-
ក្រៅពីចម្លាក់តាមប្រាសាទ ប្រព័ន្ធគ្រប់គ្រងទឹក និងកន្លែងយកថ្ម ប្រាសាទកោះកេរមានចម្លាក់នៅលើផ្ទាំងថ្ម និងចម្លាក់លើថ្មធម្មជាតិជុំវិញត្រពាំង

-
ត្រូវបែងចែកឱ្យបានច្បាស់រវាងការបញ្ចេញមតិដោយសេរី និងវោហារសព្ទដែលបង្កគ្រោះថ្នាក់

អ្នករាយការណ៍ពិសេសខ្លះបានងាកចេញពីគន្លងវិធីសាស្រ្តរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់ថា “ព័ត៌មានក្លែងក្លាយ និងសម្តីស្អប់ខ្ពើម គឺជាការវាយប្រហារលើគោលតម្លៃនៃបទដ្ឋាន និងគោលការណ៍សិទ្ធិមនុស្ស។” អ្នករាយការណ៍ពិសេសគប្បីជួយដល់រដ្ឋក្នុងការដោះស្រាយបញ្ហានៃការប្រើប្រាស់វោហារសព្ទដែលបង្កគ្រោះថ្នាក់នៅលើប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទូទាំងសកលលោក។ ✍🏽-ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ
-
ការចូលរួមជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៉ីវិលណាមួយ ពុំមែនជាអភ័យឯកសិទ្ធិសម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ

– នៅកម្ពុជា ការចោទប្រកាន់ចំពោះបុគ្គលណាម្នាក់គឺផ្អែកលើបទល្មើស ដែលបានប្រព្រឹត្តនិងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថាតើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។ – ការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងបុគ្គលណាម្នាក់ គឺស្មើនឹងការប្រមាថទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា ដែលត្រូ
-
តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិបាយ៉ង់កោ មានតម្លៃច្រើនយ៉ាង

-
និស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ លោក Ganapathi Bhatt បានបង្កើតម៉ាស៊ីនមួយជាប្រភេទកង់រត់បញ្ឈរ ដែលអាចសម្រួលដល់ការឡើងដើមឈើខ្ពស់ៗបាន

ម៉ាស៊ីននេះអាចដឹកមនុស្សទំងន់រហូតដល់ ៨០គីឡូក្រាម ឡើងដល់ចុងឈើក្នុងរយៈពេល ៣០វិនាទី។ ចំពោះសាំងមួយលីត្រ កសិករអាចឡើងដើមឈើបាន ៩០ដើម។ បញ្ហាកង្វះអ្នកជំនាញឡើងដើមឈើនៅក្នុងតំបន់រស់នៅរបស់ Ganapathi បានជំរុញឱ្យគាត់មានគំនិតបង្កើតម៉ាស៊ីននេះឡើង ដែលគំនិតនេះបានទាក់ទាញអ្នកវិនិយោគឱ្យពិនិត្យមើលលទ្ធភាពក្នុងការផលិត និងលក់ចេញលើទីផ្សារ។ 🎥 Indian Express
-
នាវា MT Strovolos ដែលផ្ទុកទំនិញជាប្រេងឆៅរបស់កម្ពុជា បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ និងដោយសម្ងាត់

នាវានេះបានបន្តធ្វើដំណើររហូតដល់ដែនទឹកនៃប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែងដែលនាវានោះត្រូវបានឃាត់ទុក។ វិវាទពាក់ព័ន្ធនឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់នាវា និងអ្នកជួលនាវា ហើយវិវាទនេះមិនពាក់ព័ន្ធនឹងកម្ពុជាឡើយ។ ក្នុងនាមជាម្ចាស់នៃប្រេងឆៅ កម្ពុជាបានបន្តចាត់វិធានការចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថាច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញលេញ។ ៣ កញ្ញា ២០២១
-
របាយការណ៍នៅថ្ងៃទី២ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៤៩១ករណី និងជាសះស្បើយ ៣៩៧នាក់។ – អ្នកឆ្លងសរុប ៩៤.៤១៧នាក់ – អ្នកជាសះស្បើយ ៨៩.៨៩៧នាក់ – អ្នកស្លាប់ ១.៩៣៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២៤ករណី។ – ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៤១នាក់ – បញ្ជូនទៅតុលាការសរុប ៣នាក់ – ឃាត់ម៉ូតូ ១៦គ្រឿង – ពិន័យជាប្រាក់ ៤.៨០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៣ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកបដោយចីរភាពដ៏សំខាន់មួយសម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

ឥណទានកាបូន គឺជាឯកតាហិរញ្ញវត្ថុនៃការវាស់វែង តាងដោយការស្រូបយកឧស្ម័នផ្ទះកញ្ចក់ ដែលសមមូលឧស្ម័នកាបូនិក ចំនួន១តោនពីបរិយាកាស។ ប្រទេសអភិវឌ្ឍនៅលើសកលលោក ដែលជាប់កាតព្វកិច្ចចូលរួមកាត់បន្ថយការបញ្ចេញកាបូន ត្រូវចំណាយថវិកាទិញឧស្ម័នកាបូនពីប្រទេសកំពុងអភិវឌ្ឍ ឬអភិវឌ្ឍតិចតួច ដើម្បីឱ្យប្រទេសក្រីក្រទាំងនេះ រក្សាព្រៃឈើដែលជាអាងស្តុកកាបូន ក្នុងការទប់ស្កាត់ ស្រូបទាញយកនូវឧស្ម័នកាបូនិក ដែលជះឥទ្ធិពលអាក្រក់ជំរុញឱ្យមានការកើនឡើងកម្ដៅ។ រហូតមកដល់ពេលនេះ មានតែកម្ពុជា និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ នៅក្នុងចំណោមប្រទេសអាស៊ាន បានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន១១,៦លានដុល្លារ។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន “Mitsui”។ ប្រភព៖ ក្រសួងបរិស្ថាន
-
សារមន្ទីរព្រះស្រីឦសានវរ្ម័ន ផ្តល់ជូនអ្នកទស្សនានូវឱកាសក្នុងការសាកល្បងចំណេះដឹងតាមរយៈហ្គេមកុំព្យូទ័រ ល្បែងល្បងប្រាជ្ញា
