Category: One-Minute

  • របាយការណ៍នៅថ្ងៃទី១៨ មេសា

    របាយការណ៍នៅថ្ងៃទី១៨ មេសា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. កូវីដ ១៤ករណី ជាសះស្បើយ ១២នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ០៩០នាក់ អ្នកជាសះស្បើយ ១៣២ ៨០១នាក់ អ្នកស្លាប់ ៣ ០៥៥នាក់ ចេញផ្សាយ ថ្ងៃទី១៩ មេសា ២០២២

  • កូវីដ១៩ នៅកម្ពុជា

    កូវីដ១៩ នៅកម្ពុជា

    អ្នកឆ្លងថ្មីប្រភេទអូមីក្រុង ១៤នាក់ ជាសះស្បើយ ១២នាក់ អ្នកស្លាប់ គ្មាន ១៩ មេសា ២០២២

  • អតិផរណាខ្ពស់ និងការរាំងស្ទះសេដ្ឋកិច្ច ឬ Stagflation នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២២ ឱ្យកាន់តែអាក្រក់ទៅៗ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន និងភាពយឺតយ៉ាវនៃការងើបឡើងវិញពីវិបត្តិជំងឺរាតត្បាតកូវីដ១៩

    អតិផរណាខ្ពស់ និងការរាំងស្ទះសេដ្ឋកិច្ច ឬ Stagflation នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២២ ឱ្យកាន់តែអាក្រក់ទៅៗ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន និងភាពយឺតយ៉ាវនៃការងើបឡើងវិញពីវិបត្តិជំងឺរាតត្បាតកូវីដ១៩

    អ្នកស្រី Kristalina Georgieva នាយិកាគ្រប់គ្រង IMF បានថ្លែងក្នុងពេលប្រកាសពីការបន្ទាបការព្យាករណ៍ថា៖ “យើងកំពុងប្រឈមមុខនឹងវិបត្តិជាន់វិបត្តិ”។ អ្នកស្រីហៅសង្រ្គាមនៅអ៊ុយក្រែនថាជា “ការថយក្រោយដ៏ធំ” សម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈវិបត្តិកូវីដនៅតែបន្ដ។ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលចាប់ផ្ដើមកាលពីចុងខែកុម្ភៈ ជំរុញឱ្យមានអត្រាអតិផរណាខ្ពស់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍ក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ស្របពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិ។ កាលពីខែមករា IMF បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនពី ៤,៩% មកនៅត្រឹម ៤,៤% សម្រាប់ឆ្នាំ ២០២២ ពេលវ៉ារ្យ៉ង់អូមីក្រុងនៃកូវីដ១៩ រាលដាលជុំវិញពិភពលោក ប៉ុន្តែអ្នកស្រី Georgieva និយាយថា តួរលេខនេះនឹងថយចុះបន្ថែមទៀតក្នុងការព្យាករណ៍ថ្មីនាសប្ដាហ៍នេះ។ ប្លុកសេដ្ឋកិច្ចធំៗ៣របស់ពិភពលោកប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងរៀងៗខ្លួន។ ចំពោះប៉ែកអឺរ៉ុប ការប្រឈមមុខនឹងជម្លោះអ៊ុយក្រែន និងបញ្ហាកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលរបស់រុស្ស៊ី ក៏ធ្វើឱ្យកម្រិតសុទិដ្ឋិនិយមនៃកំណើនសេដ្ឋកិច្ចធ្លាក់ចុះផងដែរ។ វិបត្តិស្បៀងអាហារ វិបត្តិថាមពល ការដួលរលំនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងការរំខានពាណិជ្ជកម្ម ដែលជំរុញដោយសង្រ្គាមអ៊ុយក្រែន បានកំណត់ផ្លូវដ៏លំបាកសម្រាប់សេដ្ឋកិច្ចអឺរ៉ុប ដែលធ្វើឱ្យអតិផរណាខ្ពស់ក្លាយជាបញ្ហាវែងឆ្ងាយ។ ប្រភព៖ The Guardian

  • កាលពីថ្ងៃទី១៧ មេសា កងកម្លាំងសន្ដិសុខអ៉ីស្រាអែលជាច្រើននាក់ បានចូលទៅបរិវេណវិហារអ៉ីស្លាមអាល់-អាក់សានៅក្រុង Jerusalem ខណៈពេលដែលសាសនិកជាច្រើនកំពុងប្រមូលផ្ដុំសម្រាប់ការអធិដ្ឋានពេលព្រឹក

    កាលពីថ្ងៃទី១៧ មេសា កងកម្លាំងសន្ដិសុខអ៉ីស្រាអែលជាច្រើននាក់ បានចូលទៅបរិវេណវិហារអ៉ីស្លាមអាល់-អាក់សានៅក្រុង Jerusalem ខណៈពេលដែលសាសនិកជាច្រើនកំពុងប្រមូលផ្ដុំសម្រាប់ការអធិដ្ឋានពេលព្រឹក

    អាជ្ញាធរអ៉ីស្រាអែលបានអះអាងថា ខ្លួនបានបញ្ជូនកងកម្លាំងសន្ដិសុខទៅកាន់វិហារនេះ ដើម្បីជួយសម្របសម្រួលដំណើរទៅកាន់ទីសក្ការៈដោយជនជាតិជ្វីហ្វស្ដាំនិយមជ្រុល ហើយក៏ដោយសារជនជាតិប៉ាឡេស្ទីនបានប្រមូលផ្ដុំដុំថ្ម និងដាក់របាំងបិទផ្លូវផងដែរ។ នៅថ្ងៃទី១៥ មេសា កងកម្លាំងសន្ដិសុខអ៉ីស្រាអែលបានវាយលុកចូលក្នុងវិហារអាល-អាក់សា ហើយចាប់ខ្លួនជនជាតិប៉ាឡេស្ទីនជាង ៣០០នាក់ ដោយមានមនុស្សយ៉ាងហោចណាស់ ១៥៨នាក់រងរបួស។ កងកម្លាំងសន្ដិសុខអ៉ីស្រាអែលបានអះអាងថា ពួកគេធ្វើបែបនេះដើម្បីបំបែកហ្វូងមនុស្ស “ហឹង្សា” ដែលមិនចាកចេញពីវិហារ បន្ទាប់ពីការអធិដ្ឋានពេលព្រឹក។ វិហារអាល់-អាក់សា គឺជាទីសក្ការៈសំខាន់ជាងគេទីបីសម្រាប់សាសនាអ៉ីស្លាម។ ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមជ្រុលនិយមជនជាតិជ្វីហ្វ ប្រកាសផ្ដល់ប្រាក់រង្វាន់ដល់បុគ្គលណាដែលហ៊ានធ្វើការបូជាយញ្ញក្នុងវិហារ ដែលនេះផ្ទុយពីការហាមឃាត់។ ទង្វើនេះត្រូវបានជនជាតិប៉ាឡេស្ទីនចាត់ទុកថាជាការបង្ករឿង។ ប្រភព៖ Al Jazeera

  • មនុស្ស ៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្ដិសុខ និងក្រុមអ្នកតវ៉ា នៅក្នុងកុបកម្មនៅឯទីក្រុង Norrkoping នៃប្រទេសស៊ុយអែត

    មនុស្ស ៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្ដិសុខ និងក្រុមអ្នកតវ៉ា នៅក្នុងកុបកម្មនៅឯទីក្រុង Norrkoping នៃប្រទេសស៊ុយអែត

    មនុស្ស ៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្ដិសុខ និងក្រុមអ្នកតវ៉ា នៅក្នុងកុបកម្មនៅឯទីក្រុង Norrkoping នៃប្រទេសស៊ុយអែត។ កុបកម្មនៅទីក្រុងជាច្រើននៃប្រទេសស៊ុយអែតបានកើតឡើងកាលពីចុងសប្តាហ៍នៃពិធីបុណ្យ Easter ក្រោយពីមានការដុតគម្ពីសាសនាគូរ៉ាន។ កុបករនៅតាមកន្លែងមួយចំនួន បានវាយប្រហារកងកម្លាំងសន្ដិសុខ មុនពេលមានការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមស្តាំនិយម។ លោកនាយករដ្ឋមន្ត្រី Magdalena Andersson បានថ្កោលទោសចំពោះអំពើហឹង្សានេះ។ អំពើហឹង្សាទាំងនេះ បានចាប់ផ្តើមកាលពីថ្ងៃទី១៤ មេសា បន្ទាប់ពីមានបាតុកម្មដែលរៀបចំឡើងដោយ Rasmus Paludan មេដឹកនាំគណបក្សនយោបាយស្តាំនិយម Hard Line ។ លោក Paludan ដែលទទួលបានការអនុញ្ញាតឱ្យធ្វើបាតុកម្មជាបន្តបន្ទាប់នៅទូទាំងប្រទេសស៊ុយអែតក្នុងអំឡុងចុងសប្តាហ៍បុណ្យ Easter នេះ ត្រូវបានគេស្គាល់ថា ជាអ្នកដុតគម្ពីគូរ៉ាន។ ប្រភព៖ Reuters

  • ១៨ មេសា ២០២២

    ១៨ មេសា ២០២២

    ១. ទោះបី តម្លៃ គ្រាប់ស្វាយ ចន្ទី ធ្លាក់ចុះ សមាគម គ្រាប់ស្វាយ ចន្ទី បាន ជួយ សមាជិក របស់ ខ្លួន ក្នុង កា រលក់ ផលិតផល ឱ្យបាន ខ្ពស់ – ខ្មែរថាមស៍ ២. ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានតម្លៃជាង ១៣ពាន់លានដុល្លារ កើនជាង ៩% ខណៈការនាំចេញស្ទុះហក់ឡើងជាង ២៥% – ភ្នំពេញបុស្តិ៍ ៣. កម្ពុជាទទួលចំណូលជាង ៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅត្រីមាសទី១ ឆ្នាំ២០២២ – FN ៤. ប៉ាគីស្ថានព្រមានអាហ្វហ្គានីស្ថាន ឱ្យបញ្ឈប់ការផ្តល់ជម្រកដល់ពួកសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ដែលធ្វើការវាយប្រហារប្រឆាំងនឹងយោធារបស់ក្រុងអុីស្លាមម៉ាបាដ – Yahoo News ៥. ជាង៧សប្ដាហ៍ កងកម្លាំងឈ្លានពានរុស្ស៊ី បានឡោមព័ទ្ធ និងកំពុងខិតជិតចំណុចកណ្ដាលនៃក្រុង…

  • នៅក្រោមម្លប់នៃសុខសន្តិភាពជាង៤០ឆ្នាំកន្លមកនេះ ប្រទេសជាតិយើងមានស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទូទាំងប្រទេស

    នៅក្រោមម្លប់នៃសុខសន្តិភាពជាង៤០ឆ្នាំកន្លមកនេះ ប្រទេសជាតិយើងមានស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទូទាំងប្រទេស

    សុខសន្តិភាពផ្តល់ឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ ជាពិសេសការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្តេចតេជោបាននាំមកនូវសន្តិភាពពេញលេញជូនប្រជាពលរដ្ឋ រួមមានទាំង “សន្តិភាពផ្លូវកាយ” គឺការការពារមិនឱ្យមានការវិលត្រលប់មកវិញនូវសង្គ្រាម ដូចធ្លាប់កើតមាននាខែមេសា ឆ្នាំ១៩៧៥ ដែលបានបង្កនូវមហាវិនាសកម្មកាប់សម្លាប់ប្រជាពលរដ្ឋ និងបំផ្លាញគ្រប់ហេដ្ឋរចនាសម្ព័ន្ធជាតិ និង “សន្តិភាពផ្លូវចិត្ត” គឺការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការរស់នៅប្រកបដោយក្តីសង្ឃឹម សម្តេចតែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ ✍🏽-HMN https://www.facebook.com/482663735152092/posts/5041821832569570/?d=n

  • មានសន្តិភាព ទើបយើងអាចធ្វើពិធីបុណ្យចូលឆ្នាំបាន

    មានសន្តិភាព ទើបយើងអាចធ្វើពិធីបុណ្យចូលឆ្នាំបាន

    ទស្សនាវីដេអូ៖ https://fb.watch/ct01YDEaHL/

  • “ស្មារតីអង្គរសង្ក្រាន្តបានរីកពាសពេញទឹកដីកម្ពុជា! អបអរសាទរឆ្នាំថ្មី!”

    “ស្មារតីអង្គរសង្ក្រាន្តបានរីកពាសពេញទឹកដីកម្ពុជា! អបអរសាទរឆ្នាំថ្មី!”

    ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានចាប់រៀបចំឡើងដោយក្រុមគ្រួសារ ស.ស.យ.ក. ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ធំបំផុតប្រចាំឆ្នាំនាពេលកន្លងមក។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅខេត្តសៀមរាប នៅក្នុងរមណីយដ្ឋានអង្គរ និងបានលាតសន្ធឹងដល់ទីប្រជុំជនសំខាន់ៗក្នុងក្រុងសៀមរាប។ ដោយសង្កេតឃើញភាពជោគជ័យនៃការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់យុវជនកម្ពុជា ស្មារតីអង្គរសង្រ្កាន្តបានរីកសាយភាយនៅតាមបណ្ដារាជធានី ខេត្ត ស្រុក ខណ្ឌ និងគ្រឹះស្ថានអប់រំនានានៅទូទាំងប្រទេស ដែលជាការទាញក្រសោបនូវខឿនអរិយធម៌ជាតិត្រលប់មកវិញប្រកបដោយភាពរស់រវើក និងមោទនកភាពជាតិ។ ✍🏽-ចិន្តកវី

  • ធនប័ត្រទាំងនេះជាធនប័ត្រដែលខ្មែរក្រហមបានស្នើសុំឱ្យសម្ព័ន្ធមិត្តចិនបោះពុម្ពក្នុងចំនួនប្រមាណ ២០លានរៀល និងដឹកជញ្ជូនចេញតាមកប៉ាល់ទៅប្រទេសវៀតណាមខាងជើង និង “តំបន់រំដោះ”របស់ខ្មែរក្រហម តាមផ្លូវលំហូជីមិញ

    ធនប័ត្រទាំងនេះជាធនប័ត្រដែលខ្មែរក្រហមបានស្នើសុំឱ្យសម្ព័ន្ធមិត្តចិនបោះពុម្ពក្នុងចំនួនប្រមាណ ២០លានរៀល និងដឹកជញ្ជូនចេញតាមកប៉ាល់ទៅប្រទេសវៀតណាមខាងជើង និង “តំបន់រំដោះ”របស់ខ្មែរក្រហម តាមផ្លូវលំហូជីមិញ

    និមិត្តសញ្ញានៃធនប័ត្រដែលមិនបានដាក់ឱ្យចរាចរណ៍ទាំងអស់នេះ បានបង្ហាញពីគ្រប់វណ្ណៈ ដែលចូលរួមចំណែកក្នុងការបង្កើតលទ្ធិកុម្មុយនីស្ត រួមមាន៖ កងទ័ព កម្មករ កសិករ បុរសនិងស្ត្រីដែល បានចូលរួមក្នុងសង្គ្រាម និងការងារសហករណ៍។ 📷-សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន