-
ផ្សាយផ្ទាល់៖ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣( ASEM13) ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា”

-
របាយការណ៍នៅថ្ងៃទី២៤ វិច្ឆិកា

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សហគមន៍នេសាទត្រពាំងរពៅ ខេត្តកំពត 🇰🇭

-
អបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

-
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតគាំទ្រជា អនុប្រធានទី១ នៃរដ្ឋសភា បន្ទាប់ពីមរណភាពរបស់លោកបណ្ឌិត ងួន ញ៉ិល

-
គម្រោងថាមពលពន្លឺព្រះអាទិត្យខេត្តបន្ទាយមានជ័យ ដែលមានអនុភាពផលិតភ្លើងបាន ជាង៣០មេហ្គាវ៉ាត់

-
កំពង់ធំជំរំចិត្ត

-
២៤ វិច្ឆិកា ២០២១

១. ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានផ្តល់ជំនួយការរៀបចំសារមន្ទីរអូឡាំពិក ដែលគ្រោងសាងសង់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីរក្សាទុកឯកសារស្នាដៃ និងផ្ដល់ចំណេះដឹងផ្នែកកីឡា – កម្ពុជាថ្មី ២. កីឡាករកម្ពុជាផ្នែកទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង កំពុងហ្វឹកហាត់នៅក្រុងតាខ្មៅ និងត្រៀមហាត់បន្តនៅកំពត ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមមេដាយស៊ីហ្គេម – ភ្នំពេញបុស្តិ៍ ៣. រយៈពេល ១៥ខែមកនេះ កម្ពុជាចាយថវិកាអស់ជិត ៥០០លានដុល្លារ ដើម្បីជួយដល់ជនក្រីក្រ និងអ្នករងគ្រោះផ្នែកជីវភាពដោយសារកូវីដ១៩ – RFI ៤. រដ្ឋមន្ត្រីស៊ូដង់ ១២រូប ដាក់ពាក្យលាលែងពីតំណែងទៅកាន់នាយករដ្ឋមន្ត្រីស៊ូដង់ដែលទើបចូលកាន់តំណែងសាជាថ្មីលោក Abdalla Hamdok ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងនយោបាយដែលបានធ្វើឡើងនាពេលថ្មីៗនេះ – Al Jazeera ៥. អាជ្ញាធរនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឃាត់ខ្លួនគ្រូពេទ្យ១៨នាក់ ដោយចោទថាពួកគេបានព្យាបាលអ្នកជំងឺជាច្រើននាក់ដែលជាសមាជិកអង្គការភេរវកម្ម – Reuters
-
កំឡុងពេលដែលប្រទេសនានាលើពិភពលោកចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញ បណ្ដាប្រទេសអ្នកមានជាច្រើន កំពុងស្វែងរកកម្មករចំណាកស្រុក ដែលមានចំនេះ និងជំនាញ ឱ្យមកធ្វើការនៅប្រទេសខ្លួន

បណ្ដាប្រទេសអភិវឌ្ឍន៍ បានដាក់ឱ្យអនុវត្តវិធានការអន្តោប្រវេសន៍ រួមមាន ការបន្ថយឧបសគ្គក្នុងការចូលសម្រាប់ជនអន្តោប្រវេសន៍ ដែលមានសមត្ថភាព ការធ្វើទិដ្ឋាការជាឌីជីថល ដើម្បីកាត់បន្ថយការងាររត់ឯកសារ ការបង្កើនតម្រូវការប្រាក់បៀវត្សរ៍ ដើម្បីកាត់បន្ថយការកេងប្រវ័ញ្ចប្រាក់ឈ្នួល និងការគាបសង្កត់ប្រាក់ឈ្នួល និងការសន្យាផ្លូវទៅកាន់ស្ថានភាពអចិន្ត្រៃយ៍ សម្រាប់កម្មករដែលមានតម្រូវការខ្លាំងផងដែរ។ ជាក់ស្ដែង ច្បាប់អន្តោប្រវេសន៍ថ្មីរបស់អាឡឺម៉ង់ ដែលជាប្រទេសត្រូវការជនអន្តោប្រវេសន៍ថ្មីចំនួន ៤០ម៉ឺននាក់ក្នុងមួយឆ្នាំ ដើម្បីបម្រើការងារក្នុងវិស័យផ្សេងៗ បានផ្តល់នូវការពន្លឿនទិដ្ឋាការការងារ និងរយៈពេល ៦ខែ ដើម្បីទស្សនា និងស្វែងរកការងារនៅប្រទេសនេះ។ កាណាដា គ្រោងនឹងផ្តល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍ថ្មីចំនួន ១,២លាននាក់នៅឆ្នាំ ២០២៣ ខណៈដែល អ៊ីស្រាអែល បានបញ្ចប់កិច្ចព្រមព្រៀងនាពេលថ្មីនេះ ដើម្បីនាំយកបុគ្គលិកថែទាំសុខភាពពីប្រទេសនេប៉ាល់ទៅប្រទេសនេះ។ ការជំរុញជាសកលនេះ គឺដើម្បីទាក់ទាញកម្មករបរទេស ដែលមានជំនាញ ជាពិសេសអ្នក ដែលមានកម្លាំងពលកម្មរាងកាយ និងប្រាជ្ញា ដើម្បីស្ដារសេដ្ឋកិច្ច និងប៉ះប៉ូវនូវកម្លាំងពលកម្មក្នុងប្រទេសដែលបាត់បង់ក្រោយវិបត្តិកូវីដ១៩។ ប្រភព៖ New York Times