-
ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី 🇰🇭

-
សុខភាពសំខាន់ តែត្រូវគិតពីសេដ្ឋកិច្ចសង្គមដែរ

-
របាយការណ៍នៅថ្ងៃទី២៥ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ៤៧នាក់។ ៤. កូវីដ ២ករណី ជាសះស្បើយ ២៣នាក់ និងគ្មានស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៣០នាក់ អ្នកជាសះស្បើយ ១៣២ ៩៦៨នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២៦ មេសា ២០២២
-
ចូលឆ្នាំខ្មែរ២០២២ បុរី KP ម៉ន ដានី ប្រគល់រង្វាន់វីឡាចំនួន១៣ ជូនអតិថិជន

-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងការពាក់ម៉ាស់ នៅទូទាំងប្រទេស

-
២៥ មេសា ២០២២

១. កម្ពុជាជាប្រទេសសុវត្ថិភាពបំផុត ក្នុងការទទួលស្វាគមន៍ភ្លៀវទេសចរអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ – AMS Central ២. គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានប្រមាណ ៨៥% – រស្មីកម្ពុជា ៣. ក្រសួងបរិស្ថាន គាំទ្រឱ្យមានការវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូច នៅតំបន់ការពារធម្មជាតិ – ថ្មីៗ ៤. ជប៉ុនបញ្ជូនបេសកជន ទៅកាន់កោះ Solomon ពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន – AP ៥. ទីក្រុងមូស្គូ ព្រមានអាមេរិកជាថ្មីម្តងទៀត ប្រឆាំងនឹងការបន្តផ្តល់សព្វាវុធឥតឈប់ឈរឱ្យទៅអ៊ុយក្រែន – Reuters
-
ប្រទេសកម្ពុជាដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ជាង ១៧ម៉ឺនករណី និងស្លាប់ជិត ១ពាន់នាក់នាទស្សវត្សឆ្នាំ៨០

តែក្នុងឆ្នាំ២០២១ កន្លងទៅ ជំងឺគ្រុនចាញ់បានថយចុះមកនៅចំនួន ៣ ៩៥៩ករណី និងគ្មានការស្លាប់រយៈពេល ៤ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។ ដកស្រង់ពីសារលិខិតសម្តេចតេជោក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២២ ក្រោមប្រធានបទ “រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព”។
-
ពីមុនឆ្លងសាឡាង ឥឡូវឆ្លងស្ពាន

-
នៅឆ្នាំ១៩៩៣ ក្រដាសប្រាក់ ខៀវ សំផន ដែលជាក្រដាសប្រាក់មិនផ្លូវការជាស៊េរី បានបោះពុម្ពនៅក្នុងទីក្រុងបាងកក ត្រូវបានដាក់ឱ្យចរាចរនៅក្នុងតំបន់ដែលត្រូវបានគ្រប់គ្រងដោយខ្មែរក្រហម

-
បរិយាកាសវិនិយោគនៅកម្ពុជាមានភាពប្រសើរ ដោយមូលហេតុ ៥យ៉ាង

១. កម្ពុជាមានសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ ២. កម្ពុជាមានច្បាប់វិនិយោគ ដែលផ្តល់ភាពងាយស្រួលវិនិយោគ ៣. កម្ពុជាមានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយសម្រាប់ជួយសម្រួលសម្រេចការវិនិយោគ ៤. កម្ពុជាមិនតម្រូវឱ្យអ្នកវិនិយោគប្រើតែប្រាក់រៀលទេ អាចប្រើប្រាក់ដុល្លារដើម្បីបើកប្រាក់ខែឱ្យបុគ្គលិក និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ៥. កម្ពុជាកម្លាំងពលកម្មវ័យក្មេងច្រើន ✍🏽 SPM