-
កាលពីថ្ងៃទី២០ មេសា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសមួយចំនួនបានដើរចេញពីសម័យប្រជុំបិទទ្វារនៃក្រុមប្រទេស G20 នៅក្រុងវ៉ាស៊ីនតោន នៅពេលដែលគណៈប្រតិភូរុស្ស៊ីចាប់ផ្ដើមការថ្លែងសុន្ទរកថា

ក្នុងចំណោមរដ្ឋមន្ដ្រីទាំងនោះ រួមមាន រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen ប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលអាមេរិកលោក Jerome Powell និងប្រធានធនាគារកណ្ដាលអឺរ៉ុបលោកស្រី Christine Lagarde។ កាលពីដើមខែនេះ លោកស្រី Yellen បាននិយាយថា លោកស្រីបានប្រាប់ឥណ្ឌូនេស៊ី ដែលជាប្រធាន G20 ថាលោកស្រីនឹងមិនចូលរួមសម័យប្រជុំណាមួយដែលមានការចូលរួមដោយរុស្ស៊ី។ ខណៈពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថារុស្ស៊ីមិនគួរបន្តជាសមាជិក G20 ទៀតទេ ការបណ្ដេញក្រុងម៉ូស្គូនឹងត្រូវការការគាំទ្រពីសមាជិកទាំងអស់។ ប្រភព៖ CNN
-
វិស័យអគ្គិសនីនៅកម្ពុជាក្នុងឆ្នាំ២០២២

តាមទិន្នន័យចុងក្រោយ មានភូមិទូទាំងប្រទេសចំនួន ៩៧% និងមានលំនៅឋានជាង ៨៤% មានអគ្គិសនីប្រើប្រាស់ លើកលែងតែលំនៅឋានក្នុងតំបន់ព្រៃភ្នំដែលពិបាកទៅដល់។ ឆ្នាំ២០២១ កម្ពុជាផលិតថាមពលអគ្គិសនីដោយខ្លួនឯងបានជិត ៤ពាន់មេហ្កាវ៉ាត់ និងនាំចូលពីប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀតណាម ជាង១ពាន់មេហ្កាវ៉ាត់ ។ នៅពេលគម្រោងរោងចក្រអគ្គិសនីធំៗនៅកម្ពុជាបញ្ចប់ការសាងសង់ យើងនឹងមានថាមពលអគ្គិសនីលើសពីអ្វីតម្រូវការ។ 📷 Cambodia Development Projects
-
គ្រប់បណ្តាគណបក្សនយោបាយសុទ្ធតែមានចំណែកធ្វើឱ្យដំណើរការការបោះឆ្នោតប្រព្រឹត្តទៅបានល្អ

-
ការកាត់បន្ថយប្លាស្ទិកក្នុងវិស័យកាត់ដេរ

-
ស្អែកសម្តេចតេជោនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៤

-
២១ មេសា ២០២២

១. កម្ពុជាត្រូវការទឹកប្រាក់ ១៧.៥៥ពាន់លានដុល្លារ សម្រាប់វិនិយោគសាធារណៈលើវិស័យឧស្សាហកម្ម រយៈពេល៣ឆ្នាំខាងមុខ – AMS Economy ២. កម្ពុជានាំចេញត្បូង និងលោហធាតុមានតម្លៃ ៩១លានដុល្លារ កើនឡើងជាង១៣០០% នៅត្រីមាសទី១ – FN ៣. ៣ខែ ដើមឆ្នាំ២០២២ កម្ពុជាបានចំណូលពីពន្ធដារ ជាង១២០០លានដុល្លារ កើនជាង ២២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ – ថ្មីៗ ៤. ហ្វាំងឡង់ ខិតចូលកាន់តែកៀក ក្នុងការក្លាយជាសមាជិករបស់អង្គការ NATO បន្ទាប់ពីទទួលបានការគាំទ្រពីសភា – Reuters ៥. រុស្ស៉ី៖ ប្រតិបត្តិការយោធាពិសេសរបស់មូស្គូនឹងបិទបញ្ចប់ ពេលការគំរាមកំហែងពាក់ព័ន្ធនឹងការអូសទាញអ៊ុយក្រែនឱ្យចូលជាសមាជិកអង្គការ NATO ត្រូវបានលុបបំបាត់ – TASS
-
សមហាអំណាចលោកខាងលិច ដូចជាអង់គ្លេស និងអាមេរិកបានឈប់ទិញប្រេងពីរុស្ស៊ី ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន តម្លៃប្រេងឆៅ Urals នៅអឺរ៉ុបបានធ្លាក់ចុះពី ១១១ដុល្លារទៅ ៧៨ដុល្លារ ក្នុងមួយបារ៉ែល

បន្ទាប់ពីប្រទេសមហាអំណាចលោកខាងលិច ដូចជាអង់គ្លេស និងអាមេរិកបានឈប់ទិញប្រេងពីរុស្ស៊ី ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន តម្លៃប្រេងឆៅ Urals នៅអឺរ៉ុបបានធ្លាក់ចុះពី ១១១ដុល្លារទៅ ៧៨ដុល្លារ ក្នុងមួយបារ៉ែល។ ការណ៍នេះបានផ្តល់ឱកាសដល់ប្រទេសផ្សេងទៀត ក្នុងការចរចាទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោកជាងមុន។ ទីក្រុងមូស្គូ ក៏កំពុងផ្តល់ប្រេងបន្ថែមទៀតទៅកាន់ប្រទេសឥណ្ឌា ដោយមានការបញ្ចុះតម្លៃរហូតដល់ ៣៥ដុល្លារក្នុងមួយបារ៉ែលផងដែរ។ ក្នុងចំណោម នាវាដឹកប្រេងរុស្ស៊ី ៣៨០គ្រឿង ១១៥គ្រឿងបានធ្វើដំណើរទៅកាន់ប្រទេសក្នុងអាស៊ី ដូចជា ចិន កូរ៉េខាងត្បូង ឥណ្ឌា ជប៉ុន និងម៉ាឡេស៊ី។ បើធៀបទៅនឹងឆ្នាំមុន ការដឹកជញ្ជូនប្រេងទៅឥណ្ឌា បានកើនឡើង ៨ដង ខណៈដែលការដឹកជញ្ជូនទៅកាន់ចិនកើនឡើង ៣៣%។ ប្រភព៖ Asia Nikkei
-
សម្តេចតេជោជំរុញឱ្យចាក់វ៉ាក់សាំងជូនអ្នកលក់ដូរ កម្មករ-កម្មការនី

-
ក្តីសប្បាយរីករាយរបស់យុវជនខ្មែរដែលរាមច្បងរបស់ខ្លួនមិនធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយ

-
១០/១៣៖ ស៊ីរី៖ គ្រោះមហន្តរាយ?
