-
ខ្លាឃ្មុំតូចនៅតំបន់ការពារធម្មជាតិកម្ពុជា 🇰🇭

ខ្លាឃ្មុំតូចឈ្មោះអង់គ្លេស Sun Bear ឈ្មោះវិទ្យាសាស្រ្ត Helarctos malayanus។ ខ្លាឃ្មុំតូចជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក មានទម្ងន់ពី ២៧-២៥គ.ក។ វាជាសត្វដែលអាចរស់នៅតាមព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង។ ប្រភេទចំណីរបស់វារួមមាន សត្វល្អិត ផ្លែឈើ រុក្ខជាតិ ឃ្មុំ ព្រួត ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាប ដូចជាមាន់ព្រៃជាដើម។ សត្វខ្លាឃ្មុំតូចជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល។ 📷 MoE
-
កូនសត្វក្រពើភ្នំនៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី 🇰🇭

-
សភាឥណ្ឌូនេស៊ីបានធ្វើការ អនុម័តច្បាប់ក្នុងការផ្លាស់ប្ដូររដ្ឋធានីពីទីក្រុង ហ្សាការតា មកកាន់តំបន់អភិវឌ្ឍន៍ថ្មីនាឯកោះប័រណេអូ

-
អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា

ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” កម្ពុជានឹងពុះពារដឹកនាំកិច្ចប្រឹងប្រែងសកម្មភាពតម្រង់ទិសអាស៊ាន (action-oriented efforts) ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីផលប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ លោកអគ្គលេខាធិការអាស៊ានបានចែករំលែកនូវទស្សនៈអំពីវិធីធ្វើយ៉ាងណាពន្លឿនភារកិច្ចរបស់អាស៊ានដែលមានស្រាប់ និងតម្រូវការក្នុងការបន្សាបនយោបាយ (depoliticize) លើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមិនរារាំងដល់កិច្ចប្រឹងប្រែងការធ្វើសមាហរណកម្មតំបន់ និងការ កសាងសហគមន៍អាស៊ាន។ ១៩ មករា ២០២២
-
ដំណឹងស្វែងរកម្ចាស់កន្ទេល 📢

-
ភូមិទឹកស្រែក្បែរស្ទឹងពពក ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង 🇰🇭

-
របាយការណ៍នៅថ្ងៃទី១៨ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ៣០ករណី ជាសះស្បើយ ១៧នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៨៧៧នាក់ អ្នកជាសះស្បើយ ១១៧ ១៤៦នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៩ មករា ២០២២
-
១៨ មករា ២០២១

១. ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាប ទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលេីកទី៣ សម្រាប់ឆ្នាំ ២០២២-២០២៤ – AMS Central ២. ក្រសួងប្រៃសណីយ៍៖ នៅឆ្នាំ២០២៧ កម្ពុជានឹងមានអុីនធឺណិតគ្រប់គ្រាន់នៅតាមភូមិ ឃុំ និងស្រុកដាច់ស្រយាល – ខ្មែរថាមស៍ ៣. ភ្នំពេញនឹងមានគម្រោងសួនច្នៃប្រឌិតស្ទូចត្រីខ្នាតធំដំបូងគេ ដែលមានចំងាយតែ ២,៥គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៣ – រស្មីកម្ពុជា ៤. កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបញ្ជាយុទ្ធសាស្ត្រ ២គ្រាប់ ដើម្បីផ្ទៀងផ្ទាត់ភាពទៀងទាត់នៃប្រព័ន្ធអាវុធនោះ – Al Jazeera ៥. ថៃរំពឹងថា ខ្សែរថភ្លើងល្បឿនលឿន ដែលមានប្រវែងសរុបរហូតដល់ ៨៧៣គីឡូម៉ែត្រ ភ្ជាប់ទៅកាន់ចិន នឹងដំណើរការនៅឆ្នាំ២០២៦ – Reuters
-
សារសំឡេងទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022)

-
សុន្ទរកថាសម្តេចតេជោក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022)
