-
អនុសាសន៍រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ពាក់ព័ន្ធការកសាងធនធានមនុស្សដើម្បីអនាគតកម្ពុជា

-
ប្រធានាធិបតីអាមេរិកលោក Joe Biden ទទូចថា លោកមិនបានអំពាវនាវឱ្យមានការផ្លាស់ប្តូររបបនៅរុស្ស៊ីទេ ខណៈសេតវិមានបង្ហាញពីសំណើបង្កើនថវិកាក្នុងវិស័យការពារជាតិ

លោកបានបញ្ជាក់ថា ការថ្លែងរបស់លោកកាលពីចុងសប្តាហ៍មុន ដែលថាមេដឹកនាំរុស្ស៊ីលោក Putin “មិនអាចបន្តកាន់អំណាចបានឡើយ” ដែលបណ្តាលឱ្យមានភាពចម្រូងចម្រាស និងការភ័ន្តច្រឡំនៅជុំវិញពិភពលោកនោះ មិនទាក់ទងទៅនឹងគោលនយោបាយផ្លូវការរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ។ យ៉ាងណាមិញ សេតវិមានបានង្ហាញពីការកើនឡើង ៩,៨%នៃមូលនិធិយោធា ដែលមានតម្លៃដល់ទៅ ៧៧៣ប៊ីលានដុល្លារនៃផែនការថវិកាសរុបចំនួន ៥,៨ទ្រីលានដុល្លារ។ ក្នុងនោះ ថវិកាចំនួន ៦,៩ ប៊ីលានដុល្លារនឹងត្រូវប្រើជាពិសេស ដើម្បីគាំទ្រអ៊ុយក្រែន និង “ពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់ណាតូនៅក្នុងតំបន់”។ ការផ្តល់មូលនិធិបន្ថែម ក៏នឹងត្រូវបានតម្រង់ឆ្ពោះទៅសកម្មភាពរបស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែរ។ ប្រភព៖ Independent
-
អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា ក្រុងម៉ូស្គូអាចនឹងវាយប្រហារនុយក្លេអ៊ែរ ប្រឆាំងសត្រូវរបស់ខ្លួន

អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា ក្រុងម៉ូស្គូអាចនឹងវាយប្រហារនុយក្លេអ៊ែរ ប្រឆាំងសត្រូវរបស់ខ្លួន ទោះបីជាពួកគេប្រើប្រាស់សព្វាវុធធម្មតា ស្របពេលដែលរដ្ឋមន្ដ្រីការពារជាតិរបស់រុស្ស៊ីបានអះអាងថា “ការត្រៀមខ្លួន” ក្នុងការប្រើប្រាស់នុយក្លេអ៊ែរជាអាទិភាពមួយរបស់រុស្ស៊ី។ ក្នុងយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៊ី មានលក្ខខណ្ឌ ៤យ៉ាងដែលអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ៖ ទី១៖ ក្នុងពេលរុស្ស៊ី ត្រូវបានវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។ ទី២៖ ក្នុងពេលបច្ចាមិត្ត ប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងរុស្ស៊ី ឬសម្ព័ន្ធមិត្តរុស្ស៊ី។ ទី៣៖ ពេលមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពទប់ទល់នឹងអាវុធនុយក្លេអ៊ែរ។ ទី៤៖ នៅពេលមានការឈ្លានពានប្រឆាំងរុស្ស៊ី ឬសម្ព័ន្ធមិត្តរុស្ស៊ីដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព ទោះបីគ្មានការប្រើប្រាស់អាវុធនុយក្លេអ៊ែរក៏ដោយ។ រុស្ស៊ីប្ដេជ្ញាចិត្តការពារឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបចំពោះការរំលោភបំពានណាមួយមកលើអធិបតេយ្យភាពរបស់ប្រទេស។ ប្រភព៖ The Guardian
-
ស្ថានភាពធាតុអាកាស ៣០ មីនា-៥ មេសា ២០២២

-
សៀមរាបជាទីក្រុងដែលគួរឱ្យចង់រស់នៅ

-
២៩ មីនា ២០២២

១. អំបិល និងផ្កាអំបិលកំពត បង្កងតាកែវ និងទឹកត្រីកំពត នឹងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត – រស្មីកម្ពុជា ២. គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីសៀមរាប កំពុងបន្តសកម្មភាពសាងសង់យ៉ាងរលូន ដោយគ្រោងនឹងសម្រេចឱ្យបាន ៧០% នៅដំណាច់ឆ្នាំ២០២២ – AMS Economy ៣. កសិករត្អូញត្អែរពីតម្លៃស្វាយកែវរមៀតធ្លាក់សល់១៥០រៀល ខណៈជី និងថ្នាំកសិកម្មបន្តឡើងថ្លៃ – ថ្មីៗ ៤. មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ មើលឃើញសង្គ្រាមអ៊ុយក្រែន ថាជាឱកាសជួយដល់អន្តរជាតិនីកម្មរបស់ប្រាក់យ័នចិន – Reuters ៥. វិមានក្រឹមឡាំង៖ គ្មាននរណាម្នាក់នៅរុស្ស៊ី នឹកស្រមៃពីការប្រើអាវុធនុយក្លេអ៊ែរទេ តែព្រមានកុំឱ្យលូកដៃ ឬជ្រៀតជ្រែក – TASS
-
បម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយសកម្ម

-
៥/១៣៖ តើសង្គ្រាមអាចកើតឡើងឬទេ រវាងចិនដីគោក និងចិនតៃវ៉ាន់?

-
ល្ងាចមួយនៅកោះហាន កោះសំរោង កោះស្នែង ខេត្តស្ទឹងត្រែង 🏝

-
អនុសាសន៍រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ពាក់ព័ន្ធការកសាងសេដ្ឋកិច្ចមូលដ្ឋាន
