-
សារសំឡេង សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង

-
វិបត្តិសេដ្ឋកិច្ច កំពុងរំខានដល់ជីវិតរស់នៅរបស់ប្រជាជននៅទូទាំងប្រទេសស្រីលង្កា ខណៈប្រទេសនេះត្រូវប្រឈមនឹងវិបត្តិកង្វះអាហារ និងឥន្ធនៈដែលមានតម្លៃថ្លៃហួសហេតុ ដែលកត្តានេះបានបណ្ដាលឱ្យមានការតវ៉ាប្រឆាំងនឹងប្រធានាធិបតីដែលកាន់អំណាច

វិបត្តិសេដ្ឋកិច្ចសព្វថ្ងៃ គឺដោយសារយុទ្ធសាស្រ្តសេដ្ឋកិច្ចមិនសមរម្យ។ ការនាំចេញមិនសូវទទួលបានផលច្រើន បណ្ដាលឱ្យមានការធ្លាក់ចុះនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP)។ ជាក់ស្ដែង ការនាំចេញ មានចំនួន ២៦%នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០០៥ បានធ្លាក់ចុះដល់ ១៥%នៅឆ្នាំ ២០១០ និងធ្លាក់ដល់ ១៣%នៅឆ្នាំ ២០១៥។ ដោយឡែក សម្បទានពន្ធ ដែលរដ្ឋាភិបាលស្នើឱ្យបង់ពីអ្នកបង់ពន្ធលើប្រាក់ចំណូល និងតម្លៃបន្ថែម បណ្តាលឱ្យបាត់បង់ចំណូលប្រហែល ៦,៥ ពាន់លានដុល្លារ ឬ ៤%នៃ GDP ប្រចាំឆ្នាំ។ គោលការណ៍របស់រដ្ឋាភិបាល ក្នុងការបំប្លែងកសិកម្មរបស់ប្រទេស ទៅជាកសិកម្មសរីរាង្គពេញភ្លាមៗ បង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលក្នុងស្រុក ធ្វើឱ្យស្រីលង្កានាំចូលស្បៀងអាហារសំខាន់ៗ ដូចជា អង្ករ និងការហូរចូលនូវបំលាស់ប្តូររូបិយប័ណ្ណបរទេស ដែលខ្វះខាត។ រីឯ បំណុល បានកើនឡើងយ៉ាងខ្លាំងដល់ទៅ ១៧៣%ក្នុងអំឡុងពេល ២៥ខែចាប់ពីខែធ្នូ ២០១៩ ដែលនាំឱ្យទុនបម្រុងបរទេសធ្លាក់ចុះ និងបង្កើនល្បឿនអតិផរណាក្នុងស្រុកឱ្យកាន់តែលឿនបន្ថែមទៀត។ ប្រភព៖ New York Times
-
សម្តេចតេជោជឿថារុស្ស៊ី និងអ៊ុយក្រែន នឹងឈប់បាញ់ ហើយចរចា 🇷🇺 🇺🇦

-
សម្តេចតេជោ៖ គោលនយោបាយការបរទេសកម្ពុជាគឺផ្អែកលើច្បាប់ និងធម្មនុញ្ញអង្គការសហប្រជាជាតិ

-
កូវីដ១៩ នៅកម្ពុជា

-
របាយការណ៍នៅថ្ងៃទី២៧ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ៥២ករណី ជាសះស្បើយ ៤៦នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៥ ៥១៣នាក់ អ្នកជាសះស្បើយ ១៣១ ៤៥៩នាក់ អ្នកស្លាប់ ៣ ០៥៤នាក់ ចេញផ្សាយ ថ្ងៃទី២៨ មីនា ២០២២
-
អនុសាសន៍សម្តេចតេជោពាក់ព័ន្ធនយោបាយការបរទេសកម្ពុជា

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៨ មីនា ២០២២

មិនថារុស្ស៊ី ឬប្រទេសណា ដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃ គឺកម្ពុជាប្រឆាំងជាដាច់ខាត នយោបាយការបរទេសកម្ពុជា ផ្អែកលើគោលការណ៍ច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិនប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ ទោះបីកម្ពុជាក្លាយជាមហាអំណាចយោធាលើពិភពលោក ក៏កម្ពុជាមិនគាំទ្រនយោបាយលើកទ័ពឈ្លានពានប្រទេសដទៃដែរ កម្ពុជាមិនត្រូវការយន្តហោះចម្បាំងទេ តែកម្ពុជារៀបសំណាញ់មេឃ ដោយបាញ់កម្ទេចរាល់យន្តហោះរំលោភដែនអាកាសកម្ពុជា ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមែនឡើយ សម្តេចមិនជឿថា រុស្ស៊ីអាចវាយយកទីក្រុងគៀវ និងផ្តួលរំលំរដ្ឋបាលរបស់អ៊ុយក្រែនបាននោះឡើយ។ ជម្រើសចុងក្រោយរបស់រុស្ស៊ី និងអ៊ុយក្រែនគឺមានបទចរចាមួយដើម្បីបញ្ចប់សង្គ្រាម មិត្តរុស្ស៊ីនឹងយល់ពីកម្ពុជា។ កម្ពុជាធ្លាប់ត្រូវបានគេឈ្លានពាន ដូច្នេះកម្ពុជាមិនគាំទ្រការឈ្លានពាននោះឡើយ មិនអាចធ្វេសប្រហែសចំពោះគោលនយោបាយបរទេសដ៏ក្តៅគគុកមួយបានទេ ដែលទាមទារឱ្យសម្តេចគ្រប់គ្រង និងក្តាប់ស្ថានការណ៍នេះឱ្យជាប់ រដូវទាមទារកម្ពុជាក្រោម និងការដេញថ្លៃសាំង ជិតចូលមកដល់ទៀតហើយ កម្ពុជាមិនវ៉ៃយកទឹកដីកម្ពុជាក្រោម ដែលបានបាត់បង់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នោះឡើយ អ្នកដែលអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសការមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ គឺមិនតែងតាំងឱ្យកាន់តួនាទីនោះឡើយ
-
ក្រុមមន្ត្រីចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានវាយសងសឹងប្រឆាំងនឹងក្រុមឧទ្ទាមហូទី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែនវិញ

ក្រុមមន្ត្រីចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានវាយសងសឹងប្រឆាំងនឹងក្រុមឧទ្ទាមហូទី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែនវិញ តាមរយៈការវាយប្រហារតាមអាកាសលើរដ្ឋធានី និងទីក្រុងនៅសមុទ្រក្រហម បណ្ដាលឱ្យមនុស្សយ៉ាងហោច ៨នាក់ស្លាប់។ ឧត្តមសេនីយ Turki al-Malki អ្នកនាំពាក្យនៃក្រុមចម្រុះដឹកនាំ បាននិយាយថា ក្រុមចម្រុះបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះដ្រូនផ្ទុកគ្រឿងផ្ទុះ ២ គ្រឿង។ ដោយឡែក នៅទីក្រុង Hodeida ក្រុមចម្រុះបានវាយប្រហារទីតាំងប្រេង ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ ២០១៨ និងបានគ្រប់គ្រងប្រហែល ៧០% នៃការនាំចូលពាណិជ្ជកម្ម និងជំនួយមនុស្សធម៌របស់យេម៉ែន។ ការវាយប្រហារ ក៏បានធ្វើឱ្យប៉ះពាល់ដល់កំពង់ផែ Salif នៅសមុទ្រក្រហមក្បែរនោះផងដែរ។ ក្រុមបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលត្រួតពិនិត្យកិច្ចព្រមព្រៀង Hodeida បានសម្តែងការព្រួយបារម្ភអំពីការវាយប្រហារតាមអាកាស និងបានជំរុញឱ្យភាគីជម្លោះរក្សាលក្ខណៈស៊ីវិលនៃកំពង់ផែ និងជៀសវាងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ប្រភព៖ Fox News
-
ផ្សាយផ្ទាល់ (Live): សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង
