-
ភ្នំកំពង់ត្រាច 🏔🌿🇰🇭

-
២៣ វិច្ឆិកា ២០២១

១. កម្ពុជាបានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូ និងបេតុងសរុបជាង ១៥ ០០០គីឡូម៉ែត្រ ស្ពានធំៗចំនួន២០ និងកំពុងសាងសង់ព្រលានយន្តហោះស្តង់ដាអន្តរជាតិចំនួន៣ ព្រមទាំងសមិទ្ធផលជាច្រើនទៀត – កម្ពុជាថ្មី ២. ក្រសួងពាណិជ្ជកម្ម៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខារវាងចិន និងកម្ពុជា នឹងចូលជាធរមាននៅថ្ងៃទី១ មករា ២០២២ – ខ្មែរថាមស៍ ៣. ការធ្វើពាណិជ្ជកម្មម្រេចកំពតសម្រាប់ប្រទេសខាងប៉ែកអឺរ៉ុបនៅតែរក្សាបានល្អក្នុងការផ្គត់ផ្គង់ និងនាំចេញ ប៉ុន្តែសម្រាប់ទីផ្សារចិន គឺមិនមានទេ ដោយសារតម្លៃខ្ពស់ខុសពីម្រេចខេត្តដទៃ – រស្មីកម្ពុជា ៤. អាមេរិកនឹងប្រកាសអំពីការបញ្ចេញប្រេងពីស្តុកយុទ្ធសាស្រ្ត ជាមួយប្រទេសផ្សេងទៀត ដើម្បីទម្លាក់កំណើនតម្លៃប្រេងឆៅ – Reuters ៥. រដ្ឋាភិបាលស្រមោលនៅមីយ៉ាន់ម៉ារៃអង្គាសថវិកាបានជាង ៦លានដុល្លារ នៅក្នុងថ្ងៃដំបូងនៃការលក់មូលបត្របំណុល សម្រាប់ទ្រទ្រង់ចលនាបដិវត្តរបស់ខ្លួនប្រឆាំងនឹងរបបដឹកនាំយោធា – US News
-
អាមេរិកត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រទេសដែលលទ្ធិប្រជាធិបតេយ្យ”កំពុងថមថយ” របស់អង្គការក្រៅរដ្ឋាភិបាលឈ្មោះ វិទ្យាស្ថានអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ និងជំនួយការបោះឆ្នោត (IDEA)

របាយការណ៍របស់ IDEA ដែលមានចំណងជើងថា “ស្ថានភាពសកលនៃប្រជាធិបតេយ្យឆ្នាំ ២០២១” ចែកប្រទេសជាង ១៦០ ក្នុងពិភពលោកជាបីប្រភេទគឺ លទ្ធិប្រជាធិបតេយ្យ “ដើរថយក្រោយ” (backsliding government) រដ្ឋាភិបាល “កូនកាត់” (hybrid government) និងរបបផ្ដាច់ការ (authoritarian regimes)។ របាយការណ៍នេះ បានកំណត់អាមេរិក ជាប្រទេសដែលលទ្ធិប្រជាធិបតេយ្យកំពុងដើរថយក្រោយជាលើកដំបូង ហើយសញ្ញាណនៃការថមថយបានបង្ហាញចេញតាំងពីឆ្នាំ ២០១៩។ ជាក់ស្ដែង អតីតប្រធានាធិបតី Donald Trump បានចោទសួរពីភាពស្របច្បាប់នៃលទ្ធផលការបោះឆ្នោតឆ្នាំ ២០២០។ ការប្រកាន់បក្សពួកក្នុងប្រទេសកំពុងកើនឡើង ស្របពេលដែលការកើនឡើងនៃច្បាប់បោះឆ្នោតនៅតាមរដ្ឋនីមួយៗ ផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ជនជាតិភាគតិចក្នុងលក្ខណៈមិនស្មើភាព។ ចំនួននៃប្រទេសដែលលទ្ធិប្រជាធិបតេយ្យដើរថយក្រោយក្នុងពិភពលោកបានកើនឡើងទ្វេដង ដោយរួមមានទាំងសមាជិកសហភាពអឺរ៉ុប ហុងគ្រី ប៉ូឡូញ និងស្លូវើនៀផងដែរ។ ប្រភព៖ Aljazeera
-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ ៧១C

អ្នករៀបអាពាហ៍ពិពាហ៍នានា គួរថត Pre-Wedding នៅតាមស្ពានឆ្លងទន្លេ ហើយកុំភ្លេចស្ពានភ្ជាប់និស្ស័យ ស្ត្រីឆ្លងទន្លេខ្លះបានរងគ្រោះដល់អាយុជីវិតព្រោះតែគ្មានស្ពាន នយោបាយផ្តល់អាទិភាពលើទឹក ផ្លូវ ភ្លើង និងមនុស្ស តាំងពីឆ្នាំ១៩៨៧ នៅតែជានយោបាយត្រឹមត្រូវសម្រាប់កសាងកម្ពុជា ទីតាំងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាតំបន់សមរភូមិសង្គ្រាម ជាតំបន់ទម្លាក់គ្រាប់បែក តម្លៃសាំងឡើងថ្លៃជាបញ្ហាសកល មិនមែនជាបញ្ហាតែកម្ពុជានោះទេ រអ៊ូរឿងសាំងឡើងថ្លៃ តែឱកាសបុណ្យអុំទូក មនុស្សដើរលេងយ៉ាងចង្អៀត មិត្តចិនបានជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមានប្រវែងសរុបរហូតដល់ទៅជាង ៣ពាន់គីឡូម៉ែត្រ នយោបាយអាទិភាពរបស់សម្តេច គឺមានផ្លូវដើរ មានស្ពានឆ្លង មានមន្ទីរពេទ្យ មានសាលារៀន បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ទុកឱ្យព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដឹកនាំ មិនដឹងថា កម្ពុជារីកចម្រើនដល់ណានោះទេ? សមត្ថភាពកសាងនៅសម័យសង្គមរាស្ត្រនិយម គឺអស្ចារ្យណាស់ តែសមិទ្ធផលកម្ពុជា មាននាពេលបច្ចុប្បន្ន គឺជាសមិទ្ធផលដែលទើបកើតមានក្រោយរបបខ្មែរក្រហម សង្គ្រាមនៅកម្ពុជាវាយបំផ្លាញតែស្ពាន ខុសពីសង្គ្រាមនៅវៀតណាម អត់មានវាយកម្ទេចស្ពានទេ ការយកជីវិតរបស់សម្តេចតេជោជាដើមទុន បានធ្វើឱ្យកម្ពុជានាំមកនូវការបិទបញ្ចប់ភ្លើងសង្គ្រាម និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ទោះក្នុងតម្លៃណាក៏ដោយ ហើយត្រូវបន្តអាណត្តិសម្តេចប៉ុន្មានអាណត្តិទៀត គឺសម្តេចនៅតែធ្វើរហូត មិនឱនក្បាលឱ្យនរណាមកបំផ្លាញសុខសន្តិភាព និងជីវិតពលរដ្ឋកម្ពុជានោះឡើយ ការសាងសង់ផ្លូវ និងស្ពាន មិនមែនសម្រាប់សម្តេចធ្វើដំណើរនោះទេ តែជាការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ…
-
គ្រាប់ក្រវាញបៃតងមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ដែលគេលក់បាន ៩០ដុល្លារក្នុង ១គីឡូក្រាម

គ្រាប់ក្រវាញបៃតងនេះ ច្រើនដាំនៅក្នុងស្រុក Idukki ក្នុងទីក្រុង Kerala នៃប្រទេសឥណ្ឌាហើយមានរសជាតិផ្អែម និងក្លិនឈ្ងុយ។ គេចម្រាញ់ចេញពីផ្លែក្រវាញតូចៗ ដែលមានគ្រាប់ខ្មៅជាច្រើននៅខាងក្នុង។ ផ្លែក្រវាញឆៅទម្ងន់ ៦គីឡូក្រាមអាចផ្ដល់គ្រាប់បាន១ គីឡូក្រាម។ កសិករចំណាយពេល ៣ឆ្នាំ ដើម្បីឱ្យដើមក្រវាញលូតលាស់ល្អ ហើយអាចប្រមូលផលបាន។ ការប្រមូលផលអាចចាប់ផ្ដើមពីខែកក្កដាដល់ខែកុម្ភៈនៃឆ្នាំថ្មី។ កម្មករត្រូវបានបណ្តុះបណ្តាលយ៉ាងតិច ៦ខែជាមួយកសិករដែលមានបទពិសោធន៍ ដើម្បីស្វែងយល់ពីរបៀបកំណត់ថា ផ្លែមួយណាអាចបេះបាន។ កសិករប្រមូលផលបាន ១០ផ្លែជាមធ្យមពីដើមក្រវាញមួយ។ គេចំណាយពេល ១៨ម៉ៅងក្នុងការសម្ងួតផ្លែដែលបេះបាននោះ។ ផ្លែនីមួយៗត្រូវបានចាត់ថ្នាក់ដោយផ្អែកលើទំហំ ទម្ងន់ និងពណ៌របស់វា។ បច្ចុប្បន្ន កសិករទទួលរងការខាតបង់ច្រើនក្នុងការប្រមូលផល ដោយសារខ្យល់ព្យុះ ទឹកជំនន់ ភ្លៀង និងអាកាសធាតុមិនទៀងទាត់ដោយសារបម្រែបម្រួលអាកាសធាតុ។ 🎥 Business Insider
-
បាក់ស្រុតផ្លូវ ជាប់ជ្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រឃុំស្ដៅ និងឃុំកងតាណឹង

-
សម្តេចតេជោ៖ ខ្ញុំត្រូវតែបន្តបេសកកម្មលុបបំបាត់ភាពជ្រុលនិយមរបស់ក្រុមមនុស្សមួយចំនួន ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជានាពេលអនាគត!

-
របាយការណ៍នៅថ្ងៃទី២២ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ ៣៩ករណី និងជាសះស្បើយ ៣៤នាក់។ អ្នកឆ្លងសរុប ១១៩ ៩៤៣នាក់ អ្នកជាសះស្បើយ ១១៦ ៣២០នាក់ អ្នកស្លាប់ ២ ៩០៩នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៣ វិច្ឆិកា ២០២១
-
នៅកម្ពុជា អត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសប៉ុណ្ណោះ

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
