-
មោទនភាពកម្ពុជាក្នុងនាមម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា

-
ជំនួប សីហនុ-ហ៊ុន សែន ដំបូង នៅថ្ងៃ២ ធ្នូ ១៩៨៧

-
របាយការណ៍នៅថ្ងៃទី២៩ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ៥២នាក់។ ៤. កូវីដ ២២ករណី និងជាសះស្បើយ ១៩នាក់។ អ្នកឆ្លងសរុប ១២០ ១៣៤នាក់ អ្នកជាសះស្បើយ ១១៦ ៥០៧នាក់ អ្នកស្លាប់ ២ ៩៤០នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៣០ វិច្ឆិកា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការ ឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក

-
កម្ពុជាហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក

-
២៩ វិច្ឆិកា ២០២១

១. មហាវិថីតេជោ និងទីលានតេជោ ដែលបានសាងសង់រួចនៅលើឆ្នេរពង្រីកថ្មីក្នុងក្រុងព្រះសីហនុ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជាមួយនឹងសមិទ្ធផលជាច្រើនទៀតនៅថ្ងៃទី២ ធ្នូ – រស្មីកម្ពុជា ២. វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ កម្ពុជាមិនទាន់មានករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron ហើយកម្ពុជាក៏មិនទាន់គិតពីការបិទប្រទេសជាថ្មីដែរ – RFI ៣. ១០ខែ ឆ្នាំ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរឹបអូសសាច់ខូចគុណភាពជាង ២៨ ០០០គីឡូក្រាម ខណៈសាច់ទាំងនោះ ត្រូវបានរត់ពន្ធឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ – ខ្មែរថាមស៍ ៤. ប្រធានាធិបតីអាហ្រ្វរិកខាងត្បូងលោក Cyril Ramaphosa បានថ្កោលទោសចំពោះការដាក់បម្រាមធ្វើដំណើរប្រឆាំងប្រទេសក្នុងតំបន់អាហ្វ្រិក និងចាត់ទុកជារឿងមិនសមហេតុផល តាមលក្ខណៈវិទ្យាសាស្ត្រ – CGTN ៥. អូស្រ្តាលី បានផ្អាកផែនការដើម្បីបើកព្រំដែនទទួលពលករជំនាញ រួមទាំងនិស្សិតមកពីក្រៅប្រទេស ក្រោមហេតុផលក្តីបារម្ភជុំវិញវីរុសបំប្លែងថ្មី Omicron – AFP
-
ប្រទេសបាបាដូស 🇧🇧 នងក្លាយជាសាធារណរដ្ឋមួយ បន្ទាប់ពីដកតំណែងប្រមុខរដ្ឋរបស់ព្រះមហាក្សត្រីអង់គ្លេសចេញ និងជំនួសដោយលោកស្រី Sandra Mason ជាប្រធានាធិបតី

ប្រទេសបាបាដូសបានទទួលឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៦៦ ប៉ុន្តែបានរក្សាព្រះមហាក្សត្រីអង់គ្លេស Elizabeth ជាប្រមុខរដ្ឋ។ ដោយឡែក ការស្ទង់មតិប្រជាជនមួយចំនួន បានរកឃើញថា ប្រជាជនរបស់បាបាដូសនៅតែមិនទាន់យល់អំពីអត្ថន័យនៃការផ្លាស់ប្ដូរពីរបបរាជានិយមទៅជាសាធារណរដ្ឋ និងថាតើអាចប៉ះពាល់អ្វីខ្លះនៅឡើយ។ គេរំពឹងថាការផ្លាស់ប្ដូរនេះនឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម ឬស្ថានភាពសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសនេះឡើយ។ ប្រភព៖ Reuters
-
អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួនមិនទាន់ច្បាស់ថាតើវ៉ារ៉្យង់អូមីក្រុន ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង អាចចម្លងរហ័សជាងវ៉ារ្យ៉ង់ផ្សេងទៀត ឬក៏បណ្តាលឱ្យមានអាការៈធ្ងន់ធ្ងរជាងវ៉ារ៉្យង់ផ្សេងៗ ឬយ៉ាងណានោះទេ

ទិន្នន័យបឋមបង្ហាញថា មានអត្រាកើនឡើងនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងអាហ្រ្វិកខាងត្បូង ប៉ុន្តែនេះអាចបណ្តាលមកពីការកើនឡើងនៃចំនួនអ្នកឆ្លងសរុប ជាជាងលទ្ធផលនៃការឆ្លងជាក់លាក់នៃវ៉ារ្យ៉ង់អូមីក្រុន។ WHO កំពុងធ្វើការជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃវ៉ារ្យ៉ង់លើវិធានការទប់ទល់ដែលមានស្រាប់ប្រឆាំងនឹងវីរុសកូវីដ១៩ រួមទាំងការវ៉ាក់សាំងជាដើម។ មកទល់ពេលនេះ រោគសញ្ញានៃវ៉ារ្យ៉ង់អូមីក្រុននេះមានលក្ខណៈស្រាល អាចឱ្យអ្នកជំងឺសម្រាកព្យាបាលនៅផ្ទះបាន ហើយមានលក្ខណៈខុសពីវ៉ារ្យ៉ង់ដែលតា ព្រោះអ្នកជម្ងឺមិនបាត់បង់ក្លិន ឬរសជាតិ ហើយក៏មិនមានការថយចុះនៃកម្រិតអុកស៊ីសែនខ្លាំងដែរ។ ប្រភព៖ Reuters
-
កម្ពុជាផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀតដល់រដ្ឋាភិបាល និងប្រជាជនឡាវ
