ីស្រាអែល បានអះអាងថាបន្ថែមពីលើដបទឹក ក្រុមអ្នកកាន់ទុក្ខបានស្រែកពាក្យស្លោក “ញុះញង់ជាតិនិយម” ហើយបានគប់ដុំថ្មទៅកាន់មន្ត្រីប៉ូលិស ទើបបង្ខំឱ្យពួកគេប្រើអំពើហិង្សា។ ប្រភព៖ New York Times
-
លទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីកម្ពុជា និងអាមេរិក 🇰🇭 🇺🇸

-
សម្តេចតេជោ ហ៊ុន សែន នាំកិត្យានុភាព និងកិត្តិយសជូនកម្ពុជា

-
រូបភាពទាំងនេះស្តែងយ៉ាងច្បាស់ពីនយោបាយការទូតដ៏ឈ្លាសវៃរបស់សម្តេចតេជោដែលបាននាំមកនូវផលប្រយោជន៍ជាច្រើនជូនជាតិ និងប្រជាជន

ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ កម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍ និងចូលរួមក្នុងកិច្ចការតំបន់ និងពិភពលោកដោយស្មើមុខស្មើមាត់។ វាល្មមដល់ពេលដែលក្រុមជនអគតិមួយក្តាប់តូចភ្ញាក់ពីដំណេកដែលច្រៀងបំពេដោយពាក្យភូតភរ កុហកបោកប្រាស់រាប់មិនអស់ តាមរយៈការប្រឌិតព័ត៌មាន និងបំភ្លៃរូបភាពដើម្បីបន្ទុះបង្អាប់ជាតិខ្លួនឯង ចាក់មហាអំណាចឱ្យធ្វើបាបកម្ពុជា ញុះញង់ប្រជាជនឱ្យស្អប់ខ្ពើមមេអ្នកដឹកនាំខ្លួនឯងជាដើម។ រៀនទទួលស្គាល់ការពិត ជីវិតអ្នកនឹងប្រសើរ។ ✍🏽-សេនាពិជេដ្ឋ
-
ការជួបជុំសប្បាយរីករាយ និងឱកាសធ្វើបុណ្យទាន គឺជាផ្លែផ្កានៃមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល

-
ទស្សនារូបភាព៖ ពិធីបុណ្យវិសាខបូជានៅវត្តនិគ្រោធវ័ន ហៅគល់ទទឹង

-
របាយការណ៍នៅថ្ងៃទី១៥ ឧសភា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ៣នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ១៩៧នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី១៦ ឧសភា ២០២២
-
សារជូនពរ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៧ ថ្ងៃកំណើតនគរបាលជាតិ

-
ព្រឹកព្រហាមពីពាមទេ ក្រចេះ 🇰🇭
