-
អតីតអាគារសាលាខេត្តបាត់ដំបងដែលបានសាងសង់ឡើងក្នុងសម័យលោកម្ចាស់ កថាថន ឈុំ ក្នុងកំឡុងឆ្នាំ១៩០៥

-
១៣ តុលា ២០២១

១. ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យថ្មីៗនេះ បានធ្វើឱ្យដាច់តួផ្លូវជាកំណាត់ៗចំនួន ១៦ខ្សែ ប្រវែង១ ៩៥០ម៉ែត្រ បាក់សំណង់លូមូល ៣កន្លែង លិចអណ្ដូងស្នប់ ១ ៣៥៨អណ្ដូង បង្គន់អនាម័យពលរដ្ឋ ៧ ៤៥០ និងបង្គន់សាធារណៈ ២៥៣ – ថ្មីៗ ២. គយ សម្រេចបញ្ចុះអត្រាពន្ធចាប់ពី ១០-២០% ចំពោះរថយន្តគ្មានពន្ធ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ សេរ៊ីត្រឹមឆ្នាំ ២០២០ ព្រមទាំងអាករនាំចូល ដែលមានស្រាប់នៅកម្ពុជា – កោះសន្តិភាព ៣. ៩ខែ ឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៤៧១លានដុល្លារ ពីការនាំចេញកង់ ខណៈកម្ពុជាមានរោងចក្រដំឡើងកង់ចំនួន៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង – FN ៤. មេដឹកនាំបណ្តាប្រទេស G20 បានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅអាហ្វហ្កានីស្ថាន ក្នុងនោះសហភាពអឺរ៉ុប បានសន្យាផ្តល់កញ្ចប់ថវិកាចំនួន ១,២ពាន់លានដុល្លារ – AFP ៥. ក្រោយការរឹតត្បិតអស់ ១៩ខែ…
-
តើពិភពលោករបស់យើងនឹងទៅជាយ៉ាងណាបើគ្មានស្ត្រី? តើតួនាទីរបស់ស្រ្តីសំខាន់ប៉ុណ្ណាក្នុងការនាំមកនូវសន្តិភាព និងសន្តិសុខ?

កម្ពុជាពិតមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអាស៊ី-អឺរ៉ុបស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ យើងក៏មានមោទនភាពផងដែរដែលបានជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម១២២ប្រទេស ក្នុងការចូលរួមចំណែកបញ្ជូនកងទ័ពមួកខៀវនារីទៅតាមបណ្តាប្រទេសលើពិភពលោក ខណៈដែលចំនួនស្ត្រីនៃអ្នកដោះមីន និងកម្លាំងពលកម្មកាន់តែកើនឡើង។ នេះមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាចក្ខុវិស័យគោលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងតួនាទីរបស់ពួកគាត់នៅក្នុងសង្គម។ ✍🏽 PSK
-
នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បានចោទប្រកាន់ក្រុមបក្សប្រឆាំងថាបានផ្សព្វផ្សាយបំភ្លៃការពិត ជុំវិញបញ្ហាដែលថាប៉ូឡូញអាចនឹងចេញពីសហភាពអឺរ៉ុប (Polexit)

នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បានចោទប្រកាន់ក្រុមបក្សប្រឆាំងថាបានផ្សព្វផ្សាយបំភ្លៃការពិត ជុំវិញបញ្ហាដែលថាប៉ូឡូញអាចនឹងចេញពីសហភាពអឺរ៉ុប (Polexit) ទាំងដែលប៉ូឡូញគ្មានបំណងចាកចេញឡើយ។ លោក Morawiecki បានថ្លែងក្នុងអំឡុងកិច្ចប្រជុំកំពូលនៃប្រទេស Visegrad ថា៖ “ក្រុមប្រឆាំងកំពុងព្យាយាមបញ្ចុះបញ្ចូលថា ប៉ូឡូញចង់ធ្វើឱ្យសហភាពអឺរ៉ុបចុះខ្សោយ ដោយការចាកចេញពីសហភាពអឺរ៉ុប។ នេះមិនមែនគ្រាន់តែជាព័ត៌មានក្លែងក្លាយ តែគឺជាការកុហកក្នុងគោលបំណងធ្វើឱ្យសហភាពអឺរ៉ុបថយចុះ”។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើងបន្ទាប់ពីសាលាក្តីធម្មនុញ្ញប៉ូឡូញបានសម្រេចថា ផ្នែកខ្លះនៃច្បាប់សហភាពអឺរ៉ុបមិនត្រូវនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់គោលការណ៍សំខាន់នៃការធ្វើសមាហរណកម្មអឺរ៉ុប និងជំរុញឱ្យមានការពិភាក្សាថាប៉ូឡូញអាចចាកចេញពីសហភាពថ្ងៃណាមួយ។ ប្រភព៖ Reuters
-
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា វ័យ ៧៩ឆ្នាំ ដែលត្រូវបានទម្លាក់ចេញពីតំណែង លោក Win Myint បានធ្វើការអត្ថាធិប្បាយជាលើកដំបូងអំពីព្រឹត្តិការណ៍យោធាដែលកើតឡើងកាលពីខែកុម្ភៈកន្លងទៅ

យោងតាមមេធាវីលោក Khin Maung Zaw មន្ត្រីយោធាជាន់ខ្ពស់ ២រូប បានចូលទៅដល់បន្ទប់របស់អតីតប្រធានាធិបតីរូបនេះនៅព្រលឹមថ្ងៃទី១ កុម្ភៈ ហើយបង្ខំឱ្យលោកលាលែងពីតំណែងក្រោមមូលហេតុសុខភាព។ លោក Win Myint បានបដិសេធ ហើយមន្ត្រីយោធានោះបានព្រមានថានឹងធ្វើទុក្ខបុកម្នេញគាត់ តែលោក Win Myint តបវិញថាគាត់សុខចិត្តស្លាប់។ លោក Win Myint ត្រូវបានចាប់ខ្លួន ជាមួយនឹងអ្នកស្រី Aung San Suu Kyi អំឡុងថ្ងៃរដ្ឋប្រហារ។ លោករងការចោទប្រកាន់ជាច្រើនបទល្មើសពីសំណាក់អាជ្ញាធរយោធាមីយ៉ាន់ម៉ា។ ប្រភព៖ CNA
-
សារាចរស្ដីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ

-
រោគសញ្ញា និងភាពខុសគ្នានៃគ្រុនឈាម និងគ្រុនឈីគ

-
ថៅកែដេប៉ូលក់សាំង៣នាក់ ត្រូវបានឃាត់ខ្លួន ករណីលក់សាំងមិនគ្រប់លីត្រ និងគៃបំបាត់វត្ថុតាង

-
របាយការណ៍នៅថ្ងៃទី១២ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ១នាក់ និងរបួស ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ២០ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ២៧២ករណី និងជាសះស្បើយ ៤៩៤នាក់។ អ្នកឆ្លងសរុប ១១៥ ៦០៧នាក់ អ្នកជាសះស្បើយ ១០៩ ២៩៦នាក់ អ្នកស្លាប់ ២ ៥៥៩នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៥ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៥នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ១ ០០០ ០០០រៀល ចេញផ្សាយ ១២:៤០ ថ្ងៃទី១៣ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
