-
ជូនអ្នកទាំងឡាយដែលប្រមាថកម្ពុជា

-
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ បានផ្តល់វ៉ាក់សាំងជូនប្រជាជនដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនា

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៧ មេសា ២០២២

ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា សម្តេចតេជោបានណែនាំឱ្យបន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់ បុរេសកម្មឆ្លើយតបទៅនឹងបរិការណ៍ជាតិ-អន្តរជាតិ ដែលកំពុងមានការប្រែប្រួល បន្តធានានូវសេវាអប់រំដែលមានគុណភាព ប្រកបដោយសមធម៌និង បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សានុសិស្ស និងយុវជន ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ បន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និង យុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម តាមរយៈការបំផុសចលនា “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម “៣កុំ និង ៣ការពារ” ហើយចូលរួមទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា កោតសរសើរចំពោះប្រជាពលរដ្ឋ បើទោះបីសម្តេចលើកលែងកាតព្វកិច្ចពាក់ម៉ាស តែសម្តេចសង្កេតឃើញពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅតែបន្តពាក់ម៉ាស ការចាក់វ៉ាក់សាំងដោយមិនមានការរើសអើង គឺជាភាពជោគជ័យយុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងបង្កើតបានភាពស៊ាំសហគមន៍ អ្នកដែលប្រមាថកម្ពុជាលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គួរមានការកែតម្រូវ ជ្រើសយកថ្ងៃទី៣ ឧសភា ជួបសិស្សនិទ្ទេស A ដែលមានជាង ១ពាន់នាក់ សម្តេចតេជោបានហៅការយកឈ្នះលើសមរភូមិជំងឺកូវីដ១៩ គឺជាការរួបរួមគ្នាមួយដ៏ប្រសើរនៅក្នុងសង្គមខ្មែរ អនុញ្ញាតឱ្យរោងភាពយន្ត និងកន្លែងប្រកួតបាល់ទាត់ អាចឱ្យអ្នកចូលទស្សនា ១០០ភាគរយ អូស្ត្រាលី…
-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២

-
ផ្សាយផ្ទាល់(Live) : សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២

-
អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ឈ្មោះ “អគារតេជោបូព៌ា” ដឹកនាំកសាងដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

អគារនេះមានទីតាំងស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្លង់ត្រូវបានសិក្សាដោយយុវស្ថាបត្យករខ្មែរ ដោយសំយោគបញ្ចូលគ្នានូវស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ស្ថាបត្យកម្មព្រះពុទ្ធសាសនា ស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ ស្ថាបត្យកម្មសំណង់បេតិកភណ្ឌអាណានិគម និងស្ថាបត្យកម្មទំនើប។ សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងបន្តសកម្មភាពលើកស្ទួយនូវឧត្តមភាព កិត្តិនាមជាតិ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿសាសនា ដែលជាអត្តសញ្ញាណជាតិ និងបន្តលើកកម្ពស់សមត្ថភាព ជំនាញ ផលិតភាព ចំណេះដឹង និងបំណិនជីវិតរបស់យុវជន។ ✍🏽-ម៉ៅ ឌុង
-
លាវបុី គួនអុី ចាំងហ្វី

-
របាយការណ៍នៅថ្ងៃទី២៦ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ១១នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤៥នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។ ៤. កូវីដ ៥ករណី ជាសះស្បើយ ២៦នាក់ និងគ្មានស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៣៥នាក់ អ្នកជាសះស្បើយ ១៣២ ៩៩៤នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២៧ មេសា ២០២២
-
ការបង្កបង្កើនផលរបស់កងទ័ពខ្មែរនាកំឡុងទសវត្សរ៍ឆ្នាំ៩០ នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង

-
២៦ មេសា ២០២២

១. កម្ពុជា-ថៃ ជំរុញលទ្ធភាពធ្វើទំនើបកម្មផ្លូវដែកនាពេលបច្ចុប្បន្នទៅជាផ្លូវដែកល្បឿនលឿន – AMS Economy ២. គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចវឌ្ឍនភាពការងារបានជាង ៩០% – រស្មីកម្ពុជា ៣. មជ្ឈមណ្ឌលជំងឺគ្រុនឈាមប្រកាសអាសន្នអំពីការកើនឡើងនៃជំងឺនេះ ខណៈចាប់តាំងពីខែមករាមក មានអ្នកជំងឺជាង៥០០នាក់ – ខ្មែរថាមស៍ ៤. កូរ៉េខាងជើងនឹងពន្លឿនការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័ស – BBC ៥. ហ្វាំងឡង់ និងស៊ុយអែត នឹងដាក់ពាក្យចូលណាតូខែក្រោយ – Reuters