-
សៀវភៅ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ – The Taste of Angkor” បានជាប់ជា “សៀវភៅអាស៊ីដែលល្អដាច់គេ” នៃពានរង្វាន់ហ្គ័រម៉ង់ ២០២១

-
ខេត្តព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង 🇰🇭

-
“ខ្មែរធ្វើបាន” មិនមែនសំរាប់លើកកម្ពស់តួនាទីរបស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីទេ! សូមកុំច្រឡំ!

-
ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឱ្យបាត់បង់

ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឱ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងតទៅ។ សូមស្តាប់ការបកស្រាយរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ ១ ធ្នូ ២០២១
-
“កម្ពុជាជាមិត្តដ៏ស្មោះត្រង់របស់ជប៉ុន” សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida តាមប្រព័ន្ធវីដេអូថ្ងៃទី១ ធ្នូ

កម្ពុជាអរគុណជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោបានរំលឹកពីការបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២។ ថ្នាក់ដឹកនាំទាំងពីរចង់ឃើញពិធីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅឆ្នាំ២០២២ ដែលជាខួប ៣០ឆ្នាំនៃការបញ្ជូនកងទ័ពរក្សាសន្តិភាពលើកដំបូងរបស់ជប៉ុនទៅបរទេស។ សម្តេចតេជោស្នើជប៉ុន ផ្តល់ការហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជា និងជំរុញអ្នកវិនិយោគជប៉ុនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ សម្តេចតេជោ ក៏បានស្នើឱ្យមានជើងហោះហើរ ANA បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថានាយករដ្ឋមន្ត្រីជប៉ុននឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងឆ្លៀតអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
-
ស្នងការរងកំពង់ឆ្នាំងម្នាក់ ប្រគល់ដីជាង ៦០០ហិកតា មកឱ្យរដ្ឋវិញ!

-
មន្រ្តីខ្លះមិនសមធ្វើជាមន្រ្តីតទៅទៀតទេ ដេកគុកប្រសើរជាង!

-
មានប្រទេសខ្លះជួយយើងច្រើនជាងប្រទេសខ្លះទៀតផង

-
ស្ទឹងមានជ័យ រាជធានីភ្នំពេញ

-
របាយការណ៍នៅថ្ងៃទី៣០ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៤. កូវីដ ២៦ករណី និងជាសះស្បើយ ២២នាក់។ អ្នកឆ្លងសរុប ១២០ ១៦០នាក់ អ្នកជាសះស្បើយ ១១៦ ៥២៩នាក់ អ្នកស្លាប់ ២ ៩៤៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១ ធ្នូ ២០២១