-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កម្ពុជាមាន សម រង្ស៊ី ដូចដេកឱបគ្រាប់បែក!

“ប្រទេសកម្ពុជាមានលោក សម រង្ស៉ី ជាមេដឹកនាំបក្សប្រឆាំង ប្រៀបដូចដេកឱបគ្រាប់បែកកំណត់ម៉ោង និងដបសាំង” នេះបើតាម លោក ប្រេដ អាដាំ នាយកប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch សម រង្ស៉ី និយាយអ្វី និងធ្វើអ្វីតាមអារម្មណ៍នឹកឃើញ ឬតាមទំនើងចិត្ត និងចូលចិត្តបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើល ដើម្បីកុំឱ្យស្ងាត់ និងទាញចំណាប់អារម្មណ៍ និងការគាំទ្រ ដោយមិនបានគិតពីផលលំបាក និងគ្រោះថ្នាក់ដល់អ្នកគាំទ្រ និងសង្គម។ ✍🏽 Muth Chantha
-
ពូត្រាំ និយាយត្រូវ

-
៣០ វិច្ឆិកា ២០២១

១. វិមានកីឡដ្ឋានមរតកតេជោ នឹងរៀបចំពិធីសម្ភោធផ្លូវការនៅថ្ងៃទី១៨ ធ្នូ ខាងមុខនេះ ដោយគ្រោងទទួលអ្នកចូលរួម១៥០០០នាក់ – AMS Central ២. គជប៖ លទ្ធផលបឋមអ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ កើនឡើងជិត១០លាននាក់ ឬ៨៧,៩% ក្រោយបានបើកដំណើរការចុះឈ្មោះអស់រយៈពេល៥០ថ្ងៃ – RFI ៣. គម្រោងសាងសង់ផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤,៥ម៉ែត្រ នឹងត្រូវអនុវត្តឡើងនៅដើមឆ្នាំ២០២២ ដោយនឹងអាចប្រតិបត្តិការនៅឆ្នាំ២០២៥ – ថ្មីៗ ៤. ក្រសួងការបរទេសចិន កោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អាហ្រ្វិកខាងត្បូង សម្រាប់ការចែករំលែកព័ត៌មានទាន់ពេលវេលាស្តីពីវីរុសបំប្លែងថ្មី Omicron – CGTN ៥. នាយកក្រុមហ៊ុន Moderna ព្រមានថា វ៉ាក់សាំងប្រហែលថយចុះប្រសិទ្ធភាព ក្នុងការប្រឆាំងវីរុសបំប្លែងថ្មី Omicron – FT
-
តៃវ៉ាន់មានបំណងពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបខាងកើត ជាពិសេសបណ្ដាប្រទេសឈូងសមុទ្របាលទិក (Baltic)

តៃវ៉ាន់មានបំណងពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបខាងកើត ជាពិសេសបណ្ដាប្រទេសឈូងសមុទ្របាលទិក (Baltic) រួមមានលីទុយអានី អេស្តូនី និងឡាតវី ស្របពេលដែលប្រតិភូសមាជិកសភាមកពីប្រទេសទាំងបីនេះ មកបំពេញទស្សនកិច្ចនៅតៃវ៉ាន់។ ប្រតិភូសមាជិកសភាចំនួន ១០រូបមកពីប្រទេសទាំង ៣ខាងលើ ដោយក្នុងនោះមកពីលីទុយអានីចំនួន ៦រូប ធ្វើទស្សនកិច្ចនៅតៃវ៉ាន់រយៈពេល ៨ថ្ងៃ ដើម្បីចូលរួមក្នុងវេទិកាសភាបើកចំហ។ អំឡុងពេលជួបពិភាក្សាគ្នា អ្នកស្រី Tsai Ing-wen បានលើកឡើងថា៖ “តៃវ៉ាន់ និងប្រទេសក្នុងឈូងសមុទ្របាល់ទិក សុទ្ធតែធ្លាប់ស៊ូទ្រាំនឹងការរស់នៅក្រោមរបបផ្ដាច់ការ ហើយក្រោមបុព្វហេតុនៃការប្រយុទ្ធដើម្បីសេរីភាព និងរៀនសូត្រពីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ”។ ការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងរបស់តៃវ៉ាន់បែបនេះ ធ្វើឡើងក្រោយមហាអំណាចចិន មានភាពល្អក់កករផ្នែកការទូតជាមួយប្រទេសលីទុយអានី។ សព្វថ្ងៃ គេសង្កេតឃើញពីវឌ្ឍនភាពនៃទំនាក់ទំនងរវាងតៃវ៉ាន់ និងប្រទេសលីទុយអានី ដោយលីទុយអានីបានបានបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ប្រមាណ ២៥ម៉ឺនដូសដល់តៃវ៉ាន់ និងអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាងនៅក្នុងរដ្ឋធានីរបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះ “តៃវ៉ាន់” តែម្ដង ដែលផ្ទុយទៅនឹងប្រទេសអឺរ៉ុបផ្សេងៗ រួមទាំងអាមេរិកផងដែរ ដែលឱ្យប្រើប្រាស់ត្រឹមតែការិយាល័យតំណាង “ក្រុងតៃប៉ិ” តែប៉ុណ្ណោះ។ ប្រភព៖-ការិយាល័យប្រធានាធិបតីតៃវ៉ាន់
-
អាមេរិកគ្រោងនឹងពង្រីកមូលដ្ឋានយោធារបស់ខ្លួននៅកោះហ្គាម និងអូស្ត្រាលី ដើម្បីត្រៀមកងកម្លាំងយោធាអាមេរិកក្នុងការទប់ទល់នឹងចិន

“ហេដ្ឋារចនាសម្ព័ន្ធយោធានៅកោះហ្គាម និងអូស្ត្រាលី” និងផ្តល់អាទិភាពដល់ “ការហ្វឹកហ្វឺនយោធានៅទូទាំងប្រជុំកោះប៉ាស៊ីហ្វិក” ក៏ដូចជា “ស្វែងរកសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យបានកាន់តែច្រើនសម្រាប់ដាក់មូលដ្ឋានយោធា និងសកម្មភាពភាពនានា” ដើម្បីប្រឆាំងនឹងប្រទេសចិន។ ជាក់ស្ដែង នៅអូស្ត្រាលី គេសង្កេតឃើញមានការដាក់ពង្រាយកងកម្លាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ការហ្វឹកហ្វឺនកងកម្លាំងជើងគោក និងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកដឹកជញ្ជូនជាដើម។ ប្រភព៖ CNN
-
ចិនប្ដេជ្ញាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូសទៅឱ្យទ្វីបអាហ្វ្រិក

វ៉ាក់សាំងចំនួន ៦០០លានដូស នឹងផ្ដល់ជូនជាការបរិច្ចាគ ហើយ ៤០០លានដូសទៀតផ្គត់ផ្គង់ដោយការផលិតរួមគ្នាជាមួយក្រុមហ៊ុនចិននៅប្រទេសអាហ្វ្រិកមួយចំនួន។ ចិនបានផ្គត់ផ្គង់វ៉ាក់សាំងជិត ២០០លានដូសទៅឱ្យអាហ្វ្រិករួចទៅហើយ ខណៈទ្វីបនេះមានអត្រាចាក់វ៉ាក់សាំងទាបជាងគេក្នុងពិភពលោក ហើយការព្រួយបារម្ភកំពុងកើនឡើង ជុំវិញការរកឃើញវីរុសកូរ៉ូណាបម្លែងថ្មី Omicron។ ប្រធានាធិបតី Xi ជំរុញឱ្យក្រុមហ៊ុនចិនធ្វើការវិនិយោគយ៉ាងហោចណាស់ ១០ពាន់លានដុល្លារក្នុងទ្វីបអាហ្រ្វិកក្នុងពេល ៣ឆ្នាំខាងមុខ។ ប្រភព៖ Reuters
-
លឺថាអតីតអភិបាលខេត្ត…

-
កម្ពុជា និងឡាវ សម្រេចបានការខណ្ឌសីមា និងបោះបង្គោលចំនួន ១២១បង្គោល ស្មើនឹង៨៦%នៃខ្សែព្រំដែនរួម

-
ចរិតអ្នកនយោបាយអត់កំណើត

តាំងខ្លួនជាអ្នកស្នេហាជាតិ តែទៅដកបង្គោលព្រំដែនយ៉ាងអនាធិបតេយ្យ និងខុសច្បាប់ ដែលអាចនាំវិនាសកម្មធំធេងដល់ជាតិ តាំងខ្លួនជាអ្នកស្រលាញ់សេរីភាពនៃការបញ្ចេញមតិ តែដើរបរិហារកេរ្ត៍ថ្នាក់ដឹកនាំ និងប្រមាថព្រះចេស្តាដោយបំពានច្បាប់ តាំងខ្លួនជាអ្នកស្នេហាប្រជាធិបតេយ្យ តែស្រេកឃ្លានអំណាចទាំងកំរោល អំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោត ហើយឱ្យប្រជាជនងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាំងខ្លួនជាអ្នកស្នេហាគោលការណ៍នីតិរដ្ឋ តែរត់ចោលស្រុក ដើម្បីគេចពីសំណាញ់ច្បាប់ តាំងខ្លួនជាអ្នកការពារជីវភាពប្រជាជន តែអំពាវនាវកុំឱ្យបរទេសទិញផលិតផលខ្មែរ ដែលជាការកំទេចឆ្នាំងបាយរបស់ប្រជាជនខ្មែរ តាំងខ្លួនជាអ្នកខ្វាយខ្វល់ពីជីវិតប្រជាជន តែអំពាវនាវកុំឱ្យប្រជាជនខ្មែរទៅទទួលវ៉ាក់សាំង ដែលជាខែលដ៏ចម្បងក្នុងការពារអាយុជីវិត តាំងខ្លួនជាអ្នកស្អប់ជនផ្តាច់ការ តែខ្លួនឯងផ្តាច់ការរហូតដល់ហ៊ានគំរាមដកសញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរនៅឯនាយសមុទ្រដែលស្រលាញ់គាំទ្រជាតិខ្មែរ នេះគ្រាន់តែជាសេចក្តីសង្ខេបខ្លីដើម្បីបកស្បែកមុខអ្នកស្នេហាជាតិក្លែងក្លាយ ដែលហ៊ានកំទេចអ្វីៗគ្រប់យ៉ាងឱ្យតែបានសម្រេចមហច្ឆិតានយោបាយខ្លួនឯង។ ✍🏽-សេនាពិជេដ្ឋ