-
២៨ មីនា ២០២២

១. ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងជាង៦០០% ធៀបនឹងឆ្នាំមុន – ថ្មីៗ ២. កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ជាង ២០ម៉ឺននាក់ នៅចុងសប្ដាហ៍ទី៤ នៃខែមីនានេះ – រស្មីកម្ពុជា ៣. រដ្ឋាភិបាលគ្រោងងអភិវឌ្ឍអាកាសយានដ្ឋានវាលបែកចានក្នុងក្រុងបាត់ដំបងទៅជាប្រភេទថ្នាក់ ៤C – ខ្មែរថាមស៍ ៤. Biden ថាគ្មានបំណងផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ីឡើយ – FT ៥. យោធាអាមេរិក និងហ្វីលីពីនរាប់ពាន់នាក់ ធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នាប្រចាំឆ្នាំនៅភាគខាងជើងហ្វីលីពីន ក្បែរដែនសមុទ្រ ដែលជាប់ព្រំប្រទល់កោះតៃវ៉ាន់ – Reuters
-
ហេតុអ្វីពុកយកជីវិតធ្វើដើមទុន?

-
ទោះបីជាជំងឺកូវីដ១៩ បានឆ្លងរាលដាលនៅគ្រប់ប្រទេសលើសកលលោកក៏ដោយ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុរេសកម្មរបស់សម្តេចតេជោ អាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសបានល្អប្រសើរ

ក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីជាជំងឺកូវីដ១៩ បានឆ្លងរាលដាលនៅគ្រប់ប្រទេសលើសកលលោក និងបង្កភាពមិនប្រាកដប្រជាខ្ពស់ តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ១៩ ថ្មីៗក៏ដោយ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុរេសកម្មរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសបានល្អប្រសើរបើធៀបនឹងប្រទេសនានាក្នុងតំបន់ និងលើសកលលោក ពិសេសតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំង វិធានការសុខាភិបាល វិធានការអប់រំ និងវិធានការច្បាប់ផ្សេងៗជាច្រើន ដែលមានភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់។ ប្រការនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឆ្លង និងការការពារសុខុមាលភាព និងអាយុជីវិតរបស់ប្រជាជន។ 📷 Online
-
ប្រធានាធិបតីបារាំងលោក Emmanuel Macron ព្រមានថា ជម្លោះនៅអ៊ុយក្រែននឹងកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើមានភាគីណាប្រើពាក្យសម្តី ឬសកម្មភាពណាមួយដែលខ្វះការប្រុងប្រយ័ត្ន

ការលើកឡើងបែបនេះរបស់លោក Macron បានកើតឡើង មួយថ្ងៃក្រោយពេលប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅមេដឹកនាំរុស្ស៊ីលោក Putin ថាជាអ្នកកាប់សម្លាប់ និងមិនគួរត្រូវបានអនុញ្ញាតឱ្យបន្តកាន់អំណាចឡើយ។ លោក Macron គ្រោងនឹងនិយាយជាមួយលោក Putin អំពីស្ថានការណ៍នៅអ៊ុយក្រែនក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ដោយរំពឹងថានឹងសម្រេចបាននូវបទឈប់បាញ់ជាលើកដំបូង មុននឹងឈានដល់ការដកទ័ពទាំងអស់របស់រុស្ស៊ី តាមរយៈមធ្យោបាយការទូត។ ប្រភព៖ RT
-
សម្តេចតេជោ៖ យើងជាប្រទេសដែលធ្លាប់គេបំពានលើឯករាជ្យ និងអធិបតេយ្យភាព យើងយល់ពីអារម្មណ៍ប្រទេសដែលត្រូវគេឈ្លានពាន

-
សម័យនេះហើយ អស់លោកមន្រ្តីទាំងឡាយត្រូវតែរៀនសូត្រកុំឱ្យអក្ខរកម្មព័ត៌មានវិទ្យា

-
សម្តេចតេជោ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ បងប្អូនប្រជាពលរដ្ឋនឹងមានឱកាសដើរលេងកម្សាន្តសប្បាយរីករាយ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩

-
សូមធ្វើជាគម្រូដល់ពលរដ្ឋគ្រប់រូប

-
អគារ មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមន្ទីពេទ្យព្រះអង្គឌួង ដែលសម្ពោធនាថ្ងៃទី២៨ មីនា ២០២២

-
ជ្រូកកាលីប 🐷
