-
សារសំឡេងសម្ដេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ “ថាមពល អាកាសធាតុ បរិស្ថាន” តាមប្រព័ន្ធវីដេអូ

-
សុន្ទរកថាសម្តេចតេជោក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ “ថាមពល អាកាសធាតុ បរិស្ថាន”

-
សម្ដេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ “ថាមពល អាកាសធាតុ បរិស្ថាន” តាមប្រព័ន្ធវីដេអូ

-
មណ្ឌលគិរី 🌿

-
២ កញ្ញា ២០២១

១. អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (កម្ពុជា-ថៃ) ត្រូវបានជួសជុលកែលម្អឡើងវិញរួចរាល់ និងដាក់ឱ្យដំណើរចាប់ពីថ្ងៃទី២ ខែកញ្ញាតទៅ – FN ២. សំណង់លំនៅឋានលក្ខណៈបុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ត្រូវគេរំពឹងថានឹងលេចឡើងជាបន្តបន្ទាប់ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ នៅពេលការដ្ឋានបញ្ចប់ ហើយតម្លៃអចលនទ្រព្យនឹងកើនយ៉ាងតិច ១០% – ភ្នំពេញបុស្តិ៍ ៣. ៨ខែ ឆ្នាំ២០២១ ការនាំចេញកសិផលដំឡូងមី មានចំនួន ១.២តោន កើនឡើង ១២,២% ក្នុងនោះនាំចេញទៅថៃ វៀតណាម និងចិន ឯការនាំចេញដំឡូងមីស្រស់មានចំនួន ៤៦៩ ៣០០តោន ថយចុះ ៤,៧% – រស្មីកម្ពុជា ៤. រដ្ឋមន្ត្រីការបរទេសចិន Wang Yi ព្រមានថា ភាពតានតឹងផ្នែកនយោបាយរវាងចិន និងអាមេរិក នឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើបញ្ហាការប្រែប្រួលអាកាសធាតុ – Reuters ៥. នាយករដ្ឋមន្ត្រីថៃ បដិសេធពាក្យចចាមអារ៉ាមថានឹងមានការរុះរើគណៈរដ្ឋមន្ត្រី ព្រមទាំងការរំលាយសភា…
-
តុលាការកំពូលសិង្ហបុរីកាត់ក្ដីឱ្យលោកនាយករដ្ឋមន្រ្តី Lee Hsien Loong ឈ្នះក្នុងបណ្ដឹងបរិហារកេរ្តិ៍ពីរប្រឆាំងនឹងលោក Terry Xu និងអ្នកស្រី Rubaashini Shunmuganathan

តុលាការកំពូលសិង្ហបុរីកាត់ក្ដីឱ្យលោកនាយករដ្ឋមន្រ្តី Lee Hsien Loong ឈ្នះក្នុងបណ្ដឹងបរិហារកេរ្តិ៍ពីរប្រឆាំងនឹងលោក Terry Xu និពន្ធនាយកគេហទំព័រសង្គមនយោបាយ The Online Citizen និងអ្នកស្រី Rubaashini Shunmuganathan អ្នកសរសេរអត្ថបទឱ្យ TOC ដោយទទួលបានសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ២១ម៉ឺនដុល្លារសិង្ហបុរី ។ នៅខែសីហា ២០១៩ TOC បានផ្សាយអត្ថបទសរសេរដោយលោកស្រី Rubaashini អំពីជម្លោះរបស់លោក Lee ជាមួយលោកវេជ្ជបណ្ឌិត Lee Wei Ling និងលោក Lee Hsien Yang ទាក់ទងនឹងទំនាស់មរតកក្រោមចំណងជើងថា “ភរិយារបស់លោកនាយករដ្ឋមន្ត្រីលោកស្រី Ho Ching ចែករំលែកអំពីការកាត់ផ្តាច់ទំនាក់ទំនងជាមួយសមាជិកគ្រួសារយ៉ាងចំឡែក”។ ចៅក្រមលោក Audrey Lim រកឃើញអត្ថបទនេះថាការបរិហារកេរ្តិ៍នេះ មិនគ្រាន់តែវាយប្រហារទៅលើសុចរិតភាព ចរិតលក្ខណៈ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សិទ្ធិអំណាចរបស់លោកក្នុងការដឹកនាំសិង្ហបុរី។ ប្រភព៖ CNA
-
តើនឹងអាចមានទៅកើតទេសង្គ្រាមរវាងចិន និងអាមេរិក?

-
ប៉ូលីសសន្តិសុខជាតិហុងកុង កំពុងស៊ើបអង្កេតថាតើមូលនិធិដែលគាំទ្រចលនាប្រឆាំងរដ្ឋាភិបាលទីក្រុងនេះ មានជាប់ពាក់ព័ន្ធនឹងការឃុបឃិតជាមួយកងកម្លាំងបរទេសដែរឬយ៉ាងណា

មូលនិធិសង្គ្រោះមនុស្សធម៌-៦១២ និងសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យពិត ដែលផ្តល់គណនីធនាគាររបស់ខ្លួនដល់អ្នកគ្រប់គ្រងមូលនិធិសម្រាប់ការបរិច្ចាគគឺជាគោលដៅរបស់មន្រ្តីនាយកដ្ឋានសន្តិសុខជាតិ។ ប៉ូលីសបានទទួលដីការបស់តុលាការក្រោមច្បាប់សន្តិសុខជាតិ ដើម្បីតម្រូវឱ្យអង្គភាពទាំងពីរផ្តល់ព័ត៌មានក្នុងរយៈពេលជាក់លាក់ណាមួយ។ ប្រហែលជាពីរសប្តាហ៍មុន ក្រុមអ្នកគ្រប់គ្រងមូលនិធិនិយាយថា មូលនិធិនឹងបិទទ្វារនៅខែតុលាបន្ទាប់ពីផ្ដល់ប្រាក់ជាង ២៤៣លានដុល្លារហុងកុងដល់អ្នកតវ៉ាដែលប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌ ឬការលំបាកផ្នែកហិរញ្ញវត្ថុដោយសារភាពចលាចលឆ្នាំ២០១៩។ ប្រភព៖ SCMP
-
រដ្ឋមន្ត្រីការបរទេសកាតា 🇶🇦 ព្រមានថា ការដាក់ក្រុមតាលីបង់ដោយឡែកអាចបង្កអស្ថិរភាពបន្ថែមទៀតនៅអាហ្វហ្កានីស្ថាន

កាលពីថ្ងៃទី៣១ សីហា រដ្ឋមន្ត្រីការបរទេសកាតា 🇶🇦 ព្រមានថា ការដាក់ក្រុមតាលីបង់ដោយឡែកអាចបង្កអស្ថិរភាពបន្ថែមទៀតនៅអាហ្វហ្កានីស្ថាន ហើយជំរុញបណ្ដាប្រទេសនៅជុំវិញពិភពលោកបង្កើតទំនាក់ទំនងជាមួយក្រុមនេះ ដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចសង្គមនៅអាហ្វហ្កានីស្ថាន។ ជាសម្ព័ន្ធមិត្តអាមេរិក កាតាបានក្លាយជាអ្នកសម្របសម្រួលដ៏សំខាន់មួយសម្រាប់ក្រុមតាលីបង់។ គ្មានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការថា តាលីបង់ជារដ្ឋាភិបាលអាហ្វហ្គានីស្ថានឡើយ ខណៈក្រុមតាលីបង់នឹងប្រកាសអំពីរចនាសម្ព័ន្ធរដ្ឋាភិបាលថ្មីឆាប់ៗនេះ។ ប្រភព៖ Reuters
-
រដ្ឋាភិបាលសម្រេចដូចខាងក្រោម
