-
របាយការណ៍ថ្មីរបស់ UNDP ព្យាករណ៍ថា ចំនួនអ្នកស្លាប់ ដោយសារសង្គ្រាមនៅយេម៉ែនអាចឡើងដល់ ១,៣លាននាក់នៅឆ្នាំ ២០៣០

-
មេដឹកនាំអាមេរិក Joe Biden អញ្ជើញមេដឹកនាំតៃវ៉ាន់ និងមេដឹកនាំជាង១០០ប្រទេសពីជុំវិញពិភពលោក សម្រាប់កិច្ចប្រជុំកំពូលនៃលទ្ធិប្រជាធិបតេយ្យប្រព្រឹត្តិទៅនៅថ្ងៃទី៩-១០ ធ្នូ

ប្រទេសចំនួន ១១០ មានដូចជាតៃវ៉ាន់ អ៉ីរ៉ាក់ ឥណ្ឌា និងប៉ាគីស្ថាន តែចិន មិនត្រូវបានអញ្ជើញឱ្យមកចូលរួមទេ។ ក្នុងចំណោមប្រទេសអាស៊ានចំនួន ១០ មានតែប្រទេសចំនួន៣ ទេដែលអាមេរិកអញ្ជើញ ក្នុងនោះមានដូចជាឥណ្ឌូនើស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។ កន្លងមក ប្រទេសចិនបានហៅការរៀបចំកិច្ចប្រជុំនេះ ជាការបែងចែក និងប្រកួតប្រជែងមនោគមវិជ្ជានៅលើពិភពលោក។ ប្រភព៖ Reuters
-
ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាឱ្យបញ្ចេញប្រេងពីស្តុកបម្រុងយុទ្ធសាស្ត្រចំនួន ៥០លានបារ៉ែល ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេងឆៅ និងថាមពល

កង្វះខាតនៃការផ្គត់ផ្គង់ប្រេងឆៅក្នុងទីផ្សារបានកើតឡើង កំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ។ ក្រសួងថាមពលអាមេរិកនឹងបញ្ចេញជំនួយប្រេងទៅក្នុងទីផ្សារតាមពីររបៀប៖ ទី១៖ ៣២លានបារ៉ែលនឹងត្រូវបញ្ចេញនៅប៉ុន្មានខែខាងមុខ ហើយនឹងត្រូវបញ្ជូនត្រលប់ចូលឃ្លាំងបម្រុងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយ។ ទី២៖ ១៨លានបារ៉ែលផ្សេងទៀតនឹងស្ថិតក្នុងផ្នែកមួយនៃការលក់ប្រេងដែលសភាបានអនុម័តពីមុន។ ប្រភព៖ Al Jazeera
-
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដនៅអឺរ៉ុបនឹងកើនលើស ២លាននាក់ នៅត្រឹមខែមីនា ២០២២ – UN

-
របាយការណ៍នៅថ្ងៃទី២៣ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៤. កូវីដ ៣៤ករណី និងជាសះស្បើយ ៣៧នាក់។ អ្នកឆ្លងសរុប ១១៩ ៩៧៧នាក់ អ្នកជាសះស្បើយ ១១៦ ៣៥៧នាក់ អ្នកស្លាប់ ២ ៩១៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៤ វិច្ឆិកា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់អាស៊ី និងអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យធ្វើការងារសំខាន់ៗចំនួន៥

ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់អាស៊ី និងអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យធ្វើការងារសំខាន់ៗចំនួន៥រួមមាន៖ ១. ពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ និងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច។ ២. បង្កើនការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន។ ៣. ចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅ ការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។ ៤. ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច ដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ស្របតាមគន្លងប្រក្រតីថ្មី ដោយផ្តោតជាសំខាន់លើការជំរុញដល់ការចាប់យកសក្តានុពល ពីបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ ៥. ជំរុញការអភិវឌ្ឍបៃតង ដោយបង្កើនការវិនិយោគបៃតង អភិវឌ្ឍឧស្សាហកម្មបៃតង និងប្រើប្រាស់បច្ចេកវិទ្យាបៃតង។
-
ប្រសិនបើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ដែលនាំមកនូវសង្រ្គាម និងឈានទៅដល់របបប្រល័យពូជសាសន៍ ប្រទេសយើងមិនដឹងថារីកចម្រើនដល់ណាទេ?

-
សុន្ទរកថាសម្ដេចតេជោក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១

-
តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១
