-
របាយការណ៍នៅថ្ងៃទី២៤ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៦នាក់។ ៣. គ្រឿងញៀន ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់។ ៤. កូវីដ ១២ករណី ជាសះស្បើយ ២៤នាក់ និងគ្មានស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២២៨នាក់ អ្នកជាសះស្បើយ ១៣២ ៩៤៥នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២៥ មេសា ២០២២
-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៥ មេសា ២០២២

នៅកម្ពុជា វិបត្តិនៃជំងឺកូវីដ១៩ បានបណ្ដាលឱ្យមានការចាត់វិធានការតឹងរ៉ឹង និងឈានទៅដល់ការសម្រេចបិទព្រំប្រទល់ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ជាមួយអត្រាកំណើនវិជ្ជមានប្រមាណ ៣% ការងើបឡើងវិញនេះឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ប្រជាជនកម្ពុជា អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី កំពុងបង្កើតជាបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាកង្វះថាមពល ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល កម្ពុជាសូមសាទរចំពោះការបង្កើត ស្ថនកុងស៊ុលកិត្តិយសអ៊ីតាលី នៅកម្ពុជានៅក្នុងឆ្នាំ២០២០ និងភាពរីកចម្រើន និងភាពសកម្មនៃសហគមន៍ធុរកិច្ចអ៊ីតាលី ជាពិសេសសមាគមធុរកិច្ចអ៊ីតាលីកម្ពុជា សម្តេចអំពាវនាវជាថ្មីឱ្យពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ ដែលជាកាតព្វកិច្ចតម្រូវតែម្តង នៅថ្ងៃទី១៧ មីនា ២០២២ កម្ពុជាបានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ សម្តេចចង់ឱ្យដកចេញកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាស់នៅតាមទីកន្លែងដែលបិទជិត សម្តេចបានព្យាករណ៍ថា ការពាក់ម៉ាស់ធ្វើឱ្យពលរដ្ឋកម្ពុជាចំណាយប្រមាណ៣ម៉ឺនដុល្លារ ក្នុង១ថ្ងៃ ថ្ងៃនេះកម្ពុជាមានអត្រាឆ្លងត្រឹមតែ១២ករណីតែប៉ុណ្ណោះ ដែលអត្រាឆ្លងនេះមានកម្រិតទាបណាស់ ចាប់តាំងពីក្រោយបុណ្យចូលឆ្នាំ វ៉ាក់សាំងបង្ការកូវីដ១៩ នឹងមកដល់ជាបន្តបន្ទាប់ ជាង២០លានដូសថែមទៀត ខណៈដែលនៅក្នុងឃ្លាំងរបស់យើងនៅសល់ជាង១១លានដូស
-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលីជាង ១លានដូស

-
ទិដ្ឋភាពទីក្រុង Mariupol របស់អ៊ុយក្រែន នៅមុន និងក្រោយសង្រ្គាមផ្ទុះឡើង 🇺🇦

-
អ៊ីតាលីផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ១ ០៥៦ ០០០ដូស ដល់កម្ពុជា ព្រឹកស្អែក ២៥ មេសា សម្តេចតេជោទៅទទួលវ៉ាក់សាំងនៅវិមានសន្តិភាព

-
សារពិសេសសម្តេចតេជោពាក់ព័ន្ធការចាក់វ៉ាក់សាំង និងស្ថានភាពជំងឺកូវីដ១៩ក្រោយចូលឆ្នាំខ្មែរ

-
ធ្វើការបណ្តើរ មើលទេសភាពបណ្តើរ 🏝🏖🇰🇭

-
លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក” របស់ សម្តេចតេជោ ហ៊ុន សែន

-
របាយការណ៍នៅថ្ងៃទី២៣ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៤៩នាក់។ ៤. កូវីដ ១៦ករណី ជាសះស្បើយ ២៥នាក់ និងគ្មានស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២១៦នាក់ អ្នកជាសះស្បើយ ១៣២ ៩២១នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២៤ មេសា ២០២២
-
មេឃុំព្រះដាក់ពីឆ្នាំ១៩៨៣
