-
២០ មេសា ២០២២

១. ២ខែ ដើមឆ្នាំ២០២២ CDC អនុម័តគម្រោង វិនិយោគ ក្រៅ តំបន់ សេដ្ឋកិច្ច ពិសេស ចំនួន ៣៥ កើនឡើង ១៤គម្រោង ក្នុងទំហំជាង ២ពាន់ លាន ដុល្លារ – ភ្នំពេញបុស្តិ៍ ២. ៣ខែចុងក្រោយ ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់បានត្រឹមតែ ២៧ម៉ឺនតោន ធ្លាក់ចុះជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ – ថ្មីៗ ៣. ៣ខែ ដើមឆ្នាំ២០២២ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ២,២ពាន់លានដុល្លារ – ថ្មីៗ ៤. ទូរទស្សន៍តៃវ៉ាន់ សុំទោសក្រោយច្រឡំរាយការណ៍ថា ចិនវាយប្រហារក្រុងតៃប៉ិ – Reuters ៥. អ្នកជាប់ឃុំរ៉ូហ៊ីងយ៉ាជាង ៥០០នាក់ បានព្យាយាមរត់គេចចេញពីមណ្ឌលឃុំឃាំង ជនអន្តោប្រវេសន៍ម៉ាឡេស៊ីមួយនៅក្នុងរដ្ឋប៉េណាំង – VOA
-
៤៧ឆ្នាំមុន ប្រជាជនសំរុកចេញពីទីក្រុង

-
បញ្ហាសំរាមឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ

-
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាពនៅមិនទាន់មានច្បាប់អនុញ្ញាតឱ្យប្រើស្លាកលេខរថយន្ត “ជនមានពិការភាព” ដូចមានក្នុងរូបភាពនេះទេ

-
សម្តេចតេជោ៖ កត្តា៦ចំណុច ដែលនាំឱ្យប្រជាពលរដ្ឋសប្បាយរីករាយ នៅក្នុងឱកាសចូលឆ្នាំថ្មី

-
កូវីដ១៩ នៅកម្ពុជា

-
របាយការណ៍នៅថ្ងៃទី១៩ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៤. កូវីដ ២៧ករណី ជាសះស្បើយ ២៤នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១៣៦ ១១៧នាក់ អ្នកជាសះស្បើយ ១៣២ ៨២៥នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២០ មេសា ២០២២
-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២០ មេសា ២០២២

ជំនួយរបស់ជប៉ុន បានធ្វើឱ្យកម្ពុជាកែលំអប្រព័ន្ធប្រឡាយ-លូ ចម្រោះ និងអាងស្តុកទឹក ជួយសម្រួលដល់ការជន់លិចនៅភ្នំពេញ ថ្ងៃទី២២ មេសា សម្តេចនឹងអញ្ជើញទស្សនកិច្ចនៅជប៉ុន ដើម្បីចូលរួមវេទិកាទឹកពិភពលោក ហើយសម្តេចក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ជប៉ុនជាចំណែកមួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ វិច្ឆិកា ១៩៥៣ ហើយក៏ជាប្រទេសដែលបានជួយដល់ការចរចារកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា ពេលត្រឡប់ពីជប៉ុនវិញ សម្តេចនឹងទទួលជួបមេប្រតិបត្តិការរបស់អ៊ុនតាក់ ដែលបំពេញបេសកកម្មនៅកម្ពុជាកាលពីទសវត្សរ៍៩០ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំនេះ សម្តេចមិនចេញមុខឃោសនាជូនមេឃុំ និងចៅសង្កាត់នោះឡើយ ប្រជាពលរដ្ឋយល់ច្បាស់ថា តើបក្សណាស័ក្តិសមឱ្យគាត់ផ្ញើវាសនា។ សម្តេចតេជោ ណែនាំឱ្យបង្កបរិយាកាសល្អលើការឃោសនារកសំឡេងឆ្នោត និងបញ្ចៀសអំពើហិង្សា ការចូលឆ្នាំកន្លងទៅថ្មីៗនេះ ប្រៀបដូចពេលពលរដ្ឋរំដោះពីរបបប្រល័យពូជសាសន៍ និងការអបអរបញ្ចប់សង្គ្រាមតាមនយោបាយឈ្នះ-ឈ្នះ ការដែលប្រជាពលរដ្ឋអាចដើរលេងចូលឆ្នាំបាននេះ គឺបានកើតចេញពីកិច្ចប្រឹងប្រែងរួមគ្នារវាងរដ្ឋ និងរាស្ត្រ កំលុងពេលចូលឆ្នាំកាលពីឆ្នាំទៅ គឺជាពេលដែលសម្តេចបានប្រកាសពីការឈានដល់ជ្រោះមរណៈនៃជំងឺកូវីដ១៩។ វិធានការដែលសម្តេចបានដាក់ចេញកាលពីឆ្នាំ២០២១ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ មានសន្តិភាពហើយត្រូវប្រឹងរក្សា កុំរង់ចាំពេលបាត់សន្តិភាព ទើបប្រឹងស្រែករក ប្រកាសផ្តល់ស្ពានបេតុងជូនប្រជាពលរដ្ឋនៅកោះយ៉ ក្នុងខេត្តកោះកុង ហើយអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នករ៉ាប់រងលើការសាងសង់ ទោះបីមានវិបត្តិជំងឺកូវីដ១៩ តែពលរដ្ឋនៅតែអាចរកចំណូលបាន ដើម្បីដើរកម្សាន្តពេលចូលឆ្នាំ ក្រសួងសេដ្ឋកិច្ចពិចារណាបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឱ្យបានមុនពេលកំណត់ បើតាមរដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ប្រជាពលរដ្ឋខ្មែរមានឥរិយាបថកាន់តែប្រសើរលើការទុកដាក់សំរាម…
-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤

-
ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤
