-
កូវីដ១៩ នៅកម្ពុជា

-
របាយការណ៍នៅថ្ងៃទី១៧ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ១៨ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៣២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យ ១នាក់។ ៤. កូវីដ ១៦ករណី ជាសះស្បើយ ២០នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ០៧៦នាក់ អ្នកជាសះស្បើយ ១៣២ ៧៨៩នាក់ អ្នកស្លាប់ ៣ ០៥៥នាក់ ចេញផ្សាយ ថ្ងៃទី១៨ មេសា ២០២២
-
អតីតភូមិនេសាទប្តូរទៅជា ទីតាំង “នាគបាញ់ទឹក ក្រុងព្រះសីហនុ”

-
រោងចក្រសព្វាវុធ Vizar ក្នុងរដ្ឋធានីកៀវ ដែលត្រូវបានគេចោទថាជារោងចក្រផលិតមីស៊ីល Neptune (cruise missile) ដែលប្រើបាញ់ពន្លិចនាវាចម្បាំង Moskva របស់ក្រុងម៉ូស្គូនៅសមុទ្រខ្មៅ ត្រូវរងការវាយប្រហារពីរុស្ស៊ីយ៉ាងដំណំកាលពីថ្ងៃទី១៥ មេសាកន្លងទៅ

ការវាយប្រហារថ្មីៗនេះ កើតឡើងបន្ទាប់ពីរុស្ស៊ីសន្យាថានឹងទម្លាក់គ្រាប់បែកលើគោលដៅក្នុងរដ្ឋធានីកៀវ ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលខ្លួននិយាយថា ជាការវាយប្រហារភេរវកម្ម និងបំផ្លិចបំផ្លាញលើទឹកដីរបស់ខ្លួន ដែលធ្វើឡើងដោយ “របបជាតិនិយម” អ៊ុយក្រែន។ ការលើកឡើងបែបនេះ គឺសំដៅទៅលើការបំផ្លិចបំផ្លាញនាវាចម្បាំងខ្នាតយក្សរុស្ស៊ី Moskva របស់កងកម្លាំងអ៊ុយក្រែន អំឡុងពេលប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងនាវារុស្ស៊ីនៅសមុទ្រខ្មៅកាលពីថ្ងៃពុធ។ ការវាយប្រហារលើរោងចក្រ Vizar ត្រូវបានភាគីទាំងសងខាងចាត់ទុកថា ជាការវាយប្រហារសងសឹកដ៏សំខាន់បំផុតដោយវិមានក្រឹមឡាំង បន្ទាប់ពីនាវា Moskva បានលិច ហើយក៏ជាការរំឮកផងដែរថា ទោះបីជារុស្ស៊ីដកទ័ពពីក្រុងកៀវហើយក្ដី ក៏សង្រ្គាមនឹងនៅតែអូសបន្លាយវែងឆ្ងាយ។ ប្រភព៖ The Guardian
-
មនុស្សជំនិតប្រធានាធិបតីរុស្ស៊ី ថ្មីៗនេះបានព្រមានថា ប្រសិនបើប្រទេសស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកសម្ព័ន្ធភាពយោធាលោកខាងលិចណាតូ នោះរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាការឆ្លើយតប

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin មានប្រសាសន៍ថា ហ្វាំងឡង់អាចនឹងធ្វើការសម្រេចចិត្តក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ធ្វើបែបនេះ រុស្ស៊ីនឹងពង្រឹងកម្លាំងទ័ពជើងគោក ជើងទឹក និងអាកាសរបស់ខ្លួននៅសមុទ្របាល់តិច។ លោកក៏បានលើកពីការគំរាមកំហែងនុយក្លេអ៊ែរផងដែរ ដោយនិយាយថា មិនអាចមានការនិយាយអំពីតំបន់បាល់តិច “គ្មាននុយក្លេអ៊ែរ” ទៀតឡើយ ហើយតុល្យភាពត្រូវតែស្ដារឡើងវិញ។ លោក Dmitry Medvedev និយាយថា លោកសង្ឃឹមថាប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងភ្ញាក់ខ្លួនយល់ពីស្ថានការណ៍។ បើមិនដូច្នេះទេ ពួកគេនឹងត្រូវរស់នៅជាមួយអាវុធនុយក្លេអ៊ែរ និងមីស៊ីលល្បឿនលឿន តាំងនៅជាប់ព្រំដែនប្រទេសរបស់ពួកគេ។ ប្រភព៖ Reuters
-
ស្អាតណាស់ ប្រាសាទធម្មនន្ទ និងប្រាសាទចៅសាយទេវតា 🇰🇭

-
អបអរសាទរប្រជាជនកម្ពុជា!

“ការរស់នៅស្អាត” របស់ប្រជាជនកម្ពុជាក្នុងឆ្នាំ ២០២២នេះ កាន់តែមានភាពប្រសើរឡើងជាលំដាប់ បើសង្កេតមើលការអបអរពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះធៀបនឹងឆ្នាំកន្លងទៅ។ ផ្លែផ្កាវិជ្ជមាននេះកើតចេញពី ៣កត្តាគឺកត្តាប្រជាជន វិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន។ ១. ប្រជាជនកម្ពុជាបានសហការក្នុងការវេចខ្ចប់ និងទុកដាក់សំរាមបានត្រឹមត្រូវ និងមិនចោលសំរាមពាសវាលពាសកាល ២. ក្រុមហ៊ុនឯកជនដែលផ្តល់សេវាប្រមូលសំរាមមានការទទួលខុសត្រូវខ្ពស់ក្នុងធានាអនាម័យសាធារណៈ ៣. រដ្ឋបាលរាជធានី-ខេត្ត ស្រុក ទូទាំងប្រទេសបានយកចិត្តទុកដាក់ និងប្រឹងប្រែងដោះស្រាយបញ្ហាសំរាមនៅតាមមូលដ្ឋាន។ ✍🏽-ចិន្តកវី
-
Amazing Cambodia 🇰🇭

-
១៦ មេសា កាលពី ៤៧ឆ្នាំមុន

-
៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ២០២២ មានភ្ញៀវជិត៤លាន៦សែននាក់ចេញដើរកម្សាន្តទូទាំងប្រទេស

១. ដោយសារការបើកប្រទេសឡើងវិញបន្ទាប់ពីជោគជ័យពីការចាក់វ៉ាក់សាំង និងក្រោយអាក់ខានប្រារព្ធពិធីចូលឆ្នាំខ្មែរពីរឆ្នាំ ២. កិច្ចសហការរបស់ប្រជាជន និងទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ៣. ប្រទេសមានសុខសន្តិភាព និងមានផ្លូវស្ពានគ្របដណ្តប់ពេញផ្ទៃប្រទេស ប្រភព៖ សន្តិភាព និងការអភិវឌ្ឍន៍សម័យសម្តេចតេជោ