-
របាយការណ៍នៅថ្ងៃទី១៦ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ៣១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ២ករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់។ ៤. កូវីដ ១៦ករណី ជាសះស្បើយ ១៨នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ០៦០នាក់ អ្នកជាសះស្បើយ ១៣២ ៧៦៩នាក់ អ្នកស្លាប់ ៣ ០៥៥នាក់ ចេញផ្សាយ ថ្ងៃទី១៧ មេសា ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
ថ្ងៃនេះ៤៧ឆ្នាំមុន ជាពេលដែលប្រទេស និងប្រជាជនកម្ពុជា រស់នៅក្នុងសករាជដ៏ខ្មៅងងឹតនៃមហាសោកនាដកម្មមួយក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីខ្មែរក្រហមក្តោបក្តាប់អំណាចទាំងស្រុង

ប្រជាជនត្រូវបាន បង្ខំ ឱ្យធ្វើ ការ ជា ទម្ងន់ ដូច គោក្របី ទាំងយប់ ទាំង ថ្ងៃ និង គ្មាន ពេល សម្រាក ។ កុំថាឡើយសិទ្ធិបញ្ចេញមតិ សូម្បីសិទ្ធិរស់រានមានជីវិតក៏គ្មានផង។ ត្រឹមរយៈពេលជាង៣ឆ្នាំតែប៉ុណ្ណោះ របបប្រល័ពូជសាសន៍ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាប្រមាណជាងបីលាននាក់ និងបានបំផ្លាញស្ទើរទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ សាសនា ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌។ ប្រភព៖ សច្ចធម៌ប្រវត្ដិសាស្រ្ដ
-
ទោះបីនៅគណបក្សណាក៏ដោយ រួមគ្នាការពារសន្តិភាព

-
អាស៊ាន និងអាមេរិក នឹងធ្វើកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ឧសភា ២០២២

-
ស្តូបអនុស្សាវរីយ៍ព្រះបរមរតនកោដ្ឋ បុរីអូរស្វាយមានជ័យ ខេត្តស្ទឹងត្រែង 🇰🇭

-
របាយការណ៍នៅថ្ងៃទី១៥ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ២៥ករណី ស្លាប់ ១៦នាក់ និងរបួសធ្ងន់ស្រាល ៣៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ២ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់។ ៤. កូវីដ ១២ករណី ជាសះស្បើយ ១៩នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ០៤៤នាក់ អ្នកជាសះស្បើយ ១៣២ ៧៥១នាក់ អ្នកស្លាប់ ៣ ០៥៥នាក់ ចេញផ្សាយ ថ្ងៃទី១៦ មេសា ២០២២
-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ នៅថ្ងៃទី១៦ មេសា ឆ្នាំ២០២២

ក្រុងព្រះសីហនុ ជាក្រុងមួយដែលបង្កើតឡើងដោយ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី០២ នៃបុណ្យចូលឆ្នាំម្សិលមិញ មានពលរដ្ឋជាង ១,៥លាននាក់ដើរកម្សាន្តនៅទូទាំងប្រទេស ម្សិលមិញមានអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ត្រឹមតែ១២នាក់ប៉ុណ្ណោះ មិនមានការដាក់បម្រាមណាមួយទៅលើការលេងកម្សាន្តនោះទេ សម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីសម័យសង្គ្រាមជាង៤០ឆ្នាំមុន។ សម្តេចតេជោ មិនចង់ឱ្យយុវជនខ្មែររងគ្រោះដោយសារសង្គ្រាម ដូចជំនាន់យុវភាពរបស់សម្តេចនោះទេ សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ចំណុចរួមគ្នា គឺការពារសន្តិភាព បន្តអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការសុខាភិបាល សម្តេចតេជោសង្ឃឹមថាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង នឹងអាចទទួលយកវ៉ាក់សាំងនៅតាមទីតាំងដែលអាជ្ញាធររៀបចំនៅតាមកន្លែងកម្សាន្តមួយចំនួន អំពាវនាវឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អាជ្ញាធរត្រូវយកចិត្តទុកដាក់បង្កើនការការពារពលរដ្ឋ ដែលដើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំ តាមការគណនា ការដើរកម្សាន្តរបស់ពលរដ្ឋអំឡុងបុណ្យចូលឆ្នាំ២០២២នេះ មានចំនួនច្រើនជាងការដើរកម្សាន្តកាលពីមុនពេលមានកូវីដ១៩ ទៅទៀត
-
សារសំឡេងសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអភិសេករូបសំណាក “ ព្រះថោង នាងនាគ ” នៅក្នុងខេត្តព្រះសីហនុ

-
ព្រះថោងនាងនាគ x ខ្មែរធ្វើបាន 🇰🇭
