-
សម្រស់ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ 🇰🇭

-
ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ឃ្លាំងស្តុកប្រេងដ៏ធំរបស់អ៊ុយក្រែន និងយោធូបករណ៍ចំនួន ៦៨គ្រឿងត្រូវបានកម្ទេចចោល នៅក្នុងការវាយប្រហារ កាលពីថ្ងៃទី២៩ កន្លងទៅ

-
ពួកតាលីបង់កំណត់ថាទាល់តែមានពុកចង្ការ ទើបចូលបម្រើការងារដ្ឋបាន

-
តម្លៃអាស៊ីខុសពីប្រជាធិបតេយ្យបស្ចឹមលោក

-
នៅថ្ងៃទី៣០ មីនា ២០២២ បេសកជនពិសេសចិនប្រចាំ UN លោក Dai Bing បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថាការដាក់ទណ្ឌកម្ម បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក ហើយនឹងបន្តបង្កើតវិបត្តិមនុស្សធម៌ថ្មីៗ

លោក Dai Bing “ទណ្ឌកម្មដែលមិនធ្លាប់មាន និងចេះតែកើនឡើងដោយមិនរើសអើង បានប៉ះពាល់ដល់ទីផ្សារថាមពល អាហារ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោក។ ការបន្តដាក់ទណ្ឌកម្មនឹងធ្វើឱ្យប៉ះពាល់ដល់ជីវិត និងជីវភាពរស់នៅរបស់សាធារណជនទូទៅ ព្រមទាំងបង្កើតជាវិបត្តិមនុស្សធម៌ថ្មីៗថែមទៀត”។ “ប្រទេសកំពុងអភិវឌ្ឍន៍ដែលជាចំណែកភាគច្រើននៃពិភពលោក ហើយមិនមែនជាភាគីនៃជម្លោះ ក៏ត្រូវបានទាញចូលទៅក្នុងការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយ និងការប៉ះទង្គិចគ្នារវាងមហាអំណាចធំៗ”។ ប្រភព៖ Tass
-
រយៈពេល៣ខែ ឆ្នាំ២០២២ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១ ៦៩៤ករណី

-
របាយការណ៍នៅថ្ងៃទី២៩ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់។ ៤. កូវីដ ៣៣ករណី ជាសះស្បើយ ៧១នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៥ ៥៨៥នាក់ អ្នកជាសះស្បើយ ១៣១ ៥៩៨នាក់ អ្នកស្លាប់ ៣ ០៥៤នាក់ ចេញផ្សាយ ថ្ងៃទី៣០ មីនា ២០២២
-
កូវីដ១៩ នៅកម្ពុជា

-
កងកម្លាំងសន្ដិសុខ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅកាន់ក្រុមបាតុករ អំឡុងការតវ៉ាប្រឆាំងរដ្ឋប្រហារក្នុងរដ្ឋធានី Khartoum នៃប្រទេសស៊ូដង់ ខណៈមនុស្សយ៉ាងតិច ៧៩បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស

បាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀតក្នុងរដ្ឋធានី Khartoum ដើម្បីប្រឆាំងមេដឹកនាំយោធារបស់ប្រទេស ដោយទាមទារឱ្យប្រគល់អំណាចទៅឱ្យជនស៊ីវិល។ ការតវ៉ានេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីខែតុលា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យប្រទេសស៊ូដង់ បន្ទាប់ពីបានស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់ការនៃរបបប្រធានាធិបតីលោក Omar al-Bashir អស់រយៈពេលជិតបីទសវត្សរ៍មក។ ប្រភព៖ France24
-
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចិនប្រមាណ ៣,៥លានដូសទៀត បានត្រូវដឹកមកដល់ប្រទេសកម្ពុជា នាថ្ងៃទី៣០ មីនា ២០២២នេះ
