Category: One-Minute

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ២៥៨នាក់ ជាសះស្បើយ ៤០៥នាក់ ស្លាប់ ២៤នាក់ គិតត្រឹមថ្ងៃទី១៧ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១៦.៦៦៥នាក់ ចំនួនអ្នកជាសះស្បើយ៖ ១១០.៨៧០នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៦៥៨នាក់

  • ចិនមិនមែនជាស្តេចបញ្ញាសិប្បនិម្មិត AI ដែលលោកខាងលិចភ័យខ្លាចនោះឡើយ។ ជំនាញ AI របស់អាមេរិកមានវិសាលភាពធំទូលាយជាង

    ចិនមិនមែនជាស្តេចបញ្ញាសិប្បនិម្មិត AI ដែលលោកខាងលិចភ័យខ្លាចនោះឡើយ។ ជំនាញ AI របស់អាមេរិកមានវិសាលភាពធំទូលាយជាង

    ជំនាញរបស់ចិនលើបញ្ញាសិប្បនិម្មិត (Artificial Intelligence) មានវិសាលភាពតិចតួចប៉ុណ្ណោះ បើប្រៀបនឹងអាមេរិក។ AI របស់ចិនគ្របដណ្តប់តែលើវិស័យតូចៗ ជាពិសេសគឺការតាមដានប្រជាជនខ្លួនឯង ខណៈអាមេរិកមានជំនាញយ៉ាងទូលំទូលាយលើ AI ហើយត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោក។ ចិនហាក់ដូចជាពូកែក្នុងការប្រើប្រាស់ចក្ខុវិស័យប្រព័ន្ធកុំព្យូទ័រ និងការសម្គាល់មុខ (facial recognition) ប៉ុន្តែគឺដើម្បីតែគ្រប់គ្រងសណ្ដាប់ធ្នាប់ក្នុងប្រទេសប៉ុណ្ណោះ។ ចំណូលរបស់ក្រុមហ៊ុន AI នៅក្នុងប្រទេសចិនភាគច្រើនក៏បានមកពីរដ្ឋាភិបាលចិន ដែលត្រូវចំណាយភាគច្រើនលើការរៀបចំកាមេរ៉ា និងឧបករណ៍ចាប់សញ្ញានៅជុំវិញទីក្រុងដើម្បីចាប់រូបភាព និងតាមដានចលនារបស់មនុស្ស និងយានយន្តជាដើម។ ដោយឡែក អាមេរិកឈានមុខគេក្នុងផ្នែកការសិក្សាអំពីម៉ាស៊ីន ដែលប្រើទិន្នន័យ និង algorithms ដើម្បីសិក្សា និងកែលម្អភាពត្រឹមត្រូវ។ បច្ចេកវិទ្យា AI នៅអាមេរិកត្រូវបានប្រើទូទាំងពិភពលោកដើម្បីបម្រើប្រយោជន៍វិស័យឯកជន ដូចជាការធ្វើឱ្យស្គាល់សំឡេង ការសរសេរឆ្លើយតបនឹងអតិថិជនដោយស្វ័យប្រវត្តិ ការបកប្រែភាសា និងលទ្ធផលស្វែងរក ឬសមត្ថភាពរកឃើញការក្លែងបន្លំនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុជាដើម។ គោលការណ៍បច្ចេកវិទ្យាឈានមុខគេ និងទូលំទូលាយបំផុតរបស់ពិភពលោកត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិកដូចជា Alphabet Inc. Google Microsoft Corp. និង Facebook Inc ព្រមទាំងសាកលវិទ្យាល័យ California និងBerkeley ជាដើម។ ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ ក្រុមហ៊ុនអាមេរិកក៏ជាអ្នកនាំមុខគេក្នុងការពង្រាយសហគ្រាសដែលមានការកើនឡើងយ៉ាងខ្លាំង ព្រោះមានតម្រូវការប្រើប្រាស់បច្ចេកវិទ្យា…

  • លិង្គជាប់លៀស 😬

    លិង្គជាប់លៀស 😬

    (Fossil = បាសាណីភូត) 📷 Preap Chanmara

  • កម្ពុជាកែប្រែលក្ខខណ្ឌធ្វើដំណើរនិងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជា

    កម្ពុជាកែប្រែលក្ខខណ្ឌធ្វើដំណើរនិងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជា

    ត្រូវអនុវត្តរបបពិសេសទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង) ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។ ១៦ តុលា ២០២១

  • ១៦ តុលា ២០២១

    ១៦ តុលា ២០២១

    ១. ទ្វារទឹកទំនប់សេកសក បានបើកទាំងប្រាំពីរទ្វារដោយបួនទ្វារបើកកម្ពស់ ៣ម៉ែត្រ បីទ្វារបើកកម្ពស់ ៥ម៉ែត្រ ដើម្បីបន្ធូរទឹកចេញពីក្នុងអាងខ្លះ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនពីរបីថ្ងៃ ដែលបានសង្គ្រោះក្រុងបាត់ដំបងនៅតាមដងស្ទឹងសង្កែ – រស្មីកម្ពុជា ២. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ (FTA) នឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ តុលា ឆ្នាំ២០២១នេះ ដែលរំពឹងថា នឹងលើកកម្ពស់កម្ពុជាការនាំចេញរបស់កម្ពុជាទៅកូរ៉េបានកាន់តែច្រើនថែមទៀត – FN ៣. ៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញផលិតផលកាត់ដេរ ក្នុងតម្លៃសរុបជាង ៨,២ពាន់លានដុល្លារ កើនប្រមាណ ៨៤៣,៤លានដុល្លារ ឬស្មើនឹង ១១,៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ – ភ្នំពេញបុស្តិ៍ ៤. អាមេរិកនឹងដកការរឹតបន្តឹងលើការធ្វើដំណើរ សម្រាប់ជនបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នៅថ្ងៃទី៨ វិច្ឆិកា នៅព្រំដែនគោក និងអាកាស ខណៈអ្នកដំណើរតាមអាកាស នឹងត្រូវធ្វើតេស្ត ៣ថ្ងៃ មុនពេលធ្វើដំណើរ – Aljazeera ៥. រដ្ឋាភិបាលអាមេរិក បានផ្តល់ប្រាក់សំណងទៅ ដល់សាច់ញាតិនៃមនុស្សចំនួន ១០នាក់ ដែលត្រូវបានសម្លាប់ខុស…

  • ឃុំកាទៀង ខេត្តរតនគិរី ឆ្នាំ១៩៦៧

    ឃុំកាទៀង ខេត្តរតនគិរី ឆ្នាំ១៩៦៧

    📷 មរតកខ្មែរអង្គរ

  • របាយការណ៍នៅថ្ងៃទី១៥ តុលា

    របាយការណ៍នៅថ្ងៃទី១៥ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ២៦៧ករណី និងជាសះស្បើយ ៣១១នាក់។ អ្នកឆ្លងសរុប ១១៦ ៤០៧នាក់ អ្នកជាសះស្បើយ ១១០ ៤៦៥នាក់ អ្នកស្លាប់ ២ ៦៣៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៤ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១៥នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៣ ២០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៦ តុលា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ២៦៧នាក់ ជាសះស្បើយ ៣១១នាក់ ស្លាប់ ២៤នាក់ គិតត្រឹមថ្ងៃទី១៦ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១៦.៤០៧នាក់ ចំនួនអ្នកជាសះស្បើយ៖ ១១០.៤៦៥នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៦៣៤នាក់

  • ១៥ តុលា ២០២១

    ១៥ តុលា ២០២១

    ១. ៩ខែ ឆ្នាំ២០២១ ការនាំចេញកសិផលមានចំនួន ៥,៩៣លានតោន ដែលអាចរកចំណូលបានជាង ៣ពាន់លានដុល្លារ និងនាំចេញទៅកាន់ ៩០ប្រទេស ក្នុងនោះវៀតណាម និងថៃជាទីផ្សារធំៗ – កោះសន្តិភាព ២. ក្រុមអ្នកវិនិយោគចិន កំពុងសិក្សាឱកាសវិនិយោគក្នុងវិស័យកសិកម្ម តាមរយៈការបង្កើតរោងចក្រកែច្នៃត្រីនៅក្នុងខេត្តកំពង់ឆ្នាំង ដែលអាចចូលរួមចំណែកដោះស្រាយបញ្ហាតម្លៃ និងការកក់ស្ទះត្រីនៅក្នុងស្រះ – FN ៣. ឧទ្យានបន្ទះសូឡាដ៏ធំមួយ នៅក្នុងខេត្តបន្ទាយមានជ័យ ទទួលបានពានរង្វាន់ឆ្នើម Best New Utility of Its Kind ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ IFM របស់អង់គ្លេស – AMS Economy ៤. អ្នកដំណើរមកពីអង់គ្លេស អាមេរិក អាល្លឺម៉ង់ សិង្ហបុរី និងចិន ដែលចាក់វ៉ាក់សាំងរួចរាល់នឹងអនុញ្ញាតឱ្យចូលប្រទេសថៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡ័កនោះទេ បើពួកគេតេស្តអវិជ្ជមានមុនពេលមកដល់ – Bangkok Post ៥. កងទ័ពជើងទឹកអាមេរិកថា ទាហានដែលបដិសេធមិនចាក់វ៉ាក់សាំង នឹងត្រូវបណ្តេញចេញពីកងកម្លាំងនៅមុនថ្ងៃផុតកំណត់ចាក់វ៉ាក់សាំងថ្ងៃទី២៨ វិច្ឆិកា ដោយហេតុថាវ៉ាក់សាំងកូវីដ១៩ឥឡូវ…

  • ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 🇰🇭

    ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 🇰🇭

    📸-គឹម បញ្ញារ័តន៍