-
ផ្សាយផ្ទាល់: សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុងព្រះសីហនុ

-
អារក្សស៊ីផេះ

កាលពីយូរលង់ណាស់មកហើយ នៅស្រុកខ្មែរ មានអារក្សម្នាក់ មុខមាត់ជាមនុស្ស តែចិត្តជាអារក្សបិសាចដែលស៊ីផេះជាអាហារ។ ខ្មែរយើងហៅវាថា “អារក្សស៊ីផេះ” ព្រោះថាឱ្យតែវាហាមាត់គឺតែងចេញជាភ្លើង។ តាមរយៈពាក្យសម្តីគ្រប់ម៉ាត់ដែលវានិយាយរមែងនាំភាពក្តៅក្រហល់ក្រហាយទៅដល់អ្នកស្រុកអ្នកភូមិជារឿយៗ ទើបកាលនោះអ្នកស្រុកនាំគ្នាបណ្តេញវាចេញពីភូមិ កុំឱ្យចង្រៃដល់គេឯងទៀត។ ប៉ុន្តែជាតិជាអវចី បើមិនបានស៊ីផេះគឺវារស់មិនកើតឡើយ ហេតុនេះអារក្សស៊ីផេះនៅតែស្រែកថ្កោកៗពីក្រៅស្រុកមក ដើម្បីដុតកំឡោចអ្នកស្រុកគ្រាន់បានផេះស៊ីជាអាហារ។ ជាអកុសល សំឡេងរបស់វាកាន់តែខ្សោះទៅៗហើយលែងមានអ្នកស្តាប់ និងលែងមានអ្នកក្តៅក្រហាយនឹងវាទៀត។ មិនយូរមិនឆាប់ វានឹងដាច់ពោះស្លាប់មិនខាន ព្រោះលែងមានផេះស៊ីជាអាហារ។ អារក្សស៊ីផេះអើយ! ល្មមកាន់សីល រៀនស៊ីអាហារមនុស្សខ្លះទៅ ក្រែងអាចរស់នៅបានរាងយូរបន្តិច៕ ✍🏽-ប៉ាកកាយម
-
ទំពាំងស្នងឬស្សី!

-
របាយការណ៍នៅថ្ងៃទី១៧ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ១២នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៤. កូវីដ ២២ករណី ជាសះស្បើយ ១១នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៨៤៧នាក់ អ្នកជាសះស្បើយ ១១៧ ១២៩នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៨ មករា ២០២២
-
សារាចរណនាំស្តីពីការកំណត់យកទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ធ្នូ បញ្ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក

-
កុំអស់សង្ឃឹម យឺតបន្តិចក៏មិនអី!

-
១៧ មករា ២០២១

១. ១០ខែ ឆ្នាំ២០២១ កម្ពុជានាំចេញនៅក្នុងវិស័យវាយនភណ្ឌ រួមមានសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្រោមទំហំ ៨ ៨៣០លានដុល្លារ កើនជាង ១៣% – ភ្នំពេញបុស្តិ៍ ២. ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង សម្រេចបាន៥០%ហើយ គ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ – FN ៣. ស្រុកក្រគរនៃខេត្តពោធិ៍សាត់ ក្លាយជាទីតាំងស្ថានីយ៍ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅកម្ពុជា ដែលនឹងបញ្ចេញថាមពលចូលបណ្តាញជាតិរហូតដល់ ២៤០មេកាវ៉ាត់ – រស្មីកម្ពុជា ៤. កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ដែលប្រហែលជាមីស៊ីលបាលីស្ទិក ២គ្រាប់ទៀត ចេញពីរដ្ឋធានីព្យុងយ៉ាង ដោយនេះជាការសាកល្បងលើកទី៤ ក្នុងខែមករា ឆ្នាំ២០២២ – Reuters ៥. ចិនលុបចោលផែនការលក់សំបុត្រអូឡាំពិករដូវរងាជាសាធារណៈ ដោយអនុញ្ញាតឱ្យតែអ្នកដែលត្រូវបានអញ្ជើញតែប៉ុណ្ណោះ – AFP
-
សូមឣនុមោទនាថ្ងៃសីល!

*ភាពស្រស់ស្អាតនៃរូបអាស្រ័យដោយចំណុចបីគឺ៖ ១-ពណ៌ (វណ្ណរូប)២-ទ្រង់ទ្រាយ (រូបរាង កម្ពស់…)៣-អារម្មណ៍ (ពេញចិត្ត ស្រលាញ់ ទៅតាមនិស្ស័យដែលខ្លួនចូលចិត្ត) *ភាពស្រស់ស្អាតនៃជីវិតអាស្រ័យដោយបីចំណុចគឺ៖ ១-ស្អាតដោយកាយ គឺប្រកបដោយកាយសុចរិត២-ស្អាតដោយវាចា គឺប្រកបដោយវចីសុចរិត៣-ស្អាតដោយចិត្ត គឺប្រកបដោយមនោសុចរិត។ ✍🏽 Hei Virak📸 Battambang Duongchet
-
អគ្គលេខាធិការការអាស៊ាន Lim Jock Hoi គាំទ្រកម្ពុជាពេញទំហឹងក្នុងការបង្កើតយន្តការ “ត្រយកា (Troika)”

-
ការិយាល័យសហព័ន្ធសន្តិភាពសកលប្រចាំកម្ពុជា អំពាវនាវដល់អ្នកនយោបាយ ឬតតីយជនទាំងឡាយ ឱ្យរក្សាសេចក្ដីថ្លៃថ្នូរ
