-
១៨ តុលា ២០២១

១. អាជ្ញាធរ ដុតបំផ្លាញចោលអាល់កុលក្លែងក្លាយជាង ៦០០លីត្រ រួមនឹងទំនិញខូចគុណភាពជាច្រើនមុខចំនួន ១៥០គីឡូក្រាម ហើយនឹងបន្តចុះត្រួតពិនិត្យទំនិញ ដែលលក់នៅតាមទីផ្សារនានា – រស្មីកម្ពុជា ២. ក្រុមហ៊ុនសាជីវកម្មអាមេរិក Fluence បានឈ្នះកិច្ចសន្យា ៨. ៥លានដុល្លារពីរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ដែលនឹងអាចសម្អាតទឹកកខ្វក់ជូនប្រជាជនជាង ១៦ម៉ឺននាក់នៅក្នុងខេត្តព្រះសីហនុ – ខ្មែរថាមស៍ ៣. តម្លៃ ប្រេងឥន្ធនៈ លក់រាយ នៅ កម្ពុជា បាន កើន ២០០រៀល ក្នុង ១លីត្រ ស្របពេល ដែល តម្លៃ ប្រេងឆៅ នៅលើ ពិភពលោក កើន ដល់ ៨០ដុល្លារ ក្នុង ១បារ៉ែល – ភ្នំពេញបុស្តិ៍ ៤. យោធាចិន បានថ្កោលទោសអាមេរិក និងកាណាដា ចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីសប្តាហ៍មុន ដោយនិយាយថាពួកគេកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ – Aljazeera ៥. ប្រធានាធិបតីប៉ាឡេស្ទីន…
-
ការប្រកួតប្រជែងរវាងចិន និងអាមេរិកបានគ្របដណ្ដប់ស្ទើរតែគ្រប់ទិដ្ឋភាពនៃនយោបាយអន្តជាតិ

ការប្រកួតប្រជែងរវាងចិន និងអាមេរិកបានគ្របដណ្ដប់ស្ទើរតែគ្រប់ទិដ្ឋភាពនៃនយោបាយអន្តជាតិ។ ការណ៍នេះតែងបង្កអស្ថិរភាពរវាងក្រុមមនោគមវិជ្ជា និងជំរុញការបង្កើតសម្ព័ន្ធភាពជាប្លុកដើម្បីប្រជែងគ្នា។ តើនេះជាចំណុចចាប់ផ្ដើមនៃសង្គ្រាមត្រជាក់រវាងចិន និងអាមេរិកឬ? ជាក់ស្ដែង ថ្មីៗនេះ អាមេរិក និងអង់គ្លេសបានប្រកាសសម្ព័ន្ធភាព AUKUS ដើម្បីចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរជាមួយអូស្ត្រាលី ដែលនេះបានបង្កើនការគំរាមកំហែងដល់ឆ្នេរសមុទ្រចិន។ លើកចុងក្រោយដែលអាមេរិកចែករំលែកបច្ចេកវិទ្យាប្រភេទនេះគឺជាមួយអង់គ្លេសនៅឆ្នាំ ១៩៥៨ ដើម្បីប្រឆាំងនឹងសហភាពសូវៀត។ ដោយឡែក ចិនបង្កើនបេសកកម្មយោធាហោះចូលដែនអាកាសរបស់កោះតៃវ៉ាន់ ពង្រីកកម្មវិធីអវកាសដើម្បីប្រជែងជាមួយអាមេរិក និងបានពន្លឿនកម្មវិធីមីស៊ីលជំនាន់ថ្មីដែលមានសមត្ថភាពវាយប្រហារប្រព័ន្ធការពាររបស់អាមេរិក។ រូបភាពថតពីផ្កាយរណបបង្ហាញពីការដ្ឋានរណ្ដៅរាប់រយនៅវាលខ្សាច់នៃតំបន់ស៊ីនជាំង ប្រទេសចិន ត្រូវបានក្រុមអ្នកវិភាគយល់ថាគឺជារណ្ដៅសម្រាប់ស្តុក និងបាញ់មីស៊ីលប្លោងចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ។ កាណាដាបានដោះលែងនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ខណៈដែលចិនបានដោះលែងជនជាតិកាណាដា២រូប និងអាមេរិក២រូប ដែលត្រូវបានគេមើលឃើញថាមានលក្ខណៈស្រដៀងនឹងការដោះដូរអ្នកទោសកាលពីសម័យសង្គ្រាមត្រជាក់។ យ៉ាងណាក្ដី ទំនាក់ទំនងដ៏ស្មុគស្មាញរវាងចិន និងអាមេរិក នៅតភ្ជាប់គ្នាដោយការធ្វើពាណិជ្ជកម្មសេដ្ឋកិច្ចដ៏ធំរវាងប្រទេសទាំងពីរ។ ប៉ុន្តែការដើរខុសជំហានដោយភាគីណាមួយអាចធ្វើឱ្យភាពតានតឹងកើនឡើង និងបង្កជម្លោះដោយហិង្សា។ ប្រភព៖ New York Times
-
កម្ពស់ទឹកទន្លេស្រែពក និងទន្លេសេសាន្ត នៅបន្តឡើងលើសកម្រិតប្រកាសអាសន្ន

-
អាមេរិកដាក់ទណ្ឌកម្មកម្ពុជាដោយសារការកាត់ផ្តាច់ទំនាក់ទំនងរបស់អាយ៉ងដែលទទួលបានការគាំទ្រពីអាមេរិក

-
របាយការណ៍នៅថ្ងៃទី១៧ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៣. គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៤. កូវីដ ១៩៥ករណី និងជាសះស្បើយ ២៧៩នាក់។ អ្នកឆ្លងសរុប ១១៦ ៨៦០នាក់ អ្នកជាសះស្បើយ ១១១ ១៤៩នាក់ អ្នកស្លាប់ ២ ៦៧០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៨ តុលា ២០២១
-
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
នៅមិនជិតមិនឆ្ងាយនោះគឺ វាលវែង – ភ្នំ១៥០០ នេះឯង!

-
បង្អែមទើបតែធ្វើហើយថ្មី ធានាថាឆ្ងាញ់គ្រប់មុខ នំ ផ្លែអាយ នំពពាយ នំបាញ់អិច នំទ្រាបាយស្លឹកតយ នំម្សៅជ្រែ នំ បាញ់បែល បាយដំណើបសង់ខ្យាចំហុយ និងនំមាត់ឆ្នាំង ធានាឆ្ងាញ់គ្រប់មុខ!

-
ក្រដាសប្រាក់ប្រភេទ ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ
