-
លង់ស្នេហ៍ ក្រវ៉ាន់សៀមរាបហេីយ 😍

-
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

-
នៅថ្ងៃទី២៦ មីនា ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងថា ប្រធានាធិបតីរុស្ស៊ីលោក Putin “មិនអាចបន្តកាន់អំណាចបានទេ” ហើយប្រកាសថាការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន គឺជា “ការបរាជ័យបែបយុទ្ធសាស្ត្រ” ខណៈពេលដែលលោកប្ដេជ្ញានឹងបន្តផ្ដល់ជំនួយឱ្យអ៊ុយក្រែន

-
ទីក្រុងភាគខាងលិច Lviv របស់អ៊ុយក្រែន 🇺🇦 រងការវាយប្រហារដោយរ៉ុក្កែតជាច្រើនគ្រាប់ កាលពីថ្ងៃទី២៦ មីនា ខណៈដែលទីក្រុងនេះជាជម្រករបស់ជនភៀសខ្លួនរាប់សែននាក់ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ កុម្ភៈ មក

អភិបាលខេត្ត Lviv លោក Maksym Kozytsky និយាយថា រ៉ុក្កែត២គ្រាប់ បានវាយប្រហារលើឃ្លាំងស្តុកប្រេងឥន្ធនៈមួយនៅជាយក្រុងភាគខាងកើត និង២គ្រាប់ទៀតបានវាយប្រហារលើរោងចក្រយោធា។ ការវាយប្រហារនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់រងរបួស។ ការវាយប្រហារថ្មីនេះ កើតឡើងស្របពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងបំពេញទស្សនកិច្ចនៅប៉ូឡូញ។ មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន បានសម្លាប់មនុស្សរាប់ពាន់នាក់ និងមានជនភៀសខ្លួនជិត ៤ លាននាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។ ប្រភព៖ Al Jazeera
-
គណបក្សប្រជាជនកម្ពុជាបានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូត

គណបក្សប្រជាជនកម្ពុជានឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ យុវជនដែលជាកម្លាំងបន្តវេនដ៏មោះមុតរបស់គណបក្ស ត្រូវពង្រឹងសមត្ថភាព និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណធម៌ សីលធម៌ ព្រមទាំងភាពម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ច យុវជនត្រូវប្រើប្រាស់សិទ្ធិអំណាចដែលទទួលបាន ដើម្បីតែនឹងសម្រេចភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងយុត្តិធម៌ អនុសាសន៍ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ នាថ្ងៃទី២៦ មីនា ២០២២។ https://www.facebook.com/482663735152092/posts/4981390215279399/?d=n
-
តើអ្នកទាំងអស់គ្នាចោលប្លាស្ទិកច្រើនប៉ុណ្ណាក្នុងមួយថ្ងៃៗ?

-
ក្រុមឧទ្ទាមហួធីនៃប្រទេសយេម៉ែន បានវាយប្រហារឃ្លាំងស្តុកប្រេងមួយកន្លែង កាលពីថ្ងៃសុក្រនៅទីក្រុង Jiddah ប្រទេសអារ៉ាប៊ីសាអូឌីត 🇸🇦 មុនការប្រណាំងរថយន្ត Formula One នៅក្នុងប្រទេសនេះ

លោក Yehia Sarie អ្នកនាំពាក្យក្រុមហួធីប្រទេសយេម៉ែននិយាយថា ក្រុមឧទ្ទាមបានកំណត់គោលដៅលើទីតាំងក្រុមហ៊ុនប្រេង Aramco ក្នុងទីក្រុង Jiddah ស្ថិតនៅភាគអាគ្នេយ៍នៃអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង និងជាទីតាំងដ៏សំខាន់សម្រាប់អ្នកធ្វើធម្មយាត្រាមូស្លីមធ្វើដំណើរទៅកាន់ទីក្រុង Mecca។ ការវាយប្រហារនេះបានកើតឡើងកំឡុងពេលដែលប្រទេសអារ៉ាប៊ីសាអូឌីតនៅតែដឹកនាំក្រុមចម្រុះ ប្រយុទ្ធជាមួយក្រុមហួធីគាំទ្រដោយអ៊ីរ៉ង់ដែលបានដណ្ដើមយករដ្ឋធានីសាណារបស់ប្រទេសយេម៉ែន កាលពីខែកញ្ញា ២០១៤។ 📷 AP News
-
សៀមរាបផ្ទះខ្ញុំ 🌳🌳🌳

-
កូវីដ១៩ នៅកម្ពុជា

-
របាយការណ៍នៅថ្ងៃទី២៦ មីនា

១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ១១នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤៣នាក់។ ៤. កូវីដ ៥៩ករណី ជាសះស្បើយ ៦២នាក់ និងគ្មានអ្នកស្លាប់។ – អ្នកឆ្លងសរុប ១៣៥ ៤៦១នាក់ – អ្នកជាសះស្បើយ ១៣១ ៤១៣នាក់ – អ្នកស្លាប់ ៣ ០៥៤នាក់ ចេញផ្សាយ ថ្ងៃទី២៧ មីនា ២០២២