-
២០ តុលា ២០២១

១. ៩ខែ ឆ្នាំ២០២១ ការនាំចេញ និងនាំចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ មានតម្លៃ ១,៥ពាន់លានដុល្លារ កើនជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ២. កម្ពុជា និងប្រទេសចំនួន ២៦ទៀត បានដាក់ញ្ញត្តិមួយទៅគណៈកម្មការសភាអាមេរិក ដើម្បីជំរុញឱ្យបន្តផ្តល់នូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ឱ្យបានឆាប់ៗ – ថ្មីៗ ៣. គណៈកម្មការទន្លេមេគង្គរកឃើញថា ១១ទីតាំង នៅកម្ពុជា មានពលរដ្ឋកំពុងនេសាទហួសកម្រិត និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់ជលផល នៅអាងទន្លេមេគង្គ – RFI ៤. កម្មវិធីមួយដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) គ្រោងទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ពីក្រុមហ៊ុនឱសថអាមេរិក Merck ក្នុងតម្លៃ១០ដុល្លារ ក្នុងមួយបន្ទះ ដើម្បីចែកចាយដល់ប្រទេសក្រីក្រ – Reuters ៥. កូរ៉េខាងត្បូង នឹងពិចារណាបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច នៅក្នុងចំណោមវិធានការរារាំងកម្មវិធីនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងជើងយល់ព្រមត្រឡប់មករកតុចរចាវិញ – Xinhua
-
ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

-
អ្នកវិទ្យាសាស្ត្រ កំពុងអន្ទះសារក្នុងការតាមដានវ៉ារ៉្យង់ដែលវិវត្តចេញពីវ៉ារ៉្យង់ Delta និងជាវ៉ារ៉្យង់មួយដែលរីករាលដាលយ៉ាងខ្លាំងនៅប្រទេសអង់គ្លេស

អនុប្រភេទ AY.4.2 នេះ ទើបតែត្រូវបានទទួលស្គាល់ ដោយអ្នកជំនាញខាងរោគសាស្រ្តវិទូ ដែលសិក្សាតាមការវិវត្តហ្សែននៃវ៉ារ៉្យង់ Delta ខណៈដែលវត្តមានវ៉ារ៉្យង់នេះមានប្រមាណជិត ១០%នៃករណីឆ្លងសរុបនៅក្នុងប្រទេសអង់គ្លេសទៅហើយ។ លោក Jeffrey Barrett នាយកនៃគំនិតផ្តួចផ្តើមការសិក្សាហ្សែនកូវីដ១៩ នៅវិទ្យាស្ថាន Wellcome Sanger Institute នៅ Cambridge និងលោក Francois Balloux នាយកនៃវិទ្យាស្ថាន Genetics Institute នៅសាកលវិទ្យាល័យទីក្រុង London បាននិយាយថា អនុប្រភេទ AY.4.2 នេះអាចមានសមត្ថភាពចម្លងពី ១០%-១៥% ខ្លាំងជាង វ៉ារ្យ៉ង់ Delta ទៅទៀត។ ល្បឿននៃការចម្លងនេះអាចបណ្ដាលឱ្យមានអត្រានៃអ្នកសម្រាកក្នុងមន្ទីរពេទ្យ និងការស្លាប់នៅអង់គ្លេស កើនឡើងខ្ពស់ជាងប្រទេសផ្សេងៗទៀតក្នុងអឺរ៉ុបខាងលិច។ ប្រភព៖ FT
-
ទោះបីជារុស្ស៊ី ចិន និងប៉ាគីស្ថានមានឆន្ទៈផ្ដល់ជំនួយមនុស្សធម៌ និងការគាំទ្រផ្នែកសេដ្ឋកិច្ចដល់អាហ្វហ្កានីស្ថាន ប៉ុន្តែរុស្ស៊ីនៅមិនទាន់ទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការនោះទេ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា រុស្ស៊ីបានផ្អាកការទទួលស្គាល់ក្រុមតាលីបង់ជាផ្លូវការ រហូតដល់ពេលដែលពួកគេអាចបំពេញការសន្យាថានឹងបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្រប់ភាគី និងគ្រប់ជនជាតិនៅពេលដែលពួកគេដណ្ដើមការគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន។ ក្រុមអ្នករិះគន់បាននិយាយថា អតីតក្រុមឧទ្ទាមនេះ គឺកំពុងក្បត់ការសន្យាជាច្រើនរបស់ពួកគេជុំវិញបញ្ហាសិទ្ធមនុស្ស សិទ្ធស្ត្រី សិទ្ធជនជាតិភាគតិច និងការបង្ក្រាបទៅលើអតីតសត្រូវ។ ប្រភព៖ Reuters
-
ការវេចខ្ចប់រូបសិល្បៈចំនួន៨ ដើម្បីយកទៅតាំងពិព័រណ៍នៅសហរដ្ឋអាមេរិច

-
ហេតុអ្វីត្រូវវិនិយោគនៅកម្ពុជា?

-
អ្វីជាយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងវិបត្តិកូវីដ?

-
រង្វង់មូលដែលផ្លាស់ប្តូរតាមរដូវកាល 🌾

-
របាយការណ៍នៅថ្ងៃទី១៩ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។ ៤. កូវីដ ១៦៦ករណី និងជាសះស្បើយ ២៧០នាក់។ អ្នកឆ្លងសរុប ១១៧ ២០១នាក់ អ្នកជាសះស្បើយ ១១១ ៦៩០នាក់ អ្នកស្លាប់ ២ ៦៩៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី២០ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
