-
ចំពោះសហភាពអឺរ៉ុប ការទប់ស្កាត់ការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីរុស្ស៊ី គឺហាក់ដូចជាការធ្វើអត្តឃាតខ្លួនឯង (hara-kiri)

-
Cambodia, a small country with big heart!

-
អាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់បានបង្ហាញនូវការព្រួយបារម្ភក្រោយប្រទេសចិននឹងចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុងកាលពីថ្ងៃទី១៩ មេសាកន្លងទៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកោះសូឡូម៉ុង Douglas Ete បានឱ្យដឹងថា៖ “មន្ត្រីចិននឹងមកចុះកិច្ចព្រមព្រៀងនេះនៅខែឧសភា ហើយកិច្ចព្រមព្រៀងនេះនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងនេសាទ តែយ៉ាងណាលោកប្រឆាំងនឹងគំនិតដែលអនុញ្ញាតឱ្យប្រទេសចិនបង្កើតមូលដ្ឋានយោធានៅប្រទេសលោក”។ ក្រុងវ៉ាស៊ីនតោនគ្រោងនឹងបញ្ជូនគណៈប្រតិភូខ្លួនទៅកាន់កោះសូឡូម៉ុងនៅសប្តាហ៍នេះ។ ប្រភព៖ Reuters
-
របាយការណ៍នៅថ្ងៃទី២០ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៤. កូវីដ ២៩ករណី ជាសះស្បើយ ២៦នាក់ និងគ្មានស្លាប់។ អ្នកឆ្លងសរុប ១៣៦ ១៤៦នាក់ អ្នកជាសះស្បើយ ១៣២ ៨៥១នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២១ មេសា ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោ (TYDA) មានគោលការណ៍ ៣ ក្នុងការអនុវត្តកិច្ចការមនុស្សធម៌ ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោ (TYDA) មានគោលការណ៍ ៣ ក្នុងការអនុវត្តកិច្ចការមនុស្សធម៌ ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ រួមមាន៖ ១៖ ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដើម្បីក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។ ២៖ ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈ ដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស។ ៣៖ ផ្ដល់លទ្ធភាពក្នុង ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើន ក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ 📷-TYDA
-
ទេសស្រីលង្កាបានស្នើសុំជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាបន្ទាន់ ក្រោយមានការតវ៉ាផ្ទុះឡើងបន្ទាប់ពីប្រទេសនេះជួបវិបត្តហិរញ្ញវត្ថុកើតឡើងដោយសារកូវីដ១៩

ប្រទេសស្រីលង្កាបានស្នើសុំជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាបន្ទាន់ ក្រោយមានការតវ៉ាផ្ទុះឡើងបន្ទាប់ពីប្រទេសនេះជួបវិបត្តហិរញ្ញវត្ថុកើតឡើងដោយសារកូវីដ១៩ ការគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ និងការការកើនឡើងនៃតម្លៃប្រេង ដែលបានបំផ្លាញទុនបម្រុងបរទេស។ រដ្ឋមន្ត្រីស្រីលង្កា Ali Sabry បានចាប់ផ្តើមដំណើរកិច្ចពិភាក្សាជាមួយ IMF ដោយសង្ឃឹមថានឹងទទួលបានជំនួយលើប្រាក់បម្រុងរបស់ខ្លួន សម្រាប់ ការនាំចូលឥន្ធនៈ អាហារ និងថ្នាំពេទ្យ។ ក្រៅពី IMF ប្រទេស ស្រីលង្កាក៏នឹងកំពុងស្វែងរកប្រាក់ចំនួន៣ពាន់លានដុល្លារពីប្រភពផ្សេងៗដូចជា ធនាគារពិភពលោក និងប្រទេសឥណ្ឌាជាដើម។ ប្រភព៖ Nikkei Asia
-
នាយទាហានជាន់ខ្ពស់ទាំង៤រូបនៃបញ្ជាការដ្ឋានឣង្គរក្ស ដែលទើបត្រូវបានព្រះករុណាព្រះហាក្សត្រត្រាស់បង្គាប់តម្លើងឋានន្តរសក្តិថ្នាក់ “ឧត្តមសេនីយ៍ឯក”

-
សំណាកតោសើច និងតោយំ ជានិមិត្តរូបបញ្ជាក់ពីការកកើតជាជម្លោះឈ្លោះទាស់ទែង ឬមានការប្តឹងផ្ដល់មកដល់សាលាដំបូង តាមចំណាំមិនដែលមានភាគី គូទំនាស់ណាមួយ ទទួលបានការកាត់ក្តី បានស្មើគ្នានោះទេ

រូបសំណាកតោសើច និងតោយំ ជានិមិត្តរូបបញ្ជាក់ពីការកកើតជាជម្លោះឈ្លោះទាស់ទែង ឬមានការប្តឹងផ្ដល់មកដល់សាលាដំបូង តាមចំណាំមិនដែលមានភាគី គូទំនាស់ណាមួយ ទទួលបានការកាត់ក្តី បានស្មើគ្នានោះទេ គឺ តែងតែមាន អ្នក ចាញ់ក្តី និង អ្នក ឈ្នះក្តី។ ហើយ អ្នក ចាញ់ គឺ តោ អង្គុយ យំ រីឯ អ្នក ឈ្នះក្តី គឺ តោ អង្គុយ សើច សប្បាយចិត្ត ។ 📷 មជ្ឈមណ្ឌលនីតិក្រម
-
រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ អនាគតរុងរឿង
