-
តាំងចិត្តឱ្យស្ងប់ កុំជ្រួលច្របល់សម្លាញ់! ប្រាក់ខែគង់តែចូលទេ!

-
ខ្លាឃ្មុំធំបង្ហាញខ្លួនក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង

-
ទីក្រុងចំនួន២១ ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤

ទីក្រុងចំនួន២១ ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤ រួមមាន៖ ⁃ ទីក្រុងទូតុង ប្រទេសព្រុយណេ⁃ ទីក្រុងបាត់ដំបង, ព្រះសីហនុ និងសៀមរាប ប្រទេសកម្ពុជា⁃ ទីក្រុងហ្លួងព្រះបាង, ប៉ាកសេ (Pakse) និងវៀងជ័យ ប្រទេសឡាវ⁃ មានទីក្រុងចច, កោះលង្កាវី (Langkawi) និងទីក្រុងម័រ ប្រទេសម៉ាឡេស៉ី⁃ ទីក្រុងមណ្ឌាល័យ, ណៃពិដោរ និងទីក្រុងមីយិក ប្រទេសមីយ៉ាន់ម៉ា⁃ ទីក្រុងខនកេន, ប៉ាតាយ៉ា និងកោះម៉ាក ប្រទេសថៃ⁃ ទីក្រុងហាឡុង, ដាឡាត់ និងវ័ងតាវ ប្រទេសវៀតណាម។ ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ ប្រភព៖ ក្រសួងទេសចរណ៍
-
របាយការណ៍នៅថ្ងៃទី១៩ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦នាក់។ ៤. កូវីដ ៣៧ករណី ជាសះស្បើយ ១៦នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៩១៤នាក់ អ្នកជាសះស្បើយ ១១៧ ១៦២នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី២០ មករា ២០២២
-
១៩ មករា ២០២១

១. កម្ពុជានឹងមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅទីផ្សារអន្តរជាតិចំនួន២ទៀតនាពេលឆាប់ៗ នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម ក្នុងផែនការ ឆ្នាំ២០២២-២០២៥ – AMS Economy ២. CDC អនុម័តឱ្យក្រុមហ៊ុនមួយ បោះទុន ១៣០០លានដុល្លារ សង់មណ្ឌលភស្តុភារកម្ម និងផែពហុបំណងនៅខេត្តកំពត – ថ្មីៗ ៣. កំពង់ផែទេសចរណ៍កោះទន្សាយ តម្លៃជាង ១,២ លានដុល្លារ ចាប់ដំណើរការទទួលភ្ញៀវចេញ-ចូលកម្សាន្តតាមផ្លូវសមុទ្រ – រស្មីកម្ពុជា ៤. តម្លៃប្រេងកើនឡើងខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០១៤ ខណៈការផ្ទុះបំពង់បង្ហូរប្រេង នៅតួកគីរីតនាំឱ្យកាំរ ផ្គត់ផ្គង់កាន់តែចង្អៀត – ABC News ៥. ចិន និងជប៉ុនប្រកាសផ្តល់ជំនួយ ទៅកាន់ប្រទេសដីកោះ Tonga ដែលរងគ្រោះដោយសារ បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ – CGTN
-
វាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Houthi របស់យេម៉ែននៅរដ្ឋធានីសាណាកាលពីថ្ងៃទី១៨ ធ្នូ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់

ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Houthi របស់យេម៉ែននៅរដ្ឋធានីសាណាកាលពីថ្ងៃទី១៨ ធ្នូ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់រួមទាំងជនស៊ីវិលផងដែរ។ ការវាយប្រហារតាមអាកាសធ្វើឡើងបន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួមដែលជាសម្ព័ន្ធមិត្តរបស់អារ៉ាប់ ប្ដេជ្ញាសងសឹកក្រុមសកម្មប្រយុទ្ធ Houthi សម្ព័ន្ធមិត្តអ៉ីរ៉ង់ ដែលធ្វើការវាយប្រហារលើរាជធានីអាប៊ុយដាប៊ី និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់។ អ្នកវិភាគក្នុងតំបន់យល់ថា ការវាយប្រហាររបស់ក្រុម Houthi ទំនងជាមានអ៉ីរ៉ង់នៅពីក្រោយខ្នង។ យ៉ាងណាមិញ ដំណោះស្រាយចំពោះវិបត្តិក្នុងតំបន់ គឺមិនមែនសំដៅទៅលើសង្រ្គាម និងអំពើហិង្សាឡើយ។ ប្រភព៖ Reuters
-
អាជ្ញាធរហុងកុងគ្រោងនឹងសម្លាប់សត្វចិញ្ចឹមតូចៗ ជាង ២ពាន់ក្បាលរួមទាំងកូនកណ្ដុរ Hamster ផងដែរ បន្ទាប់ពីរកឃើញករណីកូវីដ១៩

អាជ្ញាធរហុងកុងគ្រោងនឹងសម្លាប់សត្វចិញ្ចឹមតូចៗ ជាង ២ពាន់ក្បាលរួមទាំងកូនកណ្ដុរ Hamster ផងដែរ បន្ទាប់ពីរកឃើញករណីកូវីដ១៩ ចំពោះកូនកណ្ដុរ Hamster នៅក្នុងហាងលក់សត្វចិញ្ចឹមមួយកន្លែងដែលមានបុគ្គលិកឆ្លងជំងឺកូវីដ១៩។ អាជ្ញាធរសុខភាពទីក្រុងហុងកុងយល់ឃើញថា សត្វចិញ្ចឹមទាំងនេះអាចចម្លងជំងឺកូវីដ១៩ មកមនុស្ស។ ប្រធាននាយកដ្ឋានកសិកម្ម និងនេសាទអ្នកស្រី Leung Siu-fai បានជំរុញឱ្យម្ចាស់សត្វចិញ្ចឹមនានាទុកសត្វរបស់ខ្លួននៅក្នុងផ្ទះ ហើយរក្សាអនាម័យឱ្យបានល្អ។ ដោយឡែក មនុស្សជាង ១ម៉ឺននាក់បានធ្វើញត្តិអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់នូវការសម្លាប់សត្វកណ្ដុរ Hamster នេះ។ ប្រភព៖ AP News
-
សោកស្ដាយ ឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថាមានរឿងបក្ខពួក

-
កងកម្លាំងសន្តិសុខស៊ូដង់សម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់ ៧នាក់ និងធ្វើឱ្យរបួសយ៉ាងហោចណាស់ ១០០នាក់

កងកម្លាំងសន្តិសុខស៊ូដង់សម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់ ៧នាក់ និងធ្វើឱ្យរបួសយ៉ាងហោចណាស់ ១០០នាក់ ខណៈទស្សនកិច្ចរបស់អ្នកការទូតជាន់ខ្ពស់អាមេរិកដែលស្វែងរកការគាំទ្រការរស់ឡើងវិញនៃលទ្ធិប្រជាធិបតេយ្យខិតជិតមកដល់។ ក្រុមបាតុករដែលត្រូវសម្លាប់ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលដើរដង្ហែរក្បួនដើម្បី ថ្កោលទោសរដ្ឋប្រហារកាលពីខែតុលាទាមទារឱ្យមានការគ្រប់គ្រងបែបស៊ីវិល និងឱ្យក្រុមយោធាដកខ្លួនចេញពីកិច្ចការនយោបាយ ។ ក្រុមប្រឹក្សាអធិបតេយ្យភាពដឹកនាំដោយឧត្តម សេនីយ៍ Abdel Fattah al-Burhan និយាយថា ៖ “ខ្លួនកំពុងបង្កើតកងកម្លាំងពិសេសមួយដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដើម្បីប្រឈមមុខនឹងការគំរាមកំហែងដែលអាចកើតមាន” ។ ក្រុមអ្នកវិភាគលើកឡើងថា ក្រុមយោធាហាកមិនខ្វល់ពីសម្ពាធដែលអាមេរិក និង សម្ព័ន្ធមិត្តអន្តរជាតិផ្សេងទៀតកំពុងដាក់លើពួកគេនោះទេ។ ប្រភព៖ The New York Times
-
សង្គមកម្ពុជាជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា ដែលយើងអាចនិយាយបានថា នៅលើពិភពលោកមានមិនច្រើនទេ

កម្ពុជាជាសង្គមមួយដែលមានពហុវប្បធម៌។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិបត៍សាសនា ទៅតាមជំនឿរៀងៗខ្លួន។ ការគោរពព្រះជារឿងសំខាន់ មិនថាសាសនាណាក៏ដោយ ព្រោះព្រះនៅក្នុងសាសនា គឺអប់រំមនុស្សឱ្យសាងអំពើល្អ គិតល្អ និងជាពន្លឺបំភ្លឺជីវិតដល់អ្នកមានជំនឿ។ សាសនាមានតួនាទីសំខាន់ក្នុងការកែប្រែ ឬផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សឆ្ពោះទៅកាន់ផ្លូវត្រូវក្នុងខ្សែជីវិតរបស់ខ្លួន។ ✍🏽 SSA