-
ល្ខោនស្បែកធំ ជាប្រភេទល្ខោនស្រមោល គេតែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាលដែលមានបរិវេណធំទូលាយ ដូចជានៅវាលស្រែ និងទីវត្តអារាម ហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រណាត់ធំដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ

-
សម្តេចតេជោ ហ៊ុន សែន បន្តទទួលមេដឹកនាំពីអាស៊ី និងអឺរ៉ុប ៥០ប្រទេស ព្រមទាំងប្រធាន និងអគ្គលេខានៃស្ថាប័នតំបន់ទាំង២ តាមរយៈប្រព័ន្ធវីដេអូ

នៅរសៀលថ្ងៃទី២៦ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បន្តទទួលមេដឹកនាំពីអាស៊ី និងអឺរ៉ុប ៥០ប្រទេស ព្រមទាំងប្រធាន និងអគ្គលេខានៃស្ថាប័នតំបន់ទាំង២ តាមរយៈប្រព័ន្ធវីដេអូ ពិភាក្សាដោះស្រាយលើបញ្ហានានាជុំវិញមូលបទ ដែលកម្ពុជាបានជ្រើសរើស គឺ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម”។ ក្រោមការដឹកនាំរបស់កម្ពុជា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នឹងមូលមតិគ្នាក្នុងការពង្រឹងពហុភាគីនិយម ដោយមានអង្គការសហប្រជាជាតិជាស្នូល ដើម្បីប្រមូលកំលាំងសាមគ្គីភាពអន្តរជាតិ យកឈ្នះលើការប្រឈមទាំងឡាយ ជំរុញសន្តិភាព ការអភិវឌ្ឍដោយចីរភាព និងវិបុលភាពរួមសំរាប់ទាំងអស់គ្នា។ TikTok: tiktok.com/@apsaramediaservices
-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងបិទកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥ វិច្ឆិកា ២០២១

-
វីដេអូស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ!

ASEM13 មានការចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិមួយនេះ ជាឱកាសកម្ពុជាបង្ហាញនូវកិត្យានុភាព និងសមត្ថភាពរបស់ខ្លួនថាប្រទេសដែលធ្លាប់តែញ៉ាំញី និងខ្ទេចខ្ទាំដោយវិបត្តិភ្លើងសង្គ្រាមពីអតីតកាលមួយនេះ បាននឹងកំពុងដើរតួនាទី និងឈរដោយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាលើពិភពលោកប្រកបដោយមោទនភាពបំផុត។ អរគុណសន្តិភាព!
-
ពេលដែលកម្ពុជារីករាយនឹងសន្តិភាព ស្ថិរភាព វាក៏ជាពេលដែលយុវជនកម្ពុជាត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួនដើម្បីសង្គមជាតិ និងប្រជាជន

-
របាយការណ៍នៅថ្ងៃទី២៥ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៣. គ្រឿងញៀន ២៣ករណី ឃាត់ខ្លួនជនសង្ស័យ ៥៦នាក់។ ៤. កូវីដ ២៩ករណី និងជាសះស្បើយ ៣០នាក់។ អ្នកឆ្លងសរុប ១២០ ០៣៨នាក់ អ្នកជាសះស្បើយ ១១៦ ៤១៧នាក់ អ្នកស្លាប់ ២ ៩២២នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:៤០ ថ្ងៃទី២៦ វិច្ឆិកា ២០២១
-
មោទនភាពកម្ពុជាក្នុងនាមម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

មាត្រា៦៩ ការទទួលខុសត្រូវទាំងផែ្នកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី របស់ អ្នក បើកបរ អ្នកបើកបរអាចត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងផ្នែករដ្ឋប្បវេណីចំពោះ បទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។ ការ រំលោភ លើ រាង កាយ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសមត្ថកិច្ច របស់ភ្នាក់ងារនគរបាលចរាចរណ៍ ដែលកំពុងបំពេញភារកិច្ចត្រូវទទួលទោសតាមច្បាប់។ ប្រភព៖ Out Vannak
-
ក្នុងនាមម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ (ASEM13) ដោយមានការចូលរួមពីមេដឹកនាំពិភពលោក ៥១រូប សម្ដេចតេជោ ហ៊ុន សែន បានរំលេចនូវសារសំខាន់ៗដូចតទៅ

១. ជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ ២. គាំទ្រពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ៣. សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយមគឺជាកូនសោរគន្លឹះដោះស្រាយជម្ងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ចសង្គម។ ៤. ពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើវិធានច្បាប់ ការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជំរុញឌីជីថលូបយនីកម្ម និងពិនិត្យបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។ ៥. ផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅផែនដីមិនឲ្យលើសពី១.៥ អង្សាសេ។។ ៦. ២៥ ឆ្នាំកន្លងមកនេះ បានផ្ដល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី- អឺរ៉ុបក្នុងការបោះជំហានទៅមុខឆ្ពោះទៅរកអនាគតមួយដែលភ្លឺថ្លាជាងមុន មានបរិយាបន្នជាមុន និងធន់ជាងមុន៕ សម្តេចតេជោថ្លែងក្នុងពិធីបិទកិច្ចប្រជុំពេញអង្គទី១ នារសៀលថ្ងៃទី២៥ វិច្ឆិកា ២០២១។