-
ក្រុមហ៊ុននេះផលិតកាបូបស្ពាយឈ្មោះ aNY bag ដែលសំដៅលើពាក្យ New York ហើយកាបូបនេះគឺត្រូវបានកែច្នៃពីថង់សម្រាមប្លាស្ទិក

ក្រុមហ៊ុន Park Avenue International របស់អាមេរិក បានចាប់ដំណើរការតាំងពីឆ្នាំ ១៩៨២ មកម៉្លេះ។ ក្រុមហ៊ុននេះផលិតកាបូបស្ពាយឈ្មោះ aNY bag ដែលសំដៅលើពាក្យ New York ហើយកាបូបនេះគឺត្រូវបានកែច្នៃពីថង់សម្រាមប្លាស្ទិក។ គេត្រូវការថង់សម្រាមប្លាស្ទិកចំនួន ៩៥ថង់ក្នុងការត្បាញកាបូបមួយ។ គេលាយថង់ប្លាស្ទិកចូលគ្នា ដោយប្រើប្រដាប់បិទកម្ដៅ ហើយកាត់វាជាបន្ទះវែង។ ថង់ប្លាស្ទិកដែលទន់ ត្រូវលាយជាមួយថង់ប្លាស្ទិករឹង ដើម្បីរក្សាភាពធន់នៃកាបូប។ បន្ទាប់មក គេមូរវាជាដុំដូចដុំអំបោះ ហើយត្បាញបញ្ចូលគ្នាដោយដៃ។ ចុងក្រោយ គេត្រូវដេរគែម និងដេរភ្ជាប់ដៃកាបូប។ គេត្រូវចំណាយពេលយ៉ាងតិច ៤ម៉ោង ក្នុងការផលិតកាបូបចំនួន ១។ កាបូបនេះអាចផ្ទុកទម្ងន់បានពី ២២-៣៤គីឡូក្រាម ហើយមានតម្លៃ ១៣៣ដុល្លារ។ សព្វថ្ងៃ ក្រុមហ៊ុននេះបានលក់ចេញជាង ៣០០ កាបូបនៅទូទាំងទីក្រុងញូវយ៉ក។ 🎥 Business Insider
-
របាយការណ៍នៅថ្ងៃទី១៤ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ២៦៥ករណី និងជាសះស្បើយ ៤៩៩នាក់។ អ្នកឆ្លងសរុប ១១៦ ១៤០នាក់ អ្នកជាសះស្បើយ ១១០ ១៥៤នាក់ អ្នកស្លាប់ ២ ៦១០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១៥នាក់ ឃាត់រថយន្ដ ១គ្រឿង ពិន័យជាប្រាក់ ៧ ៨០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៥ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សម្តេចតេជោសច្ចាថាការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ

-
ចងចាំជានិច្ច ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ 🙏🏻💐

-
ថ្ងៃទី១៥ តុលា ២០២១នេះ គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន

-
១៤ តុលា ២០២១

១. គម្រោងប្រព័ន្ធដឹកជញ្ជូនត្រជាក់សូឡា Cold Chain Logistic System ដែលផ្តួចផ្តើមឡើងដោយ USAID នឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឱ្យកាន់តែល្អប្រសើរ – AMS Economy ២. អាជ្ញាធរ ប្រចាំ ខេត្ត រតនគិរី សៀមរាប បាត់ដំបង និងកំពង់ចាម បាន រកឃើញ ស្ថានីយ / ដេប៉ូ ប្រេងឥន្ធនៈ ចំនួន ១៧ទីតាំង បន្ថែមទៀត មិន អនុលោមតាម ច្បាប់ ខណៈ ផលិតផល ធ្វើ ពី ទឹកដោះគោ និង នំ ជាង ២តោន ត្រូវបាន ដកហូត – ភ្នំពេញបុស្តិ៍ ៣. ៩ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ២ ១១១លានដុល្លារ…
-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩

-
ល្បឿននៃកំណើនតម្លៃទំនិញប្រើប្រាស់របស់អាមេរិកកើនឡើងខ្ពស់នៅក្នុងខែកញ្ញា

ល្បឿននៃកំណើនតម្លៃទំនិញប្រើប្រាស់របស់អាមេរិកកើនឡើងខ្ពស់នៅក្នុងខែកញ្ញា។ សម្ពាធអតិផរណាបានបង្កើនតម្លៃអាហារ និងថាមពល ក្នុងកំឡុងពេលដែលមានការរឹតបន្តឹងខ្សែសង្វាក់ផ្គត់ផ្គង់។ តាមទិន្នន័យរបស់ការិយាល័យស្ថិតិការងារ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) កើនឡើង ៥,៤% នៅក្នុងខែកញ្ញាបើធៀបនឹងឆ្នាំមុន ដែលទិន្នន័យនេះខ្ពស់ជាងការព្យាករណ៍ចំនួន ០,១%។ អ្នកសេដ្ឋកិច្ច និងអ្នកតាក់តែងគោលនយោបាយជជែកវែកញែកគ្នាអំពីវិសាលភាពនៃការតម្លើងថ្លៃទំនិញប្រើប្រាស់នឹងបន្ដផ្លាស់ប្តូរ ហើយអាចរាលដាលលើសពីវិស័យដូចជារថយន្ត និងការធ្វើដំណើរឬយ៉ាងណា។ ខណៈដែលប្រធានធនាគារកណ្តាលលោក Jay Powell ប្រកាន់ទស្សនៈរបស់លោកថា សម្ពាធអតិផរណានឹងថយចុះតាមពេលវេលា លោកក៏បានទទួលស្គាល់ថា ភាពធ្ងន់ធ្ងរនៃការជាប់គាំងខ្សែសង្វាក់ផ្គត់ផ្គង់ដែលធ្វើឱ្យសម្ពាធតម្លៃបន្តកើនឡើង បានធ្វើឱ្យធនាគារកណ្តាលអាមេរិកភ្ញាក់ផ្អើល។ ប្រភព៖ FT
-
ប្រធានាធិបតីរុស្សីលោក Vladimir Putin បានថ្លែងថា ប្រទេសរបស់លោកមិនបានប្រើប្រាស់ការនាំចេញឧស្ម័នធម្មជាតិជាអាវុធប្រឆាំងសហភាពអឺរ៉ុបទេ

ប្រធានាធិបតីរុស្សីលោក Vladimir Putin បានថ្លែងថា ប្រទេសរបស់លោកមិនបានប្រើប្រាស់ការនាំចេញឧស្ម័នធម្មជាតិជាអាវុធប្រឆាំងសហភាពអឺរ៉ុបទេ ហើយលោកត្រៀមខ្លួនក្នុងការជួយសហភាពអឺរ៉ុបក្នុងវិបត្តិថាមពលរបស់ពួកគេ។ ការចោទប្រកាន់ថា រុស្សីកំពុងរារាំងការផ្គត់ផ្គង់ទៅអឺរ៉ុបគឺជា “ការរអ៊ូរទាំដែលជំរុញដោយនយោបាយ” ហើយគ្មានអំណះអំណាងដែលគាំទ្រគំនិតថារុស្ស៊ីបានប្រើប្រាស់ថាមពលជាអាវុធមួយប្រភេទនោះឡើយ។ ផ្ទុយទៅវិញ រុស្ស៊ីកំពុងពង្រីកការផ្គត់ផ្គង់ទៅអឺរ៉ុប។ លោកបានដាក់កំហុសវិបត្តិថាមពលនេះទៅលើអឺរ៉ុបផ្ទាល់ ដោយសារពួកគេមិនបានបំពេញបន្ថែមស្ដុកឧស្ម័នបម្រុងកាលពីរដូវក្ដៅ ដែលនាំឱ្យមានកង្វះនៅរដូវត្រជាក់ ហើយធ្វើឱ្យតម្លៃកើនឡើង។ ប្រភព៖ CNBC