-
ធនាគារធំៗរបស់អាមេរិកកំពុងបន្តយុទ្ធសាស្ត្រខុសៗគ្នា សម្រាប់ការដាក់ពង្រាយប្រាក់រាប់ពាន់លានដុល្លាររបស់ខ្លួនលើទីផ្សារបំណុលរបស់រដ្ឋាភិបាល

ធនាគារអាមេរិក (BofA) ដែលជាធនាគារផ្តល់ប្រាក់កម្ចីអាមេរិកធំជាងគេទី ២ បានបង្កើនប្រាក់ចំណូលនៅត្រីមាសទី៣ របស់ខ្លួនដោយបង្កើនការប្រាក់នៃផលប័ត្របំណុល។ កំណើននៃការប្រាក់កើនឡើងជាង ៧៧% ក្នុងរយៈពេល១ឆ្នាំកន្លងមក ដែលបច្ចុប្បន្នកំណើននេះបានកើនឡើងស្ទើរតែស្មើនឹងទឹកប្រាក់ ៩៧០ប៊ីលានដុល្លារ។ ចំណែកឯធនាគារ JPMorgan Chase ដែលជាធនាគារធំជាងគេរបស់អាមេរិក ធ្វើប្រតិបត្តិការលើផលប័ត្រមូលបត្រវិនិយោគក្នុងទំហំតូច ហើយមានទំនោរដាក់ប្រាក់បញ្ញើនៅធនាគារកណ្តាលអាមេរិកជាជាងខ្ជះខ្ជាយលុយកាក់លើមូលបត្ររបស់រដ្ឋាភិបាលដែលមានតម្លៃខ្ពស់ និងមូលបត្រភ្នាក់ងារ។ បញ្ហាប្រឈមសម្រាប់ធនាគារអាមេរិក គឺការលំបាកក្នុងការប្រើប្រាស់ប្រាក់បញ្ញើទាំងអស់ដែលប្រមូលបាននៅលើតារាងតុល្យការរបស់ខ្លួន ដោយសារការដាក់ចេញនូវកម្មវិធីបន្ធូរបន្ថយបរិមាណក្នុងកំឡុងពេលមានវិបត្តិសុខភាព។ កំណើនប្រាក់កម្ចីក៏មានភាពយឺតយ៉ាវ ដោយសារក្រុមហ៊ុនមើលឃើញភាពងាយស្រួលក្នុងទីផ្សារមូលបត្របំណុល ហើយអ្នកប្រើប្រាស់ជ្រើសរើសសងបំណុលតាមកាតឥណទាន ជាជាងប្រាក់សុទ្ធ។ ប្រភព៖ FT
-
របញ្ចេញឧស្ម័ន CO2 ដែលប្រមូលបានពីសកម្មភាពមនុស្ស នេះបើតាមការវិភាគចេញផ្សាយកាលពីដើមខែ

អាមេរិក ចិន និងរុស្ស៊ី ចូលរួមប្រមាណ ៤០% នៃការបញ្ចេញឧស្ម័ន CO2 ដែលប្រមូលបានពីសកម្មភាពមនុស្ស នេះបើតាមការវិភាគចេញផ្សាយកាលពីដើមខែស្ដីពីការបំភាយកាបូនឌីអុកស៊ីត (CO2) សរុបចាប់តាំងពីឆ្នាំ ១៨៥០ របស់កម្មវិធី Carbon Brief។ ប្រេស៊ីល និងឥណ្ឌូនេស៊ីទទួលខុសត្រូវ ៨,៦% ដោយសារការកាប់បំផ្លាញព្រៃឈើ។ បន្ទាប់គឺអាល្លឺម៉ង់ដែលស្ថិតនៅក្នុងបញ្ជីកំពូលទាំង ១០ រួមជាមួយឥណ្ឌា អង់គ្លេស ជប៉ុន និងកាណាដា។ ត្រឹមចុងឆ្នាំ២០២១ អាមេរិកនឹងបញ្ចេញឧស្ម័ន CO2 ២០,៣% នៃចំនួនសរុបពិភពលោក ដែលជាចំណែកធំបំផុត និងត្រូវបានផ្សាភ្ជាប់ជាមួយនឹងការកើនឡើងកំដៅប្រហែល ០.២ អង្សាសេ។ ចិនរួមចំណែក ១១,៤% និងការកើនឡើងកំដៅប្រហែល ០,១ អង្សាសេ។ បរិមាណ CO2 របស់ចិនកើនឡើងជាង ៣ដងចាប់តាំងពីឆ្នាំ ២០០០ ដែលមានការប្រើប្រាស់ធ្យូងថ្ម។ ការរួមចំណែកជាប្រវត្តិសាស្ត្រពីការប្រើប្រាស់ដី និងព្រៃឈើ រួមចំណែក ១/៣ នៃចំនួនបំភាយឧស្ម័នសរុប ហើយ ២/៣ ទៀតគឺបានមកពីឥន្ធនៈហ្វូស៊ីល និងការផលិតស៊ីម៉ងត៍។ ចំពោះកិច្ចពិភាក្សាស្តីពីអាកាសធាតុ…
-
ខយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing សម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនានារបស់ខ្លួន

អាស៊ានបានសម្រេចថានឹងមិនអញ្ជើញប្រមុខយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing សម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនានារបស់ខ្លួន ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៦-២៨ តុលាខាងមុខនេះទេ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការប្រជុំអាស៊ានថ្នាក់រដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី១៥ តុលាកន្លងទៅ។ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសអាស៊ានមួយរូបប្រចាំការនៅរាជធានីបាងកកថា នេះជាទណ្ឌកម្មរបស់មាគ៌ាអាស៊ានទៅលើសមាជិកគ្រួសារណាដែលមិនស្ដាប់បង្គាប់។ ការសម្រេចចិត្តមួយនេះជារឿងកម្រមួយរបស់អាស៊ាន ដែលកន្លងមកស្ថាប័នអន្ដរជាតិមួយនេះច្រើនតែប្រកាន់យកគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិករបស់ខ្លួន។ ដោយមើលឃើញថា ភាគីនានាដែលរួមមានទាំងភាគីរដ្ឋាភិបាលយោធា និងភាគីរដ្ឋាភិបាលរួបរួមជាតិ (NUG) បានបញ្ចេញយោបល់ប្រជែងគ្នាពីភាពស្របច្បាប់ក្នុងការដឹកនាំមីយ៉ាន់ម៉ា អង្គប្រជុំទាំងមូលក៏សម្រេចថានឹងអញ្ជើញ “តំណាងមិនមែនមកពីជួរថ្នាក់ដឹកនាំនយោបាយ” ឱ្យអង្គុយលើកៅអីតំណាងមីយ៉ាន់ម៉ាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។ យ៉ាងណាមិញ ក្រុមអ្នកជំនាញនៅតែចោទជាសំណួរនានាទៅកាន់អាស៊ាន ជាពិសេសគឺនរណាដែលសាកសមជា “តំណាងមិនមែនមកពីជួរថ្នាក់ដឹកនាំនយោបាយ” មកពីមីយ៉ាន់ម៉ា។ ប្រភព៖ Asia Nikkei
-
ឪពុកម្ដាយអាហ្វហ្កានីស្ថានមួយចំនួនបានបង្ខំចិត្តលក់កូនៗរបស់ពួកគេដើម្បីសងបំណុល ខណៈដែលភាពក្រីក្រកំពុងកើនឡើងក្នុងអាហ្វហ្កានីស្ថាន បន្ទាប់ពីការចូលកាន់អំណាចរបស់ក្រុមតាលីបង់

ជាក់ស្ដែង ស្ត្រីសម្អាតផ្ទះឈ្មោះ Saleha បានលក់កូនស្រីអាយុ៣ឆ្នាំ ទៅឱ្យម្ចាស់បំណុល ដើម្បីដោះស្រាយបំណុលចំនួន ៥៥០ ដុល្លារ។ យោងតាមកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UDNP) បន្ទាប់ពីការចូលកាន់អំណាចរបស់ក្រុមតាលីបង់ អាហ្វហ្កានីស្ថានកំពុងឈានទៅរក “ភាពក្រីក្រសកល” ដែលអត្រាភាពក្រីក្រនឹងកើនដល់ ៩៧-៩៨% ក្នុងរយៈពេលខាងមុខ។ កត្តាដ៏ធំមួយនោះដែលជំរុញឱ្យស្ថានភាពក្រីក្រនៃប្រទេសអាហ្វហ្កានីស្ថានកាន់តែដុនដាបនោះ គឺការសម្រេចរបស់រដ្ឋាភិបាលអាមេរិកក្នុងបង្កកទ្រព្យបម្រុងរបស់ធនាគារកណ្ដាលអាហ្វហ្កានីស្ថានប្រមាណ ១០ ពាន់លានដុល្លារ ក្នុងបំណងដាក់កំណត់លើធនធានរបស់តាលីបង់ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា ការសម្រេចចិត្តនេះចុងក្រោយនឹងប៉ះពាល់ដល់ប្រជាជនអាហ្វហ្កានីស្ថានដោយផ្ទាល់។ ប្រភព៖ Yahoo News
-
តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានសុពលភាពដល់ពេលបច្ចុប្បន្នដែរឬទេ?

-
សូមអញ្ជើញតាមដានការផ្សាយផ្ទាល់តាមរយៈទំព័រហ្វសប៊ុកផ្លូវការ

-
ភូមិសាស្រ្តស្រុកកោះញែក ខេត្តមណ្ឌលគិរី ទឹកភ្លៀងបានបង្កឱ្យទន្លេស្រែពក និងអូរច្បារ បានហក់ឡើងហៀរលើមាត់ច្រាំង

-
ចេកពងមាន់ត្រូវបានកំណត់ជាផ្លែឈើនិមិត្តរូបជាតិខ្មែរ

ផ្លែចេកពងមាន់ អាចធ្វើជាឱសថក្នុងការព្យាបាលរោគដូចជាជម្ងឺទល់លាមក រលាកក្រពះ រលាកពោះវៀន ក្អួតចង្អោរ ខ្វះឈាម ធាត់ ជម្ងឺធ្លាក់ទឹកចិត្ត ជម្ងឺបេះដូង និងជម្ងឺផ្សេងៗមួយចំនួនទៀត ព្រមទាំងជួយបង្កើនសំណើម នៅលើស្បែក។ សំបករបស់វា អាចជួយបន្សាបការឈឺចាប់ រោល ឬហើម ពេលមានសត្វល្អិតទិច ឬ ខាំ។ ដើមរបស់វាផ្តល់ផលប្រយោជន៍ជាច្រើនទៀត។ ប្រភព៖ Neth Pheaktra
-
ជីវៈចំរុះនៅដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ខេត្តព្រះវិហារ 🇰🇭

-
របាយការណ៍នៅថ្ងៃទី១៦ តុលា
