-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៣១ មីនា ២០២២

ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ កម្ពុជាកំពុងរៀបចំស្តុកយុទ្ធសាស្ត្រប្រេង ម៉ោងនេះកម្ពុជា កំពុងសាងសង់ហេដ្ឋរចនាសម្ព័ន្ធគ្រប់ទីកន្លែង តែអ៊ុយក្រែន និងប្រទេសមួយចំនួនកំពុងត្រូវបានបំផ្លិចបំផ្លាញ បើគ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍអ្វីទាំងអស់ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនចំណុះលើការនិយាយនោះទេ គឺត្រូវមើលលើសកម្មភាពជាក់ស្តែង ការរៀបចំលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការរៀបចំទុកជាមុន ដើម្បីបញ្ចៀសការកើតបញ្ហាជាយថាហេតុណាមួយ ៣ខែឆ្នាំនេះ ស្ថានភាពសង្គមខុសគ្នាឆ្ងាយពីឆ្នាំ២០២១ ដោយពេលនោះជាពេលលំបាកដោយសារជំងឺកូវីដ១៩ កម្ពុជាមានវ៉ាក់សាំងក្នុងដៃរហូតដល់ជិត ១២លានដូស។ ម្សិលមិញ (៣០ មីនា) កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ តែ ៤០នាក់ប៉ុណ្ណោះ នៅថ្ងៃទី៣០ មីនា ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុងដោយប្រមូលបាន ២៣៦លានដុល្លារ ធ្វើនាយករដ្ឋមន្ត្រីភ័យជាងគេ គឺអត់មានថវិកា បើកប្រាក់ខែជូនមន្ត្រី ការជីកយកប្រេងនៅខេត្តព្រះសីហនុកំពុងជួបបញ្ហាហើយ តែត្រូវបានជំនួសដោយការជីកមាស។ រយៈពេល៩ខែ កម្ពុជាជីកមាសបាន ២ ២៧៥គីឡូ សម្តេចណែនាំឱ្យពន្លឿនការលើកកម្រិតអ្នកមានប្រាក់សោធននិវត្តន៍ទាប ជោគជ័យលើជំងឺកូវីដ១៩ គឺបានមកពីការចូលរួមពីគ្រប់កោសិកាសង្គម អាជ្ញាធរត្រូវយកចិត្តទុកដាក់លើសន្តិសុខសណ្តាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពេលបុណ្យទាន អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្មានបានសម្រាកទេ ត្រូវមើលឃើញពីគុណ្យសម្បត្តិនេះ…
-
សម្តេចតេជោ៖ បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ គឺ ហ៊ុន សែន

-
សន្តិភាពផ្តល់ឱកាសពេញលេញឱ្យកម្ពុជាកសាង និងអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ ជាពិសេសស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ដែលបាននឹងកំពុងរីកស្គុះស្គាយគ្រប់ រាជធានី-ខេត្ត

-
ផ្សាយផ្ទាល់(Live) : សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ

-
ចុម ដាក់អន្ទាក់!

អន្ទាក់មានច្រើនប្រភេទដែលបង្កមហន្តរាយចំពោះជីវិតសត្វព្រៃ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់មនុស្ស! យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី៣ មីនា រហូតដល់ខែតុលា ប្រារព្ធឡើងនៅតាមបណ្តាខេត្តភាគខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
-
ទីក្រុងដែលងាយរស់នៅ

-
៣០ មីនា ២០២២

១. ២ ខែ ដើមឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទំហំជាង ១៩៥លានដុល្លារ កើនជាង ២២% ខណៈការនាំចូលពីកូរ៉េបានហក់ឡើងរហូតដល់ជិត ៤០% – AMS Economy ២. ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានមរតកតេជោ ចាប់ផ្តើមពីថ្ងៃទី៦ ដល់ ១០ មេសា – រស្មីកម្ពុជា ៣. អ្នកស្រាវជ្រាវ៖ ប្រជាជនកម្ពុជា ៣០% ពឹង ផ្អែកលើទន្លេមេគង្គ – RFI ៤. ប្រទេសសមាជិកសហភាពអឺរ៉ុបជាច្រើនបណ្ដេញអ្នកការទូតរុស្ស៊ីចេញក្រោមបទចារកម្ម – Reuters ៥. ស្រីលង្កា ផ្ដាច់អគ្គិសនី ១០ម៉ោងក្នុងមួយថ្ងៃ ខណៈប្រឈមមុខនឹងការខ្វះខាតថាមពលទឹក និងឥន្ធនៈធ្ងន់ធ្ងរ – Xinhua
-
ខ្លីខ្លឹមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ (អាសិប)

-
កំពង់ផែនៅខេត្តកណ្តាលសហការជាមួយ ក្រុមហ៊ុន Khmer Cool Chain សាងសង់ស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់

-
សន្ដិភាព គឺជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា
