-
គោព្រៃ៖ សត្វចតុប្បាទនិមិត្តរូបនៃកម្ពុជា

គោព្រៃជាសត្វមានកម្លាំងខ្លាំង ពូកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារ និងជំងឺ។ នៅទសវត្សរ៍ឆ្នាំ ១៩៦០ ព្រះមហាក្សត្រខ្មែរបានកំណត់ និងប្រកាសចាត់ទុក គោព្រៃជា “និមិត្តរូបនៃមរតកធម្មជាតិកម្ពុជា” តាមរយៈព្រះរាជក្រឹត្យលេខ នស/រតក/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ប្រភព៖ Neth Pheaktra
-
សូមទស្សនា “សម្រស់កម្ពុជាក្រោមដំបូលសន្តិភាព” អមដោយបទ “ព្រៃប្រសិទិ្ធ”

-
១៩ តុលា ២០២១

១. ជំនន់ទឹកភ្លៀងពីថ្ងៃ១៥-១៧ តុលា ជន់លិចក្រុង-ស្រុកចំនួន ៦ នៃខេត្តបាត់ដំបង រួមមានក្រុងបាត់ដំបង ស្រុកសំឡូត រតនមណ្ឌល បាណន់ សង្កែ និងឯកភ្នំ និងបានប៉ះពាល់ដល់ផ្ទះជាង ២ពាន់ខ្នង ដីស្រែ ១ ៣០០ហិកតា និងកសិកម្មជាង ២០០ហិកតា – ថ្មីៗ ២. រដ្ឋបាលខេត្តព្រះសីហនុ ចាប់ផ្តើមរៀបចំកែលម្អឆ្នេរអូរឈើទាល ២ និងឆ្នេរអូរត្រេះ ដោយត្រូវយកខ្សាច់សពីស្ទឹងហាវ មកចាក់បន្ថែមឱ្យរៀបរយ បន្ទាប់ពីទឹកហូរច្រោះ និងរលកសមុទ្របោកបក់ខ្លាំង – រស្មីកម្ពុជា ៣. ក្រសួងឧស្សាហកម្ម អនុម័តគម្រោងវិនិយោគឧស្សាហកម្មថ្មីចំនួន ១២៤ នៅចន្លោះខែមករា និងកញ្ញាឆ្នាំនេះ ដែលនាំឱ្យរោងចក្រវិនិយោគសកម្មសរុបមានចំនួន ១ ៨៤៣ – ខ្មែរថាមស៍ ៤. រដ្ឋាភិបាលជប៉ុន៖ ក្រុមនាវាយោធាសរុប ១០គ្រឿងរបស់ចិន និងរុស្ស៉ី បានធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រស៊ូហ្ការូ ដែលនៅចន្លោះកោះហុកកៃដូ និងកោះហុនស៊ូរបស់ជប៉ុន កាលពីថ្ងៃទី១៨ តុលា – Reuters…
-
ជម្ងឺកូវីដ១៩ បានសម្លាប់មនុស្សជាង ៧០ម៉ឺននាក់ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលជិត ពីរឆ្នាំនោះ ខណៈពេលដែលមានការធ្លាក់ចុះប្រព័ន្ធ សុខភាពសាធារណៈ របស់ប្រទេសនេះផងដែរ

ប្រធាន ផ្នែក កិ ច្ចកា រសាធារណៈ និង រដ្ឋាភិបាល នៃ សមាគមជាតិ Adriane Casalotti បាននិយា យថា៖ “យើង បា នរៀន អំពី មេរៀន ខុសទាំ ង អ ស់ ពី ជំងឺ រាត ត្បាត ។ យើង កំពុង វាយប្រ ហារ និង ដកហូតសិទ្ធិ អំណា ច ពី ប្រជាជ ន ដែលកំ ពុងព្យាយាម ការពារ យើង” ។ ក្រុមអ្នកកាសែត បានរកឃើញថា ទីភ្នាក់ងា រ សុ ខាភិ បាល សា ធារណៈ បាន ឃើ ញ…
-
រដ្ឋាភិបាលមីយ៉ាន់ម៉ា បានដោះលែងអ្នកទោសជាង ៥ ០០០នាក់ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលធ្វើបាតុកម្មបង្ហូរឈាមប្រឆាំងនឹងមេដឹកនាំយោធាដណ្តើមអំណាចកាលពីខែកុម្ភៈ

ការដោះលែងនេះ ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីឧត្តមសេនីយ៍ លោក Min Aung Hlaing ត្រូវបានគេដកចេញពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំក្នុងតំបន់ ដោយសារតែក្រុមយោធាមិនបានបំពេញកាតាព្វកិច្ចគ្រប់គ្រាន់ ដើម្បីបញ្ចប់ភាពចលាចលក្នុងប្រទេស។ ទន្ទឹមនឹងនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏បានយល់ព្រមអញ្ជើញអ្នកតំណាង ដែលមិនមែនជាអ្នកនយោបាយមកពីមីយ៉ាន់ម៉ាជំនួសលោកឧត្តមសេនីយ៍ Min Aung Hlaing។ ការដោះលែងអ្នកទោសទាំងនេះ គឺជាសម្បទានដ៏សំខាន់បំផុតដែលធ្វើឡើងដោយឧត្តមសេនីយ៍មីយ៉ាន់ម៉ារូបនេះ ព្រោះវាមិនមែនកើតឡើងដោយចៃដន្យនោះឡើយ បន្ទាប់ពីរូបលោកទទួលបាននូវភាពអាម៉ាស់ផ្នែកការទូតរួចមក។ ប្រភព៖ BBC
-
រដ្ឋាភិបាលរុស្ស៊ីបានប្រកាសបញ្ឈប់បេសកកម្មការទូតរបស់ខ្លួនទៅកាន់អង្គការណាតូ បន្ទាប់ពីអង្គការសម្ព័ន្ធភាពយោធានេះបានបណ្ដេញមន្ត្រីការទូតរុស្សី ៨នាក់ កាលពីថ្ងៃទី ៦ តុលា ដោយចោទថាពួកគេគឺជាភ្នាក់ងារចារកម្ម

កាលពីថ្ងៃចន្ទនេះ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសបញ្ឈប់បេសកកម្មការទូតរបស់ខ្លួនទៅកាន់អង្គការណាតូ បន្ទាប់ពីអង្គការសម្ព័ន្ធភាពយោធានេះបានបណ្ដេញមន្ត្រីការទូតរុស្សី ៨នាក់ កាលពីថ្ងៃទី ៦ តុលា ដោយចោទថាពួកគេគឺជាភ្នាក់ងារចារកម្ម។ ការបណ្ដេញមន្ត្រីការទូតរុស្សី ទាំង៨នាក់នេះ បានបំផ្លាញក្តីសង្ឃឹមដែលថាទំនាក់ទំនងរវាងរុស្ស៊ី និងសម្ព័ន្ធភាពយោធាដែលដឹកនាំដោយអាមេរិក អាចនឹងមានលក្ខណៈធម្មតាឡើងវិញ។ រុស្ស៊ីនឹងដកហូតសារតាំងបេសកកម្មការទូតរបស់ណាតូប្រចាំក្រុងមូស្គូនៅថ្ងៃទី១ វិច្ឆិកា ហើយការិយាល័យព័ត៌មានរបស់អង្គការនេះនៅរដ្ឋធានីរុស្ស៊ីនឹងត្រូវបានបិទ។ ទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។ រុស្ស៊ីបានចោទអង្គការណាតូថាបានធ្វើសកម្មភាពបង្កហេតុនៅជិតព្រំដែនរបស់ខ្លួន ហើយនៅខែកញ្ញា រុស្ស៊ីបានធ្វើសមយុទ្ធធំៗជាច្រើន ខណៈណាតូក៏បានប្ដេជ្ញាពង្រឹងសន្តិសុខរបស់ប្រទេសជាសមាជិកមានព្រំដែនជាប់នឹងរុស្ស៊ី។ ប្រភព៖ Reuters
-
ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិក ចំនួន៥០លានដុល្លារ

-
ទឹកជំនន់ទន្លេស្រែពក និងទន្លេសេសាន បានបង្កផលប៉ះពាល់ដល់ស្រុកចំនួន ៥ នៅខេត្តខេត្តរតនគិរី រួមមាន

-
ឥណ្ឌូនេស៊ីបង្កើតកាកសំណល់ប្លាស្ទិកជិត ៧លានតោនក្នុង១ឆ្នាំ

ក្នុងនោះ ៦១% មិនត្រូវបានប្រមូល ឡើយ។ អ្នកប្រមូលសំរាមមិនផ្លូវការ ជួយប្រមូលសំណល់ប្លាស្ទិកជាង ១លានតោនក្នុង១ឆ្នាំ ក្នុងនោះ ៧០% ត្រូវបានយកមកកែច្នៃឡើងវិញ។កម្មករប្រមូលសំរាមក្នុងស្រុកប្រឈមនឹងប្រាក់ឈ្នួលទាប និងលក្ខខណ្ឌធ្វើការដែលគ្មានសុវត្ថិភាព។ តើឥណ្ឌូនេស៊ីគួរធ្វើដូចម្តេចខ្លះ ដើម្បីដោះស្រាយបញ្ហាកាកសំណល់ទាំងនេះ? ១.បង្កើនសង្វាក់ផលិតកម្ម៖ ការបង្កើនថវិកាដើម្បីដោះស្រាយបញ្ហាសំរាម និងវិធីសាស្ដ្របែងចែកកាកសំណល់ អាចជំរុញឱ្យការគ្រប់គ្រង និងប្រមូលកាកសំណល់បានកាន់តែប្រសើរឡើង។ ២. បង្កើនចំណេះដឹង៖ ការបង្កើនជំនាញឌីជីថលដល់កម្មករប្រមូលកាកសំណល់ អាចឱ្យប្រទេសឥណ្ឌូនេស៊ីប្រមូលទិន្នន័យគ្រប់ជ្រុងជ្រោយអំពីកាកសំណល់ប្លាស្ទិក ហើយការណ៍នេះនឹងក្លាយជាឱកាសសម្រាប់សហគ្រិនក្នុងការច្នៃប្រឌិតថ្មីនៅក្នុងវិស័យនេះ។ ៣. បង្កើនការលើកកម្ពស់៖ កម្មករប្រមូលកាកសំណល់គួរត្រូវបានលើកកម្ពស់ និងផ្តល់តម្លៃកាន់តែខ្លាំងចំពោះតួនាទីដ៏សំខាន់របស់ពួកគេ ក៏ដូចជាការទទួលបានមូលនិធិសង្គមដ៏ប្រសើរមួយ។ 🎥 World Economic Forum
-
រដ្ឋបាលខេត្តរតនគិរី ផ្អាកជាបណ្តោះអាសន្នការចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ ៧៦A ចន្លោះគីឡូម៉ែត្រលេខ ២៧២-២៧៣ ស្ថិតនៅស្រុកលំផាត់ ដែលបណ្តាលមកពីជំនន់ទឹកទន្លេស្រែពក
