-
ការចូលរួមរបស់បងប្អូនជនជាតិដើមភាគតិចព្រៅ និងប្រជាពលរដ្ឋក្នុងការអនុវត្តគម្រោង សាងសង់ទំនប់ស្ទាក់ទឹក សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និង លើកស្ទួយជីវភាពប្រជាពលរដ្ឋ

-
២២ មេសា ២០២២

១. នៅត្រីមាសដំបូងឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៣ពាន់លានដុល្លារពីការនាំចេញក្នុងវិស័យកាត់ដេរ – AMS ២. កម្ពុជារកចំណូលបានជាង ៨១ម៉ឺនដុល្លារពីការលក់សំបុត្រជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៣ខែដំបូងឆ្នាំ២០២២ – AMS ៣. ប្រាក់ជាង២៧០លានដុល្លារ បានជួយដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការដើរកម្សាន្តរបស់ទេសចរនាថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០២២ – ថ្មីៗ ៤. ក្រុមប្រទេស G20 ព្រមព្រៀងគ្នាសម្របសម្រួលគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចពិភពលោក – CNA ៥. លោក Zelenskyy អំពាវនាវឱ្យពិភពលោកបញ្ជូនអាវុធធុនធ្ងន់បន្ថែម ហើយឱ្យបណ្ដាប្រទេសលោកខាងលិចដាក់ទណ្ឌកម្មបន្ថែមលើមូស្គូ – Reuters
-
ចងចាំជានិច្ច 💐🙏

-
ធ្វើមេបញ្ជាការប្រយុទ្ធជាមួយកូវីដលំបាកជាងធ្វើមេបញ្ជាការប្រយុទ្ធផ្នែកកងទ័ព

-
ភោជនីយដ្ឋាន La Campana នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី បើកដំណើរការចាប់តាំងពីឆ្នាំ ១៥១៨មកម្ល៉េះ

ភោជនីយដ្ឋាន La Campana នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី បើកដំណើរការចាប់តាំងពីឆ្នាំ ១៥១៨មកម្ល៉េះ។ ម្ហូបដែលភាគច្រើនមានសាច់ជ្រូក និងឈីសពីទឹកដោះចៀម គឺជាម្ហូបប្រពៃណីរ៉ូម៉ាំងដែលល្បីល្បាញប្រចាំភោជនីយដ្ឋាន។ ម្ចាស់ភោជនីយដ្ឋាន La Campana ថាគោលបំណងធំបំផុតក្នុងការទាមទារតំណែងភោជនីយដ្ឋានដែលមានអាយុកាលចំណាស់ពី Guinness World Record គឺដើម្បីពង្រឹងទំនុកចិត្តលើភោជនីយដ្ឋាន និងរក្សាប្រពៃណី និងប្រវត្តិសាស្ត្រនៃភោជនីយដ្ឋាននេះឱ្យបានគង់វង្សយូរអង្វែង។ ប្រភព៖ Business Insider Today
-
របៀបដែលជប៉ុនជួយកម្ពុជាដោះបំណុល

-
ក្រោមម្លប់សន្តិភាព កម្ពុជាមានឱកាសប្រែក្លាយពីប្រទេសដែលស្ថិតក្នុងថ្លុកឈាម គំនរឆ្អឹង និងការបំផ្លិចបំផ្លាញ ទៅជាប្រទេសដែលអាចទាញប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការបំផុសយុវជនឱ្យចាប់យកជំនាញ STEAM

ក្រោមម្លប់សន្តិភាព កម្ពុជាមានឱកាសប្រែក្លាយពីប្រទេសដែលស្ថិតក្នុងថ្លុកឈាម គំនរឆ្អឹង និងការបំផ្លិចបំផ្លាញ ទៅជាប្រទេសដែលអាចទាញប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការបំផុសយុវជនឱ្យចាប់យកជំនាញ STEAM ពោលគឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងសិល្បៈ ធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងសកលលោក។ ✍🏽 SSA
-
កូវីដ១៩ នៅកម្ពុជា

-
របាយការណ៍នៅថ្ងៃទី២១ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ២៦ករណី ជាសះស្បើយ ២៩នាក់ និងគ្មានស្លាប់។ អ្នកឆ្លងសរុប ១៣៦ ១៧២នាក់ អ្នកជាសះស្បើយ ១៣២ ៨៨០នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២២ មេសា ២០២២
-
ធនាគារពិភពលោកប៉ាន់ប្រមាណថា មកដល់ពេលនេះ ការខូចខាតរូបវ័ន្តនៅអ៊ុយក្រែនមានទំហំប្រហែលជា ៦០ពាន់លានដុល្លារ
